ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរនិងមន្ទីរសាធារណការខេត្តព្រះវិហារចុះពិនិត្យស្ថានភាពការសាងសង់ស្ពានផ្លូវវាងមុននៃសាងសង់ស្ពានបេតុងថ្មីប្រវែង៤៥ម៉ែត្រនៅក្នុងស្រុកឆែប​

340

ខេត្តព្រះវិហារ៖អាជ្ញាធរនិងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានសម្រេចការសាងសង់ស្ពានបេតុងថ្មីមួយកន្លែងក្រោយពីពិនិត្យឃើញថាស្ពានចាស់មានសភាពចាស់ទ្រុឌទ្រោមមិនអាចឲ្យប្រជាពលរដ្ឋធ្វើដំណើរបានស្រួលដើម្បីដំណើរការការដ្ឋាននេះទទួលបានជោគជ័យនិងដើម្បីសម្រួលចរាចរជូនប្រជាពរដ្ឋកាលពីព្រឹកថ្ងៃទី៣០ខែមេសានេះលោកសំលាងទ្រីប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហាររួមជាមួយនឹងលោកគោស៊ុំប៊ុនសឿតអភិបាលរងខេត្តព្រះវិហារតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអ៊ុនចាន់ដាអភិបាលនៃគណៈអភិបាលខេត្តព្រះវិហារបានចុះពិនិត្យស្ថានភាពការសាងសង់ស្ពានផ្លូវវាងដោយផ្ទាល់នៅក្នុងស្រុកឆែបមុននៃសាងសង់ស្ពានបេតុងថ្មីប្រវែង៤៥ម៉ែត្រ។

   មន្ត្រីនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានអោយដឹងថានៅព្រឹកថ្ងៃអង្គារ១១រោចខែចេត្រឆ្នាំកុរឯកស័ក.ស២៥៦២ត្រូវនឹងថ្ងៃទី៣០ខែមេសាឆ្នាំ២០១៩លោកសំលាងទ្រីប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារព្រមទាំងមន្ត្រីជំនាញរបស់មន្ទីរជាច្រើនរូបទៀតបានអមដំណើរដោយលោកគោស៊ុំប៊ុនសឿតអភិបាលរងខេត្តព្រះវិហារតំណាងដ៏ខ្ពង់ខ្ពស់របស់លោកអ៊ុនចាន់ដាអភិបាលនៃគណៈអភិបាលខេត្តព្រះវិហារបានចុះពិនិត្យស្ថានភាពការសាងសង់ស្ពានផ្លូវវាងដោយផ្ទាល់នៅក្នុងស្រុកឆែបដើម្បីសាងសង់ស្ពានបេតុងថ្មីដែលមានប្រវែង៤៥ម៉ែត្រហើយបានត្រៀមរួចរាល់ក្នុងការចាប់ផ្ដើមការដ្ឋានសាងសង់ស្ពាននេះឱ្យបានលឿនឆាប់រហ័ស៕

អត្ថបទដែលជាប់ទាក់ទង