ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះមហាក្សត្រ សព្វព្រះរាជហឫទ័យប្រោសព្រះបរមរាជានុញ្ញាតជូន លោកជំទាវ អោង សានស៊ូជី ដឹកនាំគណៈប្រតិភូ អញ្ជើញចូលក្រាថ្វាយបបង្គំគាល់

85


នាវេលារសៀលថ្ងៃទី​​៣០ ខែមេសា ឆ្នាំ២០១៩ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឫទ័យប្រោសព្រះបរមរាជានុញ្ញាតជូន លោកជំទាវ អោង សានស៊ូជី Aung San Suu Kyi ទីប្រឹក្សារដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដឹកនាំគណៈប្រតិភូ អញ្ជើញចូលក្រាថ្វាយបបង្គំគាល់ នៅព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវការរបស់លោកជំទាវ មកកាន់ព្រះរាជាណាចក្រកម្ពុជា។

នាវេលារសៀលថ្ងៃទី​​៣០ ខែមេសា ឆ្នាំ២០១៩ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះបរមរាជានុញ្ញាតជូន លោកជំទាវ អោង សានស៊ូជី Aung San Suu Kyi ទីប្រឹក្សារដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដឹកនាំគណៈប្រតិភូ អញ្ជើញចូលក្រាថ្វាយបបង្គំគាល់ នៅព្រះរាជដំណាក់គន្ធបុប្ផា ព្រះបរមរាជវាំង ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវការរបស់លោកជំទាវ មកកាន់ព្រះរាជាណាចក្រកម្ពុជា។

អត្ថបទដែលជាប់ទាក់ទង