ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តុលាការកោះហៅលោកអាឡិច ជាសកម្មជននៅអារ៉ែង ចូលបំភ្លឺពាក់ព័ន្ធបទល្មើសមួយចំនួន

55

ភ្នំពេញ៖ លោកអាឡិច​ ដែលជាជនជាតិអេស្ប៉ាញមកធ្វើការនៅស្រុកខ្មែរដែលពាក់ព័ន្ធនឹងតំបន់អារែងខេត្តកោះកុង ហើយធ្វើការល្មើសនឹងច្បាប់ព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបណ្ដេញចេញពីប្រទេសកម្ពុជានោះ ត្រូវបានតុលាការកោះហៅឲ្យចូលសវនការនាថ្ងៃទី៣០​ ខែកក្តដា​ ឆ្នាំ២០១៩ខាងមុខនេះ។

តាមដីកាកោះហៅជនជាប់ចោទឲ្យចូលសវនាការ កាលពីថ្ងៃទី 25 ខែមេសាឆ្នាំ 2019 លោកអ៊ីវ ត្រាយ តំណាងអយ្យការអមសាលាដំបូងខេត្តកោះកុង បានកោះហៅលោកអាឡិច អាយុ 36 ឆ្នាំ ជាជនជាតិអេស្ប៉ាញ ដែលមានអាសយដ្ឋាននៅទីក្រុងបាសេឡូណាុ ប្រទេសអេស្ប៉ាញ ឲ្យចូលមកសាលាដំបូងខេត្តកោះកងនៅថ្ងៃទី 30 ខែកក្កដាឆ្នាំ 2019 វេលាម៉ោង 8 និង 30 នាទីព្រឹកជាកំហិត ដើម្បីចូលបំភ្លឺនាពេលសវនាការ អំពីរឿងឈ្មោះអាលិចជាប់ចោទពីបទសមគំនិតក្នុងអំពើគំរាមកំហែងថានឹងធ្វើឲ្យខូចខាតដែលភ្ជាប់នូវបញ្ហាអ្វីមួយ ប្រព្រឹត្តនៅចំណុចព្រែកអណ្ដូងទឹកឃុំអណ្ដូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង កាលពីថ្ងៃទី 26 ដល់ថ្ងៃទី 28 ខែកក្កដាឆ្នាំ 2015 នឹងថ្ងៃទី 12 ខែសីហា ឆ្នាំ 2015 បទល្មើសដែលមានបញ្ញត្តឲ្យផ្តន្ទាទោស តាមមាត្រា 29 , 424 នៃក្រមព្រហ្មទណ្ឌ។

គួររំលឹកថា លោក​អាឡិច ត្រូវបានរដ្ឋាភិបាលកម្ពុជា បានដាក់ចូលក្នុងបញ្ជីខ្មៅ ដោយបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា និងហាមមិនឲ្យលោកចូលមកកាន់ទឹកកម្ពុជានោះទេ។

សកម្មជនអារ៉ែង លោក អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន (Alejandro Gonzalez Davidson) ដែលជាជនជាតិអេស្ប៉ាញ ត្រូវបានចាប់ខ្លួនហើយនៅរសៀលថ្ងៃថ្ងៃទី ២៣ ខែ កុម្ភ: ឆ្នាំ ២០១៥។ ប្រទេសកម្ពុជាជារដ្ឋអធិបតេយ្យមួយ ហើយប្រសិនបើជនបរទេស និងប្រជាជនខ្មែរណាបំពាន គឺត្រូវតែមានទោស។ ករណីនេះ បណ្តេញចេញ និងត្រូវដាក់ចូលបញ្ជីខ្មៅរបស់រដ្ឋាភិបាលកម្ពុជា ។ លោក អាឡិច ជាជនជាតិអេស្ប៉ាញដែលបានមករស់នៅលើទឹកដីកម្ពុជានេះជាង១០ ឆ្នាំ បង្កើតបក្ខ ពួកមិនគោរពច្បាប់ស្រុកទេសរបស់កម្ពុជា ។ ទិដ្ឋាការរបស់លោកអាឡិច បានផុតកំណត់កាលពីថ្ងៃទី២០ខែកុម្ភៈ ឆ្នាំ២០១៥ ការចាប់ខ្លួន អាឡិចនេះគ្មានអ្វីគួរអោយភ្ញាក់ផ្អើលទេ គ្រាន់តែជាការចាប់អន្តោរប្រវេស្ត៍ខុសច្បាប់តែប៉ុណ្ណោះ ៕

អត្ថបទដែលជាប់ទាក់ទង