ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញរៀបចំពិធីលៀងសាយភោជន៍ ជូនលោកជំទាវ អោង សានស៊ូជី (Aung San Suu Kyi)

93

នៅល្ងាច ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួល និងរៀបចំពិធីលៀងសាយភោជន៍ ជូនលោកជំទាវ អោង សានស៊ូជី (Aung San Suu Kyi) ទីប្រឹក្សារដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងគណៈប្រតិភូ ក្នុងឱកាសដែលលោកជំទាវអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃនៅកម្ពុជា តបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ពិធីលៀងសាយភោជន៍នេះ គឺធ្វើឡើងនៅវិមានសន្តិភាព (វិមានរាជរដ្ឋាភិបាល)ដោយវិធីនោះក៏មានការអញ្ជើញចូលរួមពីមន្ត្រីរាជរដ្ឋាភិបាលកម្ពុជាសំខាន់ៗ និងមន្ត្រីអង្គទូតនានាប្រចាំនៅកម្ពុជាជាច្រើនរូបផងដែរ។ តាមរយៈដំណើរបំពេញទស្សនកិច្ចនេះ គឺដើម្បីពង្រឹង និងពង្រីកថែមទៀតនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ព្រមទាំងក្នុងក្របខ័ណ្ឌអាស៊ាន និងពហុភាគី៕

អត្ថបទដែលជាប់ទាក់ទង