ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យុវជន ២នាក់មានផ្ទុកសារធាតុញៀន ជិះម៉ូតូដេញតាមក្បូនលោកស្រី អោង សានស៊ូជី ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន គ្រោងនឹងបញ្ជូនទៅតុលាការ

69

ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង៩ព្រឹក ក្បូនគណៈប្រតិភូ ជាន់ខ្ពស់នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដឹកនាំដោយលោកស្រី អោង សានស៊ូជី បានមកដល់ចំណុចក្បែរអង្គភាពប្រឆាំងអំពើពុករលួយ ផ្លូវព្រះនរោត្តម កែងផ្លូវ១៧២ សង្កត់ ផ្សារថ្មី៣ ខណ្ឌដូនពេញ មានជនសង្ស័យចំនួន២នាក់ជិះម៉ូតូ ដេញតាមពីក្រោយក្បូនក្នុងល្បឿនលឿន ត្រូវបានសមត្ថកិច្ចយើងធ្វើការឃាត់ខ្លូនសាកសួរ និងធ្វើតេស្តពិនិត្យរកសារធាតុញៀន ជាលទ្ធផល(វិជ្ជមាន) មានសារធាតុញៀន។

នគរបាល​ខណ្ឌដូនពេញ​បាន​ឲ្យ​ដឹង​ថា ​ជនសង្ស័យ​ទាំងនោះ ​ឈ្មោះ ចាន់ បូ​ណា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ និង​ទីលំនៅ​មិន​ពិតប្រាកដ និងឈ្មោះ លី គឹម​សាន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ និង​ទីលំនៅ​មិន​ពិតប្រាកដ។ ​វត្ថុតាង​ចាប់យក​មាន​ម៉ូតូ​ម៉ាក Yamaha Mio ពណ៌​ខ្មៅ ស្លាកលេខ កណ្តាល 1F-9934​។​
សមត្ថកិច្ច​បន្តទៀតថា ​ដំណើររឿង​ហេតុ​នោះ ​ថ្ងៃទី​៣០ ​ខែមេសា ​ឆ្នាំ​២០១៩ វេលា​ម៉ោង​៨និង៣០នាទី កម្លាំង​អធិការដ្ឋាន ប៉ុស្តិ៍​រដ្ឋបាល បាន​បញ្ចេញ​កម្លាំង​ការពារ​ក្បូន​គណៈប្រតិភូ​ជាន់ខ្ពស់ ​នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា ដឹកនាំ​ដោយ​លោកស្រី អោ​ង សាន​ស៊ូ​ជី លុះដល់​វេលា​ម៉ោង​៩ព្រឹក ក្បូន​បានធ្វើ​ដំណើរ​មកដល់​ចំណុច ផ្លូវ​១៧២ កែង​ផ្លូវ​ព្រះ​នរោត្តម ស្រាប់​តែ​មាន​ជនសង្ស័យ​ចំនួន​ពីរ​នាក់​ជិះ​ម៉ូតូ​តាម​ក្បូន​ដោយ​ល្បឿន​លឿន​ពីក្រោយ​ មិន​ព្រម​ឈប់ សមត្ថកិច្ច​យើង​ក៏បាន​ធ្វើការ​ឃាត់​ខ្លួន​យកមក​កាន់​អធិការដ្ឋាន ដើម្បី​ធ្វើការ​សាកសួរ និង​ធ្វើតេស្ត​បឋម​រក​សារធាតុ​ញៀន​(​លទ្ធផល​វិជ្ជមាន​)​មាន​សារធាតុ​ញៀន​។​ និង​ទិសដៅ​បន្ត កម្លាំង​ជំនាញ​ខណ្ឌ ប៉ុស្តិ៍ កំពុង​យក​ចម្លើយ​បន្ត ព្រមទាំង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​អនុវត្ត​តាម​នីតិវិធី​៕

អត្ថបទដែលជាប់ទាក់ទង