ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មកមើលមុខ !!! យុវជនម្នាក់ដែលបើកបររថយន្តប្រភេទដឹកដី ទៅបុកផ្ទះពលរដ្ឋបង្កឲ្យម្ចាស់ផ្ទះរងរបួស និងខូចខាតទ្រព្យសម្បត្តិមួយចំនួនទៀត

85

ត្បូងឃ្មុំ៖ អធិការដ្ឋាននគរបាលស្រុកមេមត់ បានឲ្យដឹងថា ថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០១៩ វេលាម៉ោង ១២ និង ៤៥ នាទីរសៀល នៅលើផ្លូវជាតិលេខ៧ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២១០-២១១ ស្ថិតនៅភូមិជាំទ្រៀក ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងធ្វើឲ្យមានភាពភ្ញាក់ផ្អើរ និងស្លន់ស្លោប្រជាពលរដ្ឋនៅម្តុំនោះ ដែលបង្កដោយរថយន្តហ៊ីយ៉ាន់ដាយ (HYUNDAI) ០១ គ្រឿង បានបើករ៉េចង្កូតទៅបុកផ្ទះពលរដ្ឋបណ្តាលឲ្យម្ចាស់ផ្ទះរងរបួស និងខូចខាតទ្រព្យសម្បត្តមួយចំនួនទៀត ។

យោងតាមព័ត៌មានដែលសមត្ថកិច្ចជំនាញយើងបានចុះដល់កន្លែងកើតហេតុបានឲ្យដឹងថា ៖ រថយន្តបង្កមាន ម៉ាកហ៊ីយ៉ាន់ដាយ (HYUNDAI) ពណ៌ទឹកប្រាក់ បើកបរក្នុងទិសដៅពីកើតតទៅលិចប្រើប្រាស់ល្បឿនយ៉ាងលឿន លុះមកដល់កន្លែងកើតហេតុមានស្ថានភាពអាកាសធាតុមេឃកំពុងភ្លៀងខ្យល់ និងជាផ្លូវចុះចំណោតក៏បានរ៉េចង្កូតទៅខាងស្តាំ (ទិសខាងជើង) បណ្ដាលអោយបុកផ្លាកសញ្ញាស្រាបៀហ្គែន្សបឺត និងបន្តរបុកផ្ទះលក់កង់ និងម្ចាស់ផ្ទះឈ្មោះ សយ សុខុម ភេទ ស្រី អាយុ ៣៣ ឆ្នាំ ជាតិខ្មែរ រងរបួស រស់នៅភូមិ.ឃុំខាងលើ យ៉ាងពេញទំហ៊ឹងតែម្ដង ។

ព័ត៌មានដែលយើងបានទទួលបន្ថែមទៀត ៖ រថយន្តម៉ាកហ៊ីយ៉ាន់ដាយ (HYUNDAI) ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កំពង់ចាម 3A-4040 (ប្រភេទរថយន្តបែនដឹកថ្ម) បើកបរដោយឈ្មោះ ឌី ម៉ានីន ភេទប្រុស អាយុ ១៨ ឆ្នាំជាតិខ្មែរ គ្មានប័ណ្ណបើកបរ មានទីកន្លែងកំណើតនៅភូមិទួលសំបូរ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ (គ្មានរបួស) ។

បច្ចុប្បន្នកម្លាំងជំនាញនគរបាលចរាចរណ៍បាននាំយករថយន្តបង្ក ០១ គ្រឿងនោះ យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមេមត់ និងឃាត់ខ្លួនឈ្មោះ ឌី ម៉ានីន ភេទប្រុស (ឃុំខ្លួនបណ្តោះអាសន្ន) ដើម្បីបំពេញសំណុំរឿងតាមនីតិវិធី ។ ក្រោយកើតហេតុភ្លាមជនរងគ្រោះ (រងរបួស) ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកមេមត់ភ្លាមៗ ។

សរុបការខូចខាតសំភារៈចំនួនដូចជា ៖ ផ្លាកសញ្ញាស្រាបៀហ្គែន្សបឺតចំនួន០១ផ្ទាំង (ខូចទាំងស្រុង) , ធុងទឹកកកចំនួន០២ធុង និងគ្រឿងកំប៉ុងមួយចំនួនទៀតក្នុងធុងនោះ , សំភារ:សំរាប់ដាក់លក់សាំង និងសាំងចំនួន ២០ លីត្រ , ផ្លាកយីហោកាត់ដេរចំនួន០១ផ្ទាំង , បាក់សរសរសំយាប់ផ្ទះចំនួន០១ដើម និងសំយាបផ្ទះ , ឆ័ត្រចំនួន០៣ដើម , ទូរលក់ផ្លែឈើចំនួន០១ និងផ្លែឈើមួយចំនួនទៀតក្នុងទូនោះ , ជញ្ជីងសំរាប់ផ្លឹងផ្លែឈើចំនួន០១ , អំពូលភ្លើងចំនួន០៣ , ម៉ូតូចំនួន០៣គ្រឿង និងកង់មួយចំនួន , បាក់ជញ្ជាំងផ្ទះចំនួន០២ផ្ទាំង និងសំភារៈលក់ដូរមួយចំនួនទៀត ៕

អត្ថបទដែលជាប់ទាក់ទង