ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមជនសកម្មប្រយុទ្ធ និងកងទ័ពរដ្ឋាភិបាល ប្រយុទ្ធគ្នានៅខេត្តភាគខាងជើងអាហ្វហ្គានីស្ថាន ស្លាប់ជិត៤០នាក់

112

(កាប៊ុល)៖ ការប្រយុទ្ធគ្នាដ៏ខ្លាំងក្លាមួយ រវាងជនសកម្មប្រយុទ្ធតាលីបង់ ជាមួយទាហានរដ្ឋាភិបាលអាហ្វហ្គានីស្ថាន បណ្តាលឲ្យក្រុម ជនសកម្មប្រយុទ្ធយ៉ាងហោចណាស់៣០នាក់ និងកងទ័ពរដ្ឋាភិបាលចំនួន០៧នាក់ បានបាត់បង់ជីវិត ។ ការ ប្រយុទ្ធគ្នាមួយនៅស្រុក Burka នៃខេត្ត Baghlan ភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាន។ នេះបើតាមការដកស្រង់ការផ្សាយពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅយប់ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០១៩។
តាមការបញ្ជាក់ពីអាជ្ញាធរក្នុងតំបន់ នាថ្ងៃសុក្រនេះ ជនសកម្មប្រយុទ្ធតាលីបង់មួយក្រុម បានធ្វើសកម្មភាពវាយប្រហារដើម្បីចូលលុកលុយកាន់កាប់ស្រុក Burka ក៏ប៉ុន្តែត្រូវបាន កងទ័ពរដ្ឋាភិបាលបើកការបាញ់តបតទៅវិញ ដែលជាហេតុបណ្តាលឲ្យសកម្មប្រយុទ្ធ៣០នាក់ស្លាប់នៅនឹងកន្លែង ហើយរបួស១០នាក់។

អត្ថបទដែលជាប់ទាក់ទង