ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីសហការជាមួយទីក្រុងប៉ារីសលើកពីប្លង់អភិវឌ្ឍន៏តំបន់ប៉ែកខាងត្បូងរាជធានីភ្នំពេញ

108

ភ្នំពេញ៖រដ្ឋបាលរាជធានីភ្នំពេញសហការជាមួយទីក្រុងប៉ារីសបានបើកសិក្ខាសាលាបច្ចេកទេសស្តីពីប្លង់អភិវឌ្ឍន៏តំបន់ប៉ែកខាងត្បូងរាជធានីភ្នំពេញនិង  គម្រោងសិក្សាកែលំអរតីរវិថីព្រះស៊ីសុវត្ថិឲ្យបានល្អប្រសើរទៅតាមកំណើនប្រជាជនទីក្រុងបង្កលក្ខណៈឲ្យពួកគាត់រស់នៅតាមបែបស៊ីវិល័យនៃទីក្រុងវៃឆ្លាត។

    សិក្ខាសាលានេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី៣០មេសានេះនៅសាលារាជធានីភ្នំពេញដោយមានការអញ្ជើញចូលរួមពីលោកឃួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងលោកស្រីអេឡូឌីគូយកាតំណាងទីក្រុងប៉ារីស។   

   សិក្ខាសាលានេះធ្វើឡើងក្រោមកិច្ចសហការទ្វេភាគីលើវិស័យនគររូបនីយកម្មក្នុងន័យជំរុញការគិតគូរអំពីបញ្ហាលំហសាធារណៈអនាម័យ.បរិស្ថាននិងសោភណ្ឌភាពទីក្រុងដើម្បីឆ្លើយតបទៅនឹងគោលការនគររូបនីយបញ្ញាតិនិងភាពរីកចំរើនយ៉ាងឆាប់រហ័សរបស់រាជធានីភ្នំពេញ។

លោកឃួងស្រេងបានថ្លែងថាការសិក្សាបច្ចេកទេសនេះគឺធ្វើឡើងបន្តពីការសិក្សាដែលរដ្ឋបាលរាជធានីភ្នំពេញបានធ្វើឡើងអស់រយះពេលជាង២ឆ្នាំមកហើយ។សិក្ខាសាលានេះក្នុងគោលបំណងរកធាតុចូល,ការចូលរួមផ្ដល់មតិយោបល់បទពិសោធន៏បំពេញបន្ថែមផ្នែកបច្ចេកទេសនិងគោលការណ៏ច្បាប់ដែលត្រូវលើកយកមកពិភាក្សា។

   លោកឃួងស្រេងបន្តថាការពិភាក្សាបានធ្វើឡើងលើ២ចំណុចគឺពិភាក្សាទៅលើការកែលំអរដងតីរះវិថីព្រះស៊ីសុវត្ថិដែលក្នុងផ្នែកនេះយើងនឹងពិនិត្យពិភាក្សាលើទិដ្ឋភាពលំហូរចរាចរណ៏,ការសិក្សារៀបចំឲ្យមានការតភ្ជាប់លំហរបៃតងនៅតាមដងទន្លេសាប។ពិភាក្សាលើការធ្វើសមាហរណ៏កម្មគំរោងអភិវឌ្ឍន៏នៅតំបន់ភាគខាងត្បូងរាជធានីភ្នំពេញដែលក្នុងផ្នែកនេះយើងក៏នឹងពិនិត្យពិភាក្សាទៅលើទិដ្ឋភាពនៃការសិក្សារៀបចំឲ្យិមានចរន្តតភ្ជាប់រវាងបណ្តាញផ្លូវនិងហេដ្ឋារចនាសម្ពន្ធ័នៃគំរោងអភិវឌ្ឍន៏នានាដែលនឹងកើតមាននាពេលអនាគតបន្ស៊ីគ្នាទៅនឹងហេដ្ឋារចនាសម្ពន្ធ័មានស្រាប់និងសិក្សារៀបចំឲ្យមានការតភ្ជាប់រវាងលំហបៃតងនិងបណ្តាញការពារទឹកជំនន់រវាងតំបន់ភាគខាងត្បូងនិងតំបន់ជុំវិញ។ធាតុចូលទាំងឡាយដែលទទួលបានតាមរយះអង្គសិក្ខាសាលាក្នុងពេលនេះនឹងត្រូវបានប្រើប្រាស់ជាត្រីវិស័យសំរាប់តម្រង់ទិសនិងបំពេញបន្ថែមចំណុចខ្វះខាតដើម្បីឲ្យការសិក្សាប្លង់អភិវឌ្ឍន៏តំបន់ប៉ែកខាងត្បូងរាជធានីភ្នំពេញនិងគំរោងសិក្សាកែលំអរតីរះវិថីព្រះស៊ីសុវត្ថឧ្យិកាន់តែមានសុក្រឹត្យភាពគ្រប់ជ្រុងជ្រោយនិងមានសនិទានភាពក្នុងការអនុវត្ត៕

អត្ថបទដែលជាប់ទាក់ទង