ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនរងគ្រោះអំពាវនាវលោកស្នងការ អ៊ាវ ចំរើន ជួយរកយុត្តិធម៌

78

ភ្នំពេញ ៖ ក្រុមគ្រួសារយុវជនម្នាក់ បានអំពាវនាវដល់លោកឧត្តមសេនីយ៍ អ៊ាវ ចំរើន ស្នងការខេត្តកណ្តាលជួយរកយុត្តិធម៌ជូនកូនរបស់គាត់ ដែលរងគរោះដេរ២៤ថ្នេរ ហើយត្រូវប្តឹងទៅតុលាការ នងបានចេញដីកាកោះឱ្យចូលខ្លួនច្រើនលើកច្រើនសារមកហើយ តែជនបង្កនៅតែមានសេរីភាព និងមិនអើពើនឹងការឈឺចាប់របស់គ្រួសារជនរងគ្រោះឡើយ ។

ក្រុមគ្រួសារជនរងគ្រោះ បានលើកឡើងសារជាថ្មី នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩នេះថា រឿងរ៉ាវបង្ករបួសស្នាម មកលើកូនគាត់មិនទាន់ ត្រូវបានសមត្ថកិច្ចពាក់ព័ន្ធណាមួយជួយរកយុត្តិធម៌បាននៅឡើយទេ ។ ជនបង្កមានសិទ្ធិសេរីភាពដើរហើរយ៉ាងសប្បាយ ខណៈដែលជនរងគ្រោះដេកឈឺនឹងរបួសនៅផ្ទះយ៉ាងឈឺចាប់បំផុតនោះ ។
ក្នុងនាមម្ដាយឪពុកសូមអំពាវនាវដល់លោកស្នងការខេត្តកណ្តាល មេត្តាជួយចាត់វិធានការពន្លឿនការរកយុត្តិធម៌ឲ្យកូនរបស់ខ្លួន ព្រោះការចេញ ដីកាកោះហៅច្រើនលើក តែហាក់មិនឥទ្ធិពល ទើបពួកគាត់សុំ ឲ្យលោកស្នងការខេត្តកណ្ដាល មេត្តាចេញដីការឃាត់ខ្លួនតែម្ដង ព្រោះកន្លងមក ចេញដីកាកោះហៅ ជនបង្កមិនបានចូលខ្លួនដោះស្រាយឡើយ ។
ជនបង្ករបួសស្នាម ឈ្មោះ សៅ ភេទ ប្រុស អាយុ ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ ដែលមានឪពុក ឈ្មោះ ផាត អាយុ ៥៧ឆ្នាំ ។ ចំណែកជនរងគ្រោះ ឈ្មោះ លៀប ស៊ីណា អាយុ ១៨ឆ្នាំ មុខរបរ ធ្វើការហាងជប៉ុន ។ ឪពុកឈ្មោះ រឿន ផល លៀប មុខរបរកសិករ និងម្តាយ ឈ្មោះ សុខ នៀង អាយុ ៥៥ឆ្នាំ មុខកសិករ ។
ជនរងគ្រោះបន្តទៀតថា រហូតមកដល់ ពេលនេះ ជនបង្ក បែរជាដើរហើរយ៉ាងមានសេរីភាព ចំណែកខ្លួនដេកព្យាបាលរបួសនៅពេទ្យទាំងគ្មានប្រាក់ព្យាបាលរបួសនោះ ។ គួរបញ្ជាក់ ផងដែរថាបើយោងតាមក្រមព្រហ្មទណ្ឌកម្ពុជា មាត្រា២១៨ ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស បានចែងថា អំពើហិង្សាប្រព្រឹត្ត ដោយចេតនាលើអ្នកដទៃ ត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារ ពី ២ ឆ្នាំទៅ ៥ឆ្នាំ និងពិន័យ ជាប្រាក់ ពី ៤លានរៀល ទៅ ១០លានរៀល ៕

អត្ថបទដែលជាប់ទាក់ទង