ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋ ចំនួន ៤២ គ្រួសារ រស់នៅ លើកោះរ៉ុង ស្នើសុំអភិបាលខេត្តព្រះសីហនុជួយដោះស្រាយករណីលោកឧកញ៉ា សុខ ប៊ុន ក្លែងបន្លំឯកសារ ប៉ុនប៉ង រំលោភយកដីចម្ការ និងដីលំនៅដ្ឋានរបស់ពួកគាត់

82

ខេត្តព្រះសីហនុ ៖ មន្ត្រីមានសមត្ថកិច្ចនៅសាលាខេត្តព្រះសីហនុអោយដឹងថា នៅព្រឹថ្ងៃទី៣ឧសភា២០១៩នេះ មានតំណាងប្រជាពលរដ្ឋ ចំនួន ៤២ គ្រួសារ រស់នៅ លើកោះរ៉ុង ក្រុងព្រះសីហនុ នាំគ្នាមកសាលាខេត្តព្រះសីហនុដើម្បីគោរពស្នើសុំលោកអភិបាលខេត្តព្រះសីហនុជួយពិនិត្យដោះស្រាយករណីដែលតំណាងពលរដ្ឋទាំង៤២គ្រួសារអះអាង ចោទប្រកាន់ថាលោកឧកញ៉ា សុខ ប៊ុន បានក្លែងបន្លំឯកសារ ប៉ុនប៉ង រំលោភយកដីចម្ការ និងដីលំនៅដ្ឋានរបស់ពួកគាត់ដែលធ្លាប់អាស្រ័យផលជាយូរឆ្នាំមកហើយ។

ជាមួយគ្នានេះ បងប្អូនតំណាងប្រជាពលរដ្ឋថ្លែងថា ការមករកលោកអភិបាលខេត្តជួយដោះស្រាយនេះដោយសារមានកង្វល់ ខ្លាចបាត់បង់ដី ធ្លី ជាថ្មីទៀត។បើតាមតំណាងប្រជាពលរដ្ឋដដែលអះអាងថា ប្រជាពលរដ្ឋទាំង៤២គ្រួសារ បានដាក់ពាក្យបណ្តឹងសុំអន្តរាគមន៍ទៅឯកឧត្តមយន្ត មីន អភិបាលខេត្តព្រះសីហនុជាផ្លូវការរួចមកហើយដែរ។ ជុំវិញបញ្ហានេះ មន្ត្រីសាលាខេត្តព្រះសីហនុបានទទួលយកញត្តិផ្សេងៗនិងរបាយការណ៏ពាក្យបណ្តឹងបន្ថែមពីតំណាងប្រជាពលរដ្ឋទាំង៤២គ្រួសារដោយជម្រាបជូនពលរដ្ឋថា នឹងនាំយកសំណើនេះទៅជូនលោកអភិបាលខេត្តពិនិត្យដោះស្រាយរកខុសត្រូវជូនភាគីពាក់ពន្ធ័ដោយយុត្តិធ៌មឡើងវិញ ។ ក្រោយប្រគល់ទទួលឯកសារជូនមន្ត្រីសាលាខេត្តរួច តំណាងប្រជាពលរដ្ឋក៏បានរំសាយវិញដោយសន្តិវិធី មិនមានបាតុភាពជម្លោះហឹង្សា។
សូមបញ្ជាក់ថា ក្នុងពេលដែលភាគីពលរដ្ឋនាំគ្នាមករកអន្តរាគមន៌ពីលោកអភិបាលខេត្តនេះ មិនឃើញមានវត្តមានភាគីខាងលោកឧកញ៉ាសុខ ប៊ុន ចេញមុខបកស្រាយនោះទេ៕

អត្ថបទដែលជាប់ទាក់ទង