ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកជួយប្អូនៗក្មួយៗឲ្យរួចផុតពីអន្ទាក់គ្រឿងញៀន គឺជាអ្នកមានគុណសំរាប់ប្អូនៗ

77

​ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២៧មេសានេះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញរួមជាមួយមន្ត្រីជាច្រើនរូបទៀតបានអញ្ជើញទៅសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្អូនៗក្មួយៗដែលកំពុងស្នាក់នៅព្យាបាល,អប់រំ,ស្តារនិតិសម្បា និងបណ្តុះបណ្តាលវិជ្ជាជីវៈបន្សាបគ្រឿងញៀននៅមជ្ឈមណ្ឌលឧិកាស ខ្ញុំក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
​ ក្នុងឱកាសនោះលោកឃួង ស្រេង ថ្លែងថា៖អ្នកជួយប្អូនៗក្មួយៗពីអន្ទាក់គ្រឿងញៀន គឺជាអ្នកមានគុណរបស់ប្អូនៗក្មួយៗព្រោះរាជរដ្ឋាភិបាល,អាជ្ញាធរចង់ជួយប្អូនៗក្មួយៗ ឧ្យិក្លាយខ្លួនជាមនុស្សល្អ មនុស្សមានតំលៃសំរាប់សង្គម។ដូច្នេះប្អូនៗក្មួយៗត្រូវ ផ្តល់យុត្តិធម៌ដល់អ្នកដែលបានជួយសង្គ្រោះប្អូនៗពីអន្លង់មរណៈដោយសារគ្រឿងញៀន។ឯ.ឧបន្តថា៖បើប្អូនៗមិនអាណិតនរណាក៏ហីទៅចុះ តែប្អូនៗត្រូវតែ អាណិតខ្លួនឯង អាណិតម៉ែឪដោយត្រូវប្តេជ្ញាចិត្តឈប់ប៉ះពាល់គ្រឿងញៀនតទៅទៀត ព្រោះគ្រឿងញៀនវាបំផ្លាញអ្វីៗនិងជីវិតរបស់យើងថែមទៀត។អាជ្ញាធរពិត ជាមិនចង់ឲ្យប្អូនៗពេលធ្វើសមាហរណ័កម្មទៅក្នុងសង្គមគ្រួសារវិញ ក៏វិលមកវិញជាមួយការញៀនថ្នាំញៀនជាថ្មីមកកាន់មជ្ឈមណ្ឌលនេះទេ។ត្រូវចាំថា៖មានតែ ប្អូនៗនិងក្មួយៗខ្លួនឯងទេដែលជួយខ្លួនឯងដំបូងគេ និងត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀនហើយយើងក៏មិនចង់ឃើញប្អូនៗក្មួយៗនៅទីនេះរហូតដែរ។
ជាមួយគ្នានោះដែរលោកស្រីមុំ ចាន់ដានី ប្រធានមជ្ឈមណ្ឌលបន្សាបគ្រឿងញៀនឧិកាសខ្ញុំបានឲ្យ ដឹងថា៖គិតត្រឹមថ្ងៃទី២៧មេសាឆ្នាំ២០១៩នេះ ជនរងគ្រោះដោយសារគ្រឿងញៀនដែលកំពុងស្នាក់នៅបន្សាបគ្រឿងញៀនក្នុងមជ្ឈមណ្ឌលមានចំនូន១៤៣៣នាក់,ស្រី៦៣នាក់។ការជួយជនរងគ្រោះមាន៣ចំណុចសំខាន់គឺ៖ប្រើថ្នាំ ពេទ្យ,ការអប់រំផ្លូវចិត្ត និងការធ្វើលំហាត់ប្រាណយ៉ាងទៀងទាត់ដើម្បីបណ្តេញជាតិពុលពីក្នុងខ្លួន។លោកស្រីប្រធានឲ្យដឹងទៀតថា៖ជនរងគ្រោះដែលប្រើប្រាស់គ្រឿងញៀនភាគច្រើនមានជំងឺច្រើនប្រភេទដែលធ្វើឲ្យក្នុងកំឡុងពេលផ្តាច់គ្រឿងញៀន លិចចេញមកនូវជំងឺមួយចំនួនដូចជា៖រវើរវាយផ្លូវចិត្ត,ថប់ដង្ហើម,ស្ពឹកដៃជើង,រមួលក្រពើ រើម រលាកក្រពះ រលាកតម្រងនោមនិងជំងឺឧិកាសនិយមច្រើនប្រភេទទៀត។ទន្ទឹមនឹងការបន្សាបសារធាតុញៀន មជ្ឈមណ្ឌលក៏បានយកចិត្តទុកដាក់បណ្តុះបណ្តាលវិជ្ជាជីវះដល់ប្អូនៗក្មួយៗដូចជា៖កាត់សក់,អ៊ុតសក់,រៀនកុំព្យូទរ័,រៀនភាសាអង់គ្លេស,រៀនជួសជុលគ្រឿងអេឡិចត្រូនិកជាដើមដើម្បីឲ្យប្អូនៗអាចប្រកបរបរចិញ្ចឹមជីវិតបានពេលវិលទៅលំនៅដ្ឋានវិញ៕ — with Mean Chanyada and 2 others.

អត្ថបទដែលជាប់ទាក់ទង