ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនបុរសជនជាតិចិនម្នាក់ ជាមួយគ្រាប់បែកកែច្នៃជាច្រើនគ្រាប់ នៅខណ្ឌពោធិ៍សែនជ័យ

70

ភ្នំពេញ៖ បុរសម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនក្រោយពីសង្ស័យ និងរកឃើញមានគ្រាប់បែកកែច្នៃជាច្រើនគ្រាប់ ដែលជនសង្ស័យ រូបនេះស្ពាយជាប់នឹងខ្លួន នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩នេះនៅក្រោយផ្សារឯករាជ្យ១ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ កម្លាំងអាវុធហត្ថ និងកម្លាំងស៊ីម៉ាក់ បានចាប់ខ្លួនបុរសរូបនេះ ជាមួយកាបូបពណ៌ខ្មៅ ដោយនៅក្នុងកាបូបនោះ មានគ្រាប់កែច្នៃជាច្រើនគ្រាប់។

ក្រោយឃាត់ខ្លួន ជនចង្ស័យរូបនេះ ត្រូវកម្លាំងសមត្ថកិច្ចនាំទៅធ្វើការសួរនាំ នៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់វិធានការបន្ដទៀត៕

អត្ថបទដែលជាប់ទាក់ទង