ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្មេងទំនើង២ក្រុម កើតមានជម្លោះ វាយកាប់ចាក់គ្នា និងបើកឡានបំបុកស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

123

ភ្នំពេញ ៖ ក្មេងទំនើង២ក្រុម បានឈ្លោះគ្នា រហូតដល់ ដោយប្រេី ដែកបំពង់ទីប វាយ និងដាវសាម៉ូរៃ កាប់គ្នាយ៉ាងសាហាវ ហេីយភាគីម្ខាងទៀត បើករថយន្តដេញបុកបណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ នៅចំណុចមុខឌីយ៉ាម៉ង ស៊ីធី ស្ពានដែកចំការដូង បង្កការភ្ញាក់ផ្អេីល យ៉ាងខ្លាំងកាលពីវេលាម៉ោង២:៤០នាទីទៀបភ្លឺ ឈានចូលថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០១៩នេះ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះទាំង២នាក់ ឈ្មោះ អ៊ុ តុល ហៅលិញ ភេទប្រុស អាយុ ២៧ឆ្នាំ ស្លាប់ មុខរបរ សន្ដិសុខឯកជន ទីលំនៅស្នាក់នៅទីតាំងកើតហេតុខាងលើ និងឈ្មោះ អឿន ប៊ុនថាន់ ហៅចំបើង ភេទប្រុស អាយុ ២៣ឆ្នាំ របួសធ្ងន់ មុខរបររត់ម៉ូតូកង់បីឥណ្ឌា ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ជិះរថយន្ដម៉ាក ហាយឡែនឌ័រ ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2AT-2875 និង រថយន្ដហាយឡែនឌ័រ ពណ៌ស មួយគ្រឿងទៀតមិនចាំស្លាកលេខ គេចខ្លួនបាត់ ទាំងពីរគ្រឿង ។

សមត្ថកិច្ចឲ្យដឹងថា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង២:៤០នាទីទៀបភ្លឺ មានជនសង្ស័យមួយក្រុម មានគ្នាប្រហែល ១០នាក់ ជិះរថយន្ដម៉ាកហាយឡែនឌ័រ ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2AT-2875 និងរថយន្ដម៉ាកហាយឡែនឌ័រ ពណ៌ស មួយគ្រឿងទៀតមិនចាំស្លាកលេខ បានមានទំនាស់ពាក្យសំដីជាមួយសពជនរងគ្រោះឈ្មោះ អ៊ុ តុល ហើយក៏ប្រតាយប្រតប់គ្នាដោយក្រុមជនសង្ស័យប្រើដំបងទីប និងដាវ ។
បន្ទាប់មកឈ្មោះ អ៊ុ តុល បានទៅហៅ ជនរងគ្រោះឈ្មោះ អឿន ប៊ុនថាន់ ត្រូវជាប្អូនជីដូនមួយ មកជួយវាយគ្នា ហើយក្រុមជនង្ស័យ ក៏បានវាយនិងកាប់ មកលើជនរងគ្រោះទាំងពីរនាក់ បងប្អូន រួចក៏បើករថយន្ដបុក ឈ្មោះ អ៊ុ តុល បណ្តាលឲ្យស្លាប់ រួចក៏បើករថយន្ដទៅទិសខាងជើង តាមផ្លូវ២១៧ គេចខ្លួនបាត់។

សមត្ថកិច្ចក៏បានចុះមកជួយអន្ដរាគមន៍ ដោយយកឈ្មោះ អឿន ប៊ុនថាន់ ដែលរងរបួសបាក់ឆ្អឹងកដៃស្ដាំ ដាច់រយះដៃខាងឆ្វេង ២កន្លែង ក្បាលជាច្រើនកន្លែង ទៅសង្រ្គោះនៅគ្លីនីកសួរគ៌ា ដោយ ដេរចំនួន៤៥ថ្នេរ និងជនរងគ្រោះឈ្មោះ អ៊ុ តុល បាន ស្លាប់នៅនឹងកន្លែង៕

អត្ថបទដែលជាប់ទាក់ទង