ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ពីថ្ងៃទី 29 មេសាដល់ថ្ងៃទី 5 ខែឧសភា អាចនឹងឡើងកំដៅ ពី37 ទៅ 41 អង្សាសេ ហើយនឹងមានភ្លៀងផ្គររន្ទះនិងខ្យល់កន្ត្រាក់

120

ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយមនៅថ្ងៃទី 29 ខែមេសានេះបានចេញសេចក្តី ជូនដំណឹងពីស្ថានភាពអាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី 29 មេសាដល់ថ្ងៃទី 5 ខែឧសភា អាចនឹងឡើងកំដៅ ពី37 ទៅ 41 អង្សាសេ ហើយនឹងមានភ្លៀងផ្គររន្ទះនិងខ្យល់កន្ត្រាក់។

ក្រសួងធនធានទឹកបានឲ្យដឹងថាបន្ទាប់ពីតាមដានលើស្ថានភាពអាកាសធាតុរួចមកឃើញថាដោយសាការឥទ្ធិពលនៃ Global Warming ពោលគឺសំដៅអប្បបរិមាមានការកើនឡើងខុសសព្វមួយដង គឺកំដៅអប្បបរមា ឆ្នាំ 2019 ខុសពីបណ្ដាឆ្នាំមុនកន្លងមកដោយកើនពី ២ៈ០០ ទៅ២ៈ២០ អង្សាសេ។ ទន្ទឹម កំដៅអតិបរមា មានកម្រិតខ្ពស់ស្រាប់ធ្វើឲ្យការប៉ះទង្គិចរវាងម៉ាកត្រជាក់និងកម្តៅ កាន់តែសកម្មថែមទៀតដែលជាហេតុធ្វើឲ្យស្ថានភាពអាកាសធាតុមានការប្រែប្រួលឆាប់រហ័ស។

ចាប់ពីថ្ងៃទី 29 មេសាដល់ថ្ងៃទី 5 ឧសភាបណ្តាខេត្តមួយចំនួនអាចមានភ្លៀងកក់ខែក្នុងកម្រិតពីខ្សោយទៅមធ្យម។ សីតុណ្ហភាពអតិបរមា ជាទូទៅមានពីរ 35 ទៅ 37 អង្សាសេ។ បន្តពីនោះសីតុណ្ហភាពនិងបន្តកើនឡើងដោយសីតុណ្ហភាពអតិបរមាអាចមានពី 37ទៅ 41 អង្សាសេ។ ដូច្នេះសូមសាធារណជនមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតផ្គររន្ទះនិងខ្យល់កន្ត្រាក់៕

អត្ថបទដែលជាប់ទាក់ទង