ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញ បន្តផ្សព្វផ្សាយ ការផ្តល់សេវារដ្ឋ រដ្ឋបាលលើវិស័យពាណិជ្ជកម្មតាមរយៈអង្គភាពច្រកចេញចូលតែមួយ

124

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានបន្តផ្សព្វផ្សាយការផ្តល់សេវារដ្ឋបាលលើវិស័យពាណិជ្ជកម្មតាមរយះអង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញរសៀលថ្ងៃទី៣ឧសភា បន្ទាប់ពីបានផ្សព្វផ្សាយរួចមកហើយនូវវិស័យជាច្រើនកន្លងមក។

​លោកហួត ហៃ អភិបាលរងរាជធានីភ្នំពេញបានលើកឡើងថា រដ្ឋបាលរាជធានីភ្នំពេញបានអញ្ជើញអស់លោក លោកស្រីដែលធ្វើអាជីវកម្មក្នុងវិស័យពាណិ ជ្ជកម្មមកផ្សព្វផ្សាយនាពេលនេះក្នុងគោលបំណងឲ្យបងប្អូនបានយល់ដឹងពីយន្ត ការច្រកចេញចូលតែមួយនៅរដ្ឋបាលរាជធានីភ្នំពេញ។

   លោកបន្តថា ច្រកចេញចូលតែមួយគឺជាកន្លែងប្រមូលផ្តុំការផ្តល់សេវារដ្ឋបាលនៅកន្លែងតែមួយតាមនិតិ សាមញ្ញប្រកបដោយគុណភាព ប្រសិទ្ធភាព ប្រសិទ្ធផល តម្លាភាពនិងគណនេយ្យភាព។លុបបំបាត់អំពើពុករលួយឬការបង់ប្រាក់ខុសច្បាប់កំណត់ កាត់បន្ថយការលំបាករបស់បងប្អូនប្រជាពលរដ្ឋក្នុងការសុំច្បាប់អាជីវកម្មណា     មួយ។

   ជាមួយគ្នានេះដែរ លោកស្រីមួក យុវលក្ខ័ ប្រធានអង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញ បានលើកឡើងពីនិតិវិធីនៃការសុំសេវា,រយះពេលនៃការ ផ្តល់សេវា និងតំលៃដែលត្រូវបង់នៅអង្គភាពច្រកចេញចូលតែមួយ។ជាពិសេសស្នើសុំឲ្យម្ចាស់អាជីវកម្មអញ្ជើញមកដោយផ្ទាល់មិនចាំបាច់មានអ្នករត់ការក្នុងការ សុំសេវានៅច្រកចេញចូលតែមួយរាជធានីភ្នំពេញ។លោកស្រីក៏បានលើកឡើងពី និតិវិធីពាក់ពន្ធ័នឹងការចេញលិខិតអនុញ្ញាតិប្រកបអាជីវកម្មលោហះធាតុត្បូងថ្ម  មានតម្លៃជាគ្រឿងអលង្គារនៅរាជធានីភ្នំពេញ,នៅក្រៅនិងក្នុងផ្សារនិងលិខិតអនុញ្ញាតិ បិទស្លាកថ្លៃជារូបីយបណ្ណ័បរទេសជាដើម៕

អត្ថបទដែលជាប់ទាក់ទង