ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រមណីយដ្ឋាន​តាតៃ​ ខេត្ដកោះកុង ជាទី​ទាក់ទាញ​ ភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិជាច្រើនមកទស្សនា​ រដូវក្ដៅ

163

កោះកុង ៖ ​រមណីយដ្ឋាន​ទឹកជ្រោះ​ធម្មជាតិ​តាតៃ ​ក្នុង​ខេត្តកោះកុង ​ជាទី​កន្លែង​សម្រាក​លម្ហែ​កម្សាន្ត​ដ៏​ទាក់ទាញ ​មួយនា​រដូវក្ដៅ​នេះ ​ដោយ​ទដោយទទួលបានភ្ញៀវទេសចរជាតិ និងអប្សរាជាតិជា ច្រើនមកទស្សនា មិនដាច់ យ៉ាងហោចណាស់​​ពី​ ១៥០ ទៅ​២០០​នាក់​ដែរ ​ក្នុង​មួយ ថ្ងៃ​។
លោក ធិ​ន សម្បត្តិ មេឃុំ​តា​តៃ តំណាងឱ្យ​ប្រធាន​សហគមន៍​ទឹកជ្រោះ​តា​តៃ ​បានឱ្យដឹងនៅថ្ងៃសៅរ៏១កើត ខែពិសាខ ឆ្នាំកុរឯកស័កព.ស ២៥៦២ត្រូវនិងថ្ងៃ០៤ ឧសភា ឆ្នាំ២០១៩នេះ
ថា ​៖ ក្រោយថ្ងៃបុណ្យ​ចូលឆ្នាំថ្មី ​រួចមក សង្កេតឃើញថា មាន ​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ នៅតែ​ចាប់អារម្មណ៍​ទៅលេង​សម្រាក លម្ហែ​កម្សាន្ត​នៅ​រមណីយដ្ឋាន​នេះ ​ដោយសារ​វា​មាន​ម្លប់​ឈើ ​និង​ទឹក​ត្រជាក់​ថ្លាយង់​គួរ​ចង់​មុជ​លេង​។

លោក ​បាន​ឱ្យដឹងទៀតថា សហគមន៍​ទេសចរណ៍​មួយ​នេះ មាន​ទឹកជ្រោះ ​សម្រាប់​ឱ្យ​ភ្ញៀវ​មុជ​លេង កម្សាន្ត ​គេច​ចេញពី​ភាព​ក្ដៅ ​ដែល​បង្ក​ដោយ​ការប្រែប្រួល​អាកាសធាតុ​។ ​ក្រៅពី​មុជទឹក​ អ្នកទេសចរ អាច​ជិះ ទូក​ទៅលេង​ចម្ការ​ផ្លែឈើ​របស់​ប្រជាកសិករ​តាម​ដងព្រែក​ផងដែរ ​ខណៈ​រដូវ​ផ្លែឈើ​ដល់ពេល​ប្រមូល​ផល ​ហើយ​ដែរ​។
ដោយឡែក ក្រុម​អ្នកទេសចរ​ជាតិ មកពី​ខេត្តសៀមរាប និង​ខេត្តកំពង់ស្ពឺ ​វិញ​ បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​ដែល​ហេតុ​ពួកគាត់​មកលេង​រមណី​យ​ដ្ឋា​នតា​តៃ​ថា ​ការនាំ​ក្រុមគ្រួសារ​ទីនេះ ​ដោយសារ​តែ​មាន​ខ្យល់អាកាស​បរិសុទ្ធ​ល្អ មាន​ទឹកជ្រោះ​ងូត ​ខណៈ​អាកាសធាតុ​ក្តៅ​ខ្លាំង ​ពិសេស​គឺ​ចង់​ទិញ​ផ្លែឈើ​ស្រស់​ដាំ​ដោយ​ដៃ​របស់​កសិករ​តែម្តង​។
អំឡុង​ថ្ងៃបុណ្យ​ឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ កន្លងទៅ រមណីយដ្ឋាន​ទឹកជ្រោះ​តា​តៃ ​បានទទួល​ភ្ញៀវទេសច​រ​ជាង​៤​ពាន់​៥០០​នាក់ ​ដែល​បាន​ទៅ​សម្រាក​លម្ហែ​ក​កម្សាន្ត​គយគន់​ព្រៃ ព្រឹក្សា​តាម​ដងព្រែក​ធម្ម ​ជាតិ ផ្ទះ​បណ្តែត​ទឹក​ និង​មុជទឹក​ជ្រោះ​។ ​ហើយ​ការ​ចូល​លេង​កម្សាន្ត​រប​ស់​អ្នកទេសចរ អាច​អស់​ថវិកា ​ចាប់ពី​១៦​ដុល្លារ​ឡើងទៅ ​តាមរយៈ​ទិញ​សំបុត្រ​ជិះទូក​៕ ដោយ៖ សារីទ្ធី

អត្ថបទដែលជាប់ទាក់ទង