ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បាក់រលំខ្លោងទ្វារសង្ក្រាន្តសៀមរាប សង្កត់រថយន្ត៣គ្រឿង ដោយសារភ្លៀងលាយខ្យល់កន្ត្រាក់

86

(សៀមរាប)៖ មានករណី​ខ្លោងទ្វារ ស្វាគមន៍សង្ក្រាន្តសៀមរាប ធ្លាក់ចំឡាន ៣គ្រឿង នៅក្រុងសៀមរាប​ ខេត្ត​សៀមរាប​
មិនមានអ្នករងរបួសក្នុងករណីនេះទេ​ ។

ប្រភពព័ត៌មានពីខេត្តសៀមរាប បានរៀបរាប់ថា នៅព្រលប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩នេះ នៅក្រុងសៀមរាប បានទទួលរងនូវឥទ្ធិពលខ្សល់បក់បោកយ៉ាងខ្លាំង រហូតធ្វើឱ្យខ្លោងទ្វារស្វាគមន៍សង្ក្រាន្តសៀមរាប ស្ថិតនៅជិតស្តុបកោះកេរ្តិ៍ ក្នុងក្រុងសៀមរាប បានដួលរលំ​ សង្កត់រថយន្ត៣គ្រឿង​។
ការដួលរលំនេះមិនទាន់មានរបាយការណ៍ស្តីពីគ្រោះថ្នាក់ដល់អ្នកដំណើរនៅឡើយនោះទេ ប៉ុន្តែស្ថិតនៅកន្លែងកើតហេតុ គេបានឃើញរថយន្ត៣គ្រឿងត្រូវខ្លោងទ្វារដែកនេះសង្កត់ពីលើ៕

អត្ថបទដែលជាប់ទាក់ទង