ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រូពេទ្យនៅតាមភូមិម្នាក់ ចាក់ថ្នាំឲ្យអ្នកជំងឺ មិនទានើដកសឺរាំងចេញផង ប្រកាច់ស្លាប់ភ្លាមៗ

98

ខេត្តស្វាយរៀង ៖គ្រូពេទ្យភូមិម្នាក់ ដែលមានជំនាញចេះព្យាបាលជំងឺ តាំងពីសម័យប៉ុលពតមកនោះ បានបន្តអាជីពជាគ្រូពេទ្យរហូតដល់បច្ចុប្បន្ន ហើយបានចាក់ថ្នាំឲ្យបុរសម្នាក់ ដែលមានជំងឺរលាកបំពង់ក បណ្ដាលឲ្យប្រតិកម្មជាមួយនឹងថ្នាំ ស្លាប់ភ្លាមៗ ខណៈពេលគ្រូពេទ្យចាក់ថ្នាំមិនទាន់អស់ផង ដែលសឺរាំងនៅជាប់នឹងខ្លួនជនរងគ្រោះ។

​ ហេតុ​ការណ៍​កើតឡើង​កាលពី​វេលា​ម៉ោង​១២​ និង​០៥​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​០៣ ​មេ​សា​ ​ស្ថិតនៅ​​ភូមិ​សំឡី​ខាង​ជើង​ ឃុំ​សំឡី​ស្រុក​កំពង់​រោ​ទ៍ ខេត្តស្វាយរៀង

សេចក្តីរាយការណ៍បានឱ្យដឹងថា ជនរងគ្រោះ​ឈ្មោះ ប៊ុ​ន ម៉ាប់ អាយុ៤៥​ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុ ។ ​ដោយឡែក​គ្រូពេទ្យ មាន​​ឈ្មោះ​ព្រាប ​សេ ​ជា​គ្រូ​ពេទ្យ​ដែល​តែ​ដើរ​ចាក់​ថ្នាំនៅ​តាម​ភូមិ​ ហើយត្រូវ​ សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួនសាកសួរភ្លាម។

ប្រភពបន្តថា មុនពេលកើតហេតុ ជនរងគ្រោះ​​មាន​អាកា​រៈ​ឈឺបំពង់ក​​ពីរ​ថ្ងៃ​មក​ហើយ ហើយក៏ឱ្យ​ពេទ្យ​​រូបនោះមក​ចាក់ថ្នាំព្យាបាលជំងឺដើម្បីបានជាសះស្បើយ។ ខណៈដែលកំពុង​ចាក់ថ្នាំមិនទាន់​អស់ពីសឺរ៉ាងផង ស្រាប់តែ​ជន​រង​គ្រោះ​​​រមាស់​ក្រហល់ក្រហាយ រួច​បាន​ប្រកាច់រហូត​​ដាច់ខ្យល់​ស្លាប់​តែ​ម្ដង ​។

​​បើ​តាម​សមត្ថកិច្ច​មូលដ្ឋាន​​ថា ​ជន​រង​គ្រោះ​ស្លាប់​​ដោយ​​ប្រតិកម្ម​ថ្នាំ ​។ មន្ត្រីសុខាភិបាលម្នាក់ថា គ្រូ​ពេទ្យ​​ឈ្មោះ​ព្រាប សេ គាត់​ចេះ​ជំនាញ​ពេទ្យ​នេះ ​ពុំ​មាន​ចូលសាលា​ច្បាស់លាស់​​​ទេ ​គឺ​ចេះ​ចាក់​ថ្នាំ​តាំងពី​សម័យ​ប៉ុ​ល​ពត​មក​ម្ល៉េះ ហើយ​បាន​បន្ត​អាជីព​នេះ ​រហូតមកទល់​សព្វថ្ងៃ ៕

អត្ថបទដែលជាប់ទាក់ទង