ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហព័ន្ធប្រដាល់គុនខ្មែរប្រកាសរុះរើមន្ត្រីបច្ចេកទេស តាមស្ថានីយ៍ទូរទស្សន៍ឡើងវិញ

98


ភ្នំពេញ:សហព័ន្ធប្រដាល់គុនខ្មែរបានជួបប្រជុំជាមួយ ស្ថានីយ៍ទូរទស្សន៍ចំនួន៥ដែលមានសង្វើនប្រដាល់ពេញ
មួយព្រឹកថ្ងៃទី៣០មេសា នាសាលប្រជុំមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺននិងកីឡា ។
លោកឧត្តមសេនីយ៍ឯកតែម ម៉ឺនប្រធានសហព័ន្ធប្រដាល់គុនខ្មែរជាអ្នកដឹកនាំអង្គប្រជុំនេះ ។ ស្ថានីយ៍ទូរ
ទស្សន៍ទាំង៥នោះមានក្រុមហ៊ុនCBS ដែលគ្រប់ាំគ្រងស្ថានីយ៍ទូរទស្សន៍ចំនួន៣គឺCTN-CNC និង MYTV ទូរទស្សន៍
បាយ័ន ទូរទស្សន៍អាស៊ីអាគ្នេយ៑ ទូរទស្សន៍ប៉ុស្តិ៍លេខ៥ និង ទូរទស្សណ៍PNNដែលកំពុងតែឮថាត្រៀមនឹងរៀបចំឲ្យ
មានប្រដាល់ឡើងវិញបន្ទាប់ពីម្ដងមានម្ដងអត់មកនោះ ។
លោកឧត្តមសេនីយ៍ឯកតែម ម៉ឺនអរគុណដល់ទូរទស្សន៍ទាំង៥ស្ថានីយ៍នេះ ដែលខិតខំស្វែងរកការឧបត្ថម្ភដើម្បី
បង្កើតកម្មវិធីប្រដាល់ធ្វើឲ្យមន្ត្រីបច្ចេកទេស និង កីឡាករ-កីឡាការិនីប្រដាល់មាន ការផ្លាស់ប្ដូរជីវភាព ។ ជាមួយនឹង
ការថ្លែងអំណរគុនប្រមុខប្រដាល់គុនខ្មែរប្រកាស រុះរើមន្ត្រីបច្ចេកទេសតាម ស្ថានីយ៍ទូរទស្សន៍ទាំងអស់ ។ មេប្រដាល់
រូបនេះបានទាមទារកុំឲ្យស្ថានីយ៍នានាអន្តរាគមន៍ដើម្បីទុកអ្នកនេះ ឬទុកអ្នកនោះឲ្យសោះ ។ មន្ត្រីបច្ចេកទេសសហព័ន្ធ
នឹងដាក់ពិន័យទៅតាម ការកំណត់របស់សហព័ន្ធ ។ ហេតុនេះសូមទូរទស្សន៍កុំ អន្តរាគមន៍ចំពោះអ្នកមានកំហុស ។
លោកអះអាងថាសហព័ន្ធប្រដាល់ចេញដំណើរដំបូងមាន ការលំបាកណាស់ មន្ត្រីបច្ចេកទេសភាគច្រើនអក្សរ
ខ្មែរចេះត្រឹមតែសរសេរឈ្មោះខ្លួនឯងប៉ុណ្ណោះ ហើយក្លិប និង អ្នកប្រដាល់ក៏មិនមានច្រើនដែរ ។តែពេលនេះទាំងធន
ធានមន្ត្រីបច្ចេកទេស ទាំងកីឡាករគឺមានអាចថាគ្រាន់បើដែរ ហើយៗប្រដាល់គុនខ្មែរថែម ទាំងមានសមត្ថភាពដណ្ដើម
មេដាយមាស ប្រាក់ និងសំរិទ្ធពីស៊ីហ្គេមមកទៀតផង ។
សហព័ន្ធនឹងបណ្ដុះបណ្ដាលមន្ត្រីបច្ចេកទេស ដែលបានបញ្ចប់បរិញ្ញាប័ត្រឲ្យបាន ហោចណាស់១៥រូបបន្ថែមទៀត ។សហព័ន្ធក៏មិនបោះបង់ចោលអ្នកចាស់ដែរ គឺពង្រឹងចាស់ពង្រីកថ្មី ដើម្បីឲ្យសហព័ន្ធកាន់តែរឹងមាំ ។លោកប្រ
ធានសហព័ន្ធបានសុំឲ្យទូរទស្សពិនិត្យតម្លៃពលកម្មរបស់ មន្ត្រីបច្ចេកទេសឡើងវិញ ប្រសិនបើអាចនោះ ។ លោកក៏បាន
ប្រកាសដែរថាក្នុងឆ្នាំនេះ លោកនឹងរៀបចំឲ្យមានវគ្គក្រមសីលធម៌ និងបណ្ដុះបណ្ដាលបច្ចេកទេសឲ្យបានពី២ទៅ៣វគ្គ បន្ថែមទៀត ។
ពាក់ព័ន្ធជាមួយអ្នកប្រដាល់បរទេសដែលស្ថានីយ៍ ជាអ្នកនាំមកប្រកួត នៅស្រុកខ្មែរនោះត្រូវពិនិត្យមើលរាល់ លិខិតស្នាមឲ្យច្បាស់ ពិសេសលិខិតឆ្លងដែន ដើម្បីឲ្យដឹងថាគេជាជនជាតិអ្វី មកពីទីណាពិតប្រាកដ ។
លោកឧត្តមសេនីយ៍ទៅវ៉ា ស៊ិនភិរម្យដែលជាអនុប្រធានសហព័ន្ធនោះ ក៏បានសំណូមពរឲ្យទូរទស្សន៍ និង សហព័ន្ធធ្វើការជាមួយគ្នាដោយបេះដូង និង អធ្យាស្រ័យចំពោះគ្នាទៅវិញទៅមក ។ លោកហេង សុឃនដែលជាអនុ
ប្រធានសហព៧ន្ធដែរនោះក៏បានសំណូមពរឲ្យស្ថានីយ៍ទាំង៥ ផ្ដល់ឱកាសឲ្យកីឡាករវ័យក្មេង បានចូលរួមប្រកួតផង ព្រោះពួកគេគឺជាថ្នាល បន្តវេនដ៏ល្អសម្រាប់ថ្ងៃអានាគត ។

អត្ថបទដែលជាប់ទាក់ទង