ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ខ្លួនបុរសម្នាក់ ដែលបង្ហោះរូបថតរួមរ័កនៅលើគ្រែ ជាមួយសង្សារ លើ ហ្វេសប៊ុក

101


ភ្នំពេញ ៖ បុរសជាមេឆ្នោតវៀតណាមម្នាក់ ត្រូវស្រីស្នេហ៍ ប្តឹងសមត្ថកិច្ចអោយឃាត់ខ្លួន ក្រោយពេលដែលបុរសរូបនោះ បង្ហោះ រូបអាសអាភាស នៅលើគ្រែ ពេល ពួកគេទាំង២នាក់ បានលួចបង្កាត់ភ្លើងស្នេហ៍។ ការឃាត់ខ្លួន បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ នៅក្នុងផ្សារត្រពាំងពោធិ៍ហៅផ្សារ យាយផា ដែលមានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះហង្ស សិង្ហ អាយុ៤១ឆ្នាំ ជាមេឆ្នោតវៀតណាម នៅក្នុងផ្សារត្រពាំងពោធិ៍នោះ ចំណែកស្ត្រីដែលជាគូស្នេហ៍មានអាយុ២៣ឆ្នាំ ជាអ្នកសុីឈ្នួលកត់ឆ្នោតឲ្យជនខាងលើដោយផ្ទាល់ ហើយអ្នកទាំង២បានស្នាក់នៅក្នុងផ្សារត្រពាំងពោធិ៍។

នាងជាអ្នកកត់ឆ្នោតអោយបុរសជាគូរស្នេហ៍ លុះក្រោយពេលសាងស្នេហ៍ជាមួយគ្នារយៈពេល៥ឆ្នាំ និងណាត់ជួបគ្នាឡើងផ្ទះសំណាក់ជាញឹកញាប់ ភាគច្រើននៅផ្ទះសំណាក់សម្បត្តិមាសនៅក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែននិងផ្ទះសំណាក់ផ្សេងទៀតនៅម្ដុំខាងក្រោយសាលារៀនសន្ធរម៉ុក ខណ្ឌទួលគោកជាដើម។

ស្រ្តីវ័យ២៣ឆ្នាំរូបនេះបាននិយាយប្រាប់នគរបាលថា នាងនិងបុរសដែលជាមេឆ្នោតម្នាក់នេះ បានមានទំនាក់ទំនងស្នេហាជាមួយគ្នារយៈពេល៥ឆ្នាំមកហើយ មិនតែប៉ុណ្ណោះរាល់ពេលរួមរ័កម្ដងៗបុរសនេះ តែងតែប្រើទូរស័ព្ទថតរូបទុក ប៉ុន្តែរាល់លើកនាងបានដណ្ដើមយកទូរស័ព្ទមកលុបចោលរហូត ព្រោះខ្លាចបុរសនេះយករូបទៅបង្ហោះផ្ដេសផ្ដាស ។
ប៉ុន្តែនៅពេលរួមរ័កលើកចុងក្រោយ ប្រុសស្នេហ៍បានថតរូបទុកទៀត តែនាងភ្លេចមិនបានលុបរូបចោលទេ ស្រាប់តែបុរសនោះបានយករូបភាពរួមភេទទៅបង្ហោះ នៅលើគណនី ហ្វកសប៊ុកឈ្មោះ PoK Heng ទើបនាងសម្រេចចិត្តប្ដឹង សុំឲ្យនគរបាលចាប់ខ្លួន។
បន្ទាប់ពីនាងប្រើវិធីណាត់ ឲ្យបុរសនេះ ទៅជួប នៅក្នុងផ្ទះសំណាក់សម្បត្តិមាស ដោយមិនឲ្យបុរសនេះដឹងខ្លួនមុនឡើយ លុះពេលទៅដល់ក៏ត្រូវនគរបាលប៉ុស្តិ៍ចោមចៅទី៣ ចាប់ខ្លួននាំទៅសាកសួរនិងចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង