ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលបញ្ជាក់មូលហេតុ ឆេះស្ថានីយប្រេងនិងហ្គាដ នៅស្ទឹងត្រែង ដោយសារជាងផ្សារដែកក្បែរស៊ីទែនហ្គាស បណ្ដាលឲ្យផ្ទុះឆេះ

111

ខេត្តស្ទឹងត្រែង÷ ពាក់ព័ន្ធករណីឆេះស្ថានីយប្រេង និងផ្ទះនៅខេត្តស្ទឹងត្រែង នគរបាលក្រុងស្ទឹងត្រែង បានបញ្ជាក់ថា មូលហេតុបណ្ដាលមកពីជាងផ្សារដែកក្បែរស៊ីទែនហ្គាសបណ្ដាលឲ្យកម្ទេចដែកឆ្លងដល់ស៊ីទែនហ្គាស បណ្ដាលឱ្យខូចខាតយ៉ាងច្រើនទ្រព្យសម្បត្តិទាំងស្រុងតែម្តង ដូចជាមាសប្រាក់កែវកងរថយន្តនិងម៉ូតូនិងបណ្ដាលឲ្យមនុស្ស 5 នាក់រងរបួសផងដែរ។

ថ្ងៃសុក្រ១៤រោចខែចេត្រឆ្នាំកុរឯកស័កព.ស២៥៦៣   ត្រូវនឹងថ្ងៃទី០៣ ខែ ឩសភា ឆ្នាំ២០១៩ នៅវេលាម៉ោង១៨:០៨នាទី មានករណីឆេះ ស្ថានីយ៍ប្រេងសាំងនិងបញ្ចូលហ្គាស់ យីហោ ប៉ា ចិន្តា២ ស្ថិតនៅគីឡូម៉ែត្រលេខ២ ក្នុងភូមិរាជានគរ សង្កាត់ស្ទឹង ត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
ខណៈពេលនោះស្នងការដ្ឋាននគរបាលខេត្ត បានបញ្ជាដល់អង្គភាពនគរបាលពន្លត់អគ្គីភ័យមកពីគ្របស្រុកក្រុងជួយអន្តរាគមន៍ពន្លត់អគ្គីភ័យយ៉ាងមមាញឹកផងដែរ ប៉ុន្តែដោយស្ថានភាពអគ្គីភ័យនេះទ្រង់ទ្រាយធំនឹងឆេះប៉ះពាលពោងស្រុកហ្គាស់ថែមទៀតផង ធ្វើក្រុមពន្លត់អគ្គីភ័យជួបការលំបាកខ្លំាងណាស់។ មកដល់ម៉ោង២២:០០នាទី  ទីតាំងមានទំហ៊ុមនៃ៣០×៦០m ឆេះម៉ូតូចំនួន០៤ គ្រឿង និងរថយន្តចំនួន០៣ គ្រឿង បណ្តាលឲ្យ គ្រោះថ្នាក់មនុស្ស របួសស្រាលនិងធ្ងន់ ចំនួន០៥នាក់ ប្រុស០២នាក់ ស្រុី០៣នាក់ ត្រូវបញ្ជូនទៅព្យាបាល នៅប្រទេសវៀតណាមបីនាក់ស្រី។

នគរបាលបានបញ្ជាក់ថា ករណីនេះ បង្កឡើងដោយមូលហេតុ :
ជាងផ្សារដែរលើរថយន្ត (ក្បែរសីទែនហ្គាស់)៕

អត្ថបទដែលជាប់ទាក់ទង