ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះមហាក្សត្ររបស់ប្រទេសថៃ ត្រូវបានគ្រងរាជ្យជាផ្លូវការ

189


ព្រះមហាក្សត្ររបស់ព្រះមហាក្សត្រថៃ បានគ្រងរាជ្យ ក្នុងពិធីបីថ្ងៃនៅទីក្រុងបាងកក នៅថ្ងៃទី 4-6 ឧសភា។ ពិធីគ្រងរាជ្យនេះ បានធ្វើឡើង បន្ទាប់ពីជាងពីរឆ្នាំមកហើយ បន្ទាប់ពីលោក Vajiralongkorn បានស្នងរាជ្យបិតារបស់ព្រះអង្គ គឺព្រះមហាក្សត្រ Bhumibol Adulyadej ដែលបានសោយទិវង្គតក្នុងជន្មាយុ 88 ព្រះវស្ស បន្ទាប់ពីបានសោយរាជ្យអស់រយៈពេល 7 ទសវត្សរ៍។ ពិធីបុណ្យខួបកំណើតចាប់ផ្តើមជាមួយនឹងព្រះរាជពិធីបុណ្យបង្ហូរទឹកភ្នែកដែលបានធ្វើឡើងនៅឯព្រះរាជវាំង រ៉ូយ៉ាល់បាទីរ៉ា។ ក្នុងពិធីនោះទឹកបរិសុទ្ធត្រូវបានចាក់លើព្រះកេសស្តេចក្នុងដំណើរការដែលត្រូវបានគេស្គាល់ផងដែរថា ជាការរំលាយ៕ បើតាម វេបសសាយCGTN ។

នៅថ្ងៃទី៤ ឧសភា ឆ្នាំ ២០១៩ នេះ ព្រះរាជាណាចក្រថៃ និងរៀបចំពិធីគ្រងរាជសម្បត្តិ មហាក្សត្រថ្មី (រាមាទី១០) ។ នៅក្នុងពិធីអភិសេកឡើងគ្រងរាជសម្បត្តិមហាក្សត្រថៃនេះ ក៏មានបញ្ចក្សេត្រ ដែលជាវត្ថុសម្រាប់បំពេញយសឡើងគ្រងរាជ្យដូចខ្មែរយើងដែរ វត្ថុទាំងប្រាំមុខនោះមាន៖
១,ព្រះមហាពិជ័យម្កុដ (ម្កុដរាជ្យ)
២,ព្រះសែងខន័ជ័យស្រី (ព្រះខ័ន)
៣,ព្រះទណ្ឌ (ដំបង)
៤,ព្រះវាលវិជនី (ផ្លិតរោមសត្វ)
៥,ព្រះសុព័ណ៌បាទុកា (ស្បែកជើង)

ក្នុងចំណោមវត្ថុមង្គលទាំង៥នេះ ព្រះសែងខ័នជ័យស្រី គឺជាវត្ថុដែលយកពីកម្ពុជាទៅ ។ តាមឯកសារពង្សាវតាថៃបានសរសេរថា ព្រះសែងខ័នជ័យស្រីនេះ មានអ្នកនេសាទម្នាក់បានរកឃើញនៅបឹងទន្លេសាប ហើយក៏យកមកជូនចៅហ្វាយខេត្តបាត់ដំបងចៅហ្វាប៉ែន ហើយចៅហ្វាប៉ែន ក៏យកព្រះខ័នស្រីជ័យនេះទៅថ្វាយស្តេចថៃរាមាធិបតីទី១ «ព្រះពុទ្ធយ៉ត ហ្វាចូឡាលោក» (កាលណោះខេត្តបាត់ដំបងស្ថិតនៅក្រោមអាណានិគមសៀម ) ឯកម្ពុជានៅក្នុងរាជសម្តេចព្រះនរាយណ៍រាមា (ព្រះអង្គអេង)តែកាលណោះព្រះអង្គនៅក្មេងវ័យនៅឡើយ ការងារគ្រប់គ្រងផែនដីលើមន្ត្រី។
ពេលយាងព្រះសែងខ័នជ័យស្រីចូលព្រះបរមរាជវាំងថៃ នៅក្រុងទេពក៏មានអព្ភូតហេតុអស្ចារ្យកើតឡើង គឺមានរន្ទះបាញ់៧កន្លែង តាមទីតាំងដែលហែព្រះខ័នឆ្លងកាត់។
ដោយឃើញហេតុដ៏អស្ចារ្យយ៉ាងដូច្នេះទើបព្រះចៅរាមាទី១ បង្គាប់អោយជាងធ្វើដងនិងស្រោមដាវនោះឡើងវិញ ប្រើជាគ្រឿងរាជកកុធភណ្ឌតរៀងមក ។
បច្ចុប្បន្នថៃនៅតែទទួលស្គាល់ថា ព្រះសែងខន័ជ័យស្រីគឺយកពីខ្មែរទៅ ។

កាលពីថ្ងៃទី១ខែឧសភា ព្រះមហាក្សត្រថៃ Vajiralongkornបានប្រកាសរៀបអភិសេកមុនពេលឡើងគ្រងរាជ្យដើម្បីឲ្យមានមហេសីស្រាប់ច្បាប់ ។ នៅពេលនេះ ព្រះអង្គនិងនាង Suthida បានចុះហត្ថលេខាលើ លិខិតរាជាពិសេកជាផ្លូវការ។នៅក្នុងពិធីនោះមានការចូលរួមពីនាយករដ្ឋមន្ត្រី ប្រាយុទ្ធចាន់អូចា ផងដែរ ។
ព្រះមហាក្សត្រ Vajiralongkorn បានស្នងរាជសម្បត្តិបន្តពីព្រះបិតា ដែលបានសោយទិវង្គត កាលពីឆ្នាំ២០១៦ កន្លងទៅ។ ព្រះអង្គនឹងក្លាយជាស្តេចរាមា (Rama) ទី១០ (X) របស់រាជាណាចក្រថៃ ។

សារព័ត៌មានស៊ីអិនអិន បានផ្សាយ កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ថា ព្រះមហាក្សត្រថៃ Maha Vajiralongkorn Bodindradebayavarangkun បានរៀបរាជាភិសេកអគ្គមហេសី Suthida Vajiralongkorn Na Aydhaya មុនពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ ដែលស្តេចអង្គនេះ ទ្រង់ឡើងគ្រងរាជសម្បត្តិជាផ្លូវការ។ នេះជាការរៀបរាជាភិសេកលើកទីបួនរបស់ស្តេចថៃអង្គនេះ ។
សេចក្តីថ្លែងការណ៍ ចេញពីព្រះបរមរាជវាំងថៃ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ បានបញ្ជាក់ថា ព្រះមហាក្សត្រថៃ ព្រះជន្ម៦៦ព្រះវស្សា បានសម្រេចរៀបរាជាភិសេកអគ្គមហេសី Suthida Vajiralongkorn Na Aydhaya និងបានសម្រេចតែងតាំងមហេសីរបស់ព្រះអង្គ ឲ្យក្លាយជាព្រះមហាក្សត្រី Suthida ។ ព្រះមហាក្សត្រីអង្គនេះ នឹងមានងារ និងឋានៈជាសមាជិករាជវង្សានុវង្សថៃ តរៀងទៅ ។

សូមបញ្ជាក់ថា បើតាមប្រភពព័ត៌មានរបស់ស៊ីអិនអិន បានផ្សាយថា នេះជាការរៀបរាជាភិសេក លើកទីបួន របស់ព្រះបាទ Maha Vajiralongkorn ។ ព្រះអង្គបានរៀបរាជាភិសេកលើកទីមួយជាមួយមហេសី Soamsawali Kitiyakara នៅក្នុងឆ្នាំ១៩៧៧ ហើយចូលមកដល់ឆ្នាំ១៩៩៤ ទ្រង់បានរៀបរាជាភិសេកជាមួយមហេសី Yuvadhida Polpraserth។ លុះមកដល់ឆ្នាំ២០០១ ព្រះអង្គបានរៀបរាជាភិសេសជាមួយមហេសី Srirasmi Suwadee ។ ព្រះមហាក្សត្រ Maha Vajiralongkorn Bodindradebayavarangkun មានព្រះរាជបុត្រី២ព្រះអង្គ និងបុត្រា៥ព្រះអង្គ ។ ក្នុងចំណោមបុត្រទាំងនេះ មានតែមួយអង្គគត់ ដែលទទួលស្គាល់ជាផ្លូវការថា រាជបុត្រ៕

អត្ថបទដែលជាប់ទាក់ទង