ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់សង្ស័យងោកមួយភាំងរេចង្កូតបើកធ្លាក់ផ្លូវ បណ្ដាលរងរបួស

86

ភ្នំពេញៈ​បុរស​ម្នាក់​បាន​បើក​រថយន្ត​ សណ្តោង​កុងន័រ​ ធ្វើ​ដំណើរផ្លូវ​ សុខៗ​ក៍ស្រាប់តែ​ ងោកមួយភាំងទើប​ ទើប​បណ្ដាល​អោយ​ រថយន្ត​រេចង្កូត​ ក្រឡាប់​ធ្លាក់​ផ្លូវ​ គាប់​ជាប់​អ្នកបើក​បរ​ នៅ​ក្នុង​ កាប៊ីន​រថយន្ត​ រងរបួស​ធ្ងន់​ផងដែរ​
​ ហេតុការណ៍នេះដែរ​ បានកើត​ឡើង​ កាលពីវេលាម៉ោង​ ៤ទៀប​ភ្លឺ​ ឈាន​ចូលថ្ងៃទី​៣​ ខែ​មេសា​ ឆ្នាំ​២០១៩​ ជិត​និង​ផ្ទះ​សំណាក់​ភ្នំមាស​ ផ្លូវ​ថៃ​ហ្គ័រ​ ភូមិ​របោះ​អង្កាញ់​ សង្កាត់​ព្រែក​ឯង​ ខណ្ឌ​ច្បារអំពៅ​
​ តាម​ប្រភព​ពត៌មាន​ ពីន្លែង​កើតហេតុ​ បានអោយដឹងថា​ មុនពេលកើតហេតុ​ គេបានឃើញ​ បុរស​ម្នាក់​ បាន​បើករថយន្ត​ រថយន្ត​ សណ្តោង​កុងន័រ​ ម៉ាក​ នីសាន​ ពណ៌ស​ បាន​ធ្វើដំណើរតាម​ផ្លូវ​ ថៃហ្គរ​ ក្នុងទិសដៅ​ ពី​ត្បូងទៅជើង​ ក្នុងល្បឿន​លឿន​ ខណះមកដល់​ចំនុចកើត​ ដោយ​សារតែ​អ្នកបើក​ ងងុយដេក​ ងោកមួយភាំងទើប​ ទើប​បណ្ដាល​រថយន្ត​ រេចង្កូត​ទៅ​ខាង​ឆ្វេង​ដៃ​ ក្រឡាប់​ធ្លាក់​ផ្លូវ​ ផ្ទប់​ក្បាល​រថយន្ត​ ទៅ​ធ្លាក់ផ្លូវនិង​ជាប់​អ្នក​បើក​បរ​ នៅក្នុង​រថយន្ត​ បណ្តាល​អោយ​រងរបួស​ ជើង​ទាំង​យ៉ាងធ្ងន់​តែ​ម្តង​ ភ្លាមៗនោះដែរ​ គេបានឃើញ​ បងប្អូន​ព្រម​សមត្ថកិច្ច​មូលដ្ឋាន​ និង​ ជំនាញចរាចរណ៍​ខណ្ឌ​ច្បារអំពៅ​ បានចុះ​ទៅ​កន្លែង​កើតហេតុ​ ព្រមទាំង​បាន​ ហៅ​រថយន្ត​កុងន័រ​មួយគ្រឿង​ទៀត​ ដែល​ធ្វើដំណើរ​ឆ្លង​កាត់​ទីនោះ​ អោយ​ជួយ​ អូស​ទាញ់​ កាប៊ីន​រថយន្តឡើងមកលើគោក​ ដើម្បី​យក​មនុស្ស​ចេញ​ បន្ទាប់​ពី​ធ្វើការ​ជួយ​សង្គ្រោះ​ អស់​រយះៈពេល​ ជាង​មួយ​ម៉ោង​ ទើប​អាច​ជួយ​យក​ជនរងគ្រោះ​ចេញ​ពី​ក្នុង​ កាប៊ីន​រថយន្ត​ បាន​ បន្ទាប់ពី​ជួយ​បាន​ហើយ​ ជនរងគ្រោះ​ត្រូវ​រថយន្ត​សង្គ្រោះ​ របស់​មន្ទីពេទ្យ​ បង្អែក​ច្បារអំពៅ​ បានមកដឹក​យកទៅ​សង្គ្រោះ​ផងដែរ​ ។

លោក ឯក សារ៉េន អធិការរងទទួលផ្នែកចរាចរណ៍ខណ្ឌច្បារអំពៅបានអោយដឹងថាមានគ្រោះចរាចរណ៍រវាងរថយន្តកុងតឺរន័របើកបរបុរសឈ្មោះ គាន ប្រុស អាយុ៣៤ឆ្នាំ មុខរបរបើកបរ ស្នាក់នៅភូមិប្រាសាទ ឃុំ ប្រាសាទ ស្រុក កំពង់ត្របែក ខេត្តព្រៃវែង សង្ស័យងងុយដេកទើបបើកធ្លាក់ផ្លូវនិងបណ្ដាលរងរបួសអ្នកបើកបរគៀបជាប់និងកាបុិនរថយន្តហើយក្រោយមកក៏មានរថយន្តសង្រ្គោះចុះមកកន្លែងកើតហេតុដើម្បីយកទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រដោយរបួសជើងខាងឆ្វេងនិងបាក់ម្រាមជើងផងហើយចំណែករថយន្តបានប្រគល់អោយទៅក្រុមហ៊ុនវិញដោយសារមិនបង្កអោយអ្នកដទៃរងរបួសឬខូចខាតសម្បត្តិសាធារណ:ដោយសមត្ថកិច្ចជំនាញបានចុះមកត្រួតពិនិត្យកន្លែងកើតហេតុជាក់ស្ដែង ។

អត្ថបទដែលជាប់ទាក់ទង