ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រកួតកីឡាវាយកូនឃ្លីលើតុមិត្តភាពកម្ពុជា-ចិន ដណ្ដើមពានរង្វាន់ONE Park

362

​ភ្នំពេញ:ការប្រកួតកីឡាវាយកូនឃ្លីលើតុក្រោមប្រធានបទ”ផ្លូវមួយខ្សែក្រវាត់មួយ’នៃឆ្នាំវប្បធម៌ទេសចរណ៍

កម្ពុជា-ចិនពានរង្វាន់ ONE Parkលើកទី១បានចាប់ផ្ដើមហើយនៅព្រឹកថ្ងៃទី៤ ហើយនឹងត្រូវបញ្ចប់នៅថ្ងៃទី២៦ឧសភា

ខាងមុខនេះ ។

​លោកប៊ូ ជុំសេរីអនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និង កីឡា លោកឧត្តមសេនីយ៍ឯកជា ប៊ុនហេងប្រធាន

អង្គភាពកីឡានគរបាលជាតិបានអញ្ជើញចូលរួមក្នុងពិធីសម្ភោធន៍បផកការប្រកួតនេះ ។

​ព្រឹត្តិការណ៍នេះសហការរៀបចំឡើងដោយក្រសួងទេសចរណ៍កម្ពុជា ក្រសួងអប់រំយុវជន និង កីឡា គណៈ

កម្មាធិការជាតិអូឡាំពិកកម្ពុជា សហព័ន្ធកីឡាវាយកូនឃ្ឡិលើតុកម្ពុជា និង ស្ថានទូតចិនប្រចាំនៅកម្ពុជា ។

​ការប្រកួតនេះខាងកម្ពុជាមាន១ឲ្០ក្រុម និង ខាងចិនមាន១០ក្រុមដែលកីឡាករចិនខ្លះជាអ្នករកស៊ី តំណាង

ក្រុមហ៊ុន អាជីវករដែលនៅកម្ពុជា និងមួយចំនួនមកពីប្រទេសចិន ។ ការប្រកួតមានតែ២វិញ្ញាសាតែប៉ុណ្ណោះគឺវិញ្ញា

សាប្រកួតជាក្រុម និង វិញ្ញាសាឯកត្តជន ។

​ការប្រកួតគឺក្រុមចិន ប្រកួតជាមួយក្រុមចិន ឯ ក្រុមកម្ពុជាប្រកួតជាមួយក្រុមកម្ពុជាគ្នាឯង ។ សម្រាប់វិញ្ញា

សាឯកត្តជនចំណាត់ថ្នាក់លេខ ១បានទទួលរង្វាន់ចំនួន៧០០ដុល្លារ លេខ២បាន៥០០ដុល្លារ និង លេខ៣បាន៣០០

ដុល្លារទាំងខាងចិនទាំងខាងកម្ពុជា ។

​ចំពោះវិញ្ញាសាប្រកួតជាក្រុមវិញនោះក្រុមដែលបានចំណាត់ថ្នាក់លេខ១បានរង្វាន់១.៥០០ដុល្លារ លេខ២បាន

១.០០០ដុល្លារ លេខ៣បាន៨០០ដុល្លារ និងលេខ៤បាន៦០០ដុល្លារ ។ ទាំងវិញ្ញាសាឯកត្តជន ទាំងវិញ្ញាសាប្រកួតជា

ក្រុមអ្នកបានលេខ១ ខាងកម្ពុជា និងអ្នកបានលេខ១ខាងក្រុមចិនទាំង២វិញ្ញាសាត្រុវប្រកួតគ្នាដណ្ដើមពានរង្វាន់មួយ

ទៀតដែលគេប្រសិទ្ធិនាមថា’Best of the Best’ ។

អត្ថបទដែលជាប់ទាក់ទង