ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចចុះបង្រ្កាបបានហេីយ​ ករណីជនសង្ស័យផ្ទុះអាវុធបាញ់តដៃជាមួយកំម្លាំងនគរបាល​ នៅស្រុកបាទី

216

តាកែវ៖​ បេីយោងតាមការឲ្យដឹងពី​ លោក​ ភួន​ ឈីម​ អភិបាលស្រុកបាទី​ បានបញ្ជាក់ថា​ វេលាម៉ោងជាង​៤រសៀលថ្ងៃទី​០៤​ ខែឧសភា​ ឆ្នាំ​២០១៩​ កំម្លាំងនគរបាលក្រសួងមហា​ផ្ទៃ សហការជាមួយ​ កំម្លាំងនគរបាល​ស្នងការដ្ឋាននគរបាលខេត្ត តាកែវ​ ដឹកនាំបញ្ជាផ្ទាល់ដោយ​ លោកឧត្តមសេនីយ៍ទោ​ សុខ​ សំណាង​ ស្នងការនគរបាលខេត្ត​ ចុះបង្រ្កាបករណីជួញដូរគ្រឿងញៀនទ្រុងទ្រាយធំ​ នៅភូមិក្រាំងក្រចាង​ ខាងជើងវត្តពោធិ ឃុំពារាម ស្រុកបាទី ខេត្តតាកែវ។

ដោយកំម្លាំងជំនាញបានប្រេីប្រាស់គ្រប់មធ្យោបាយ​ ខណៈនេះយេីងធ្វេីការបង្រ្កាបបានហេីយ​ ធ្វេីការឃាតខ្លួនជនសង្ស័យបាន​ ២នាក់​ ឈ្មោះយឹម វន្នី (ហៅក្រៅលិ) ភូមិដូង ឃុំដូង ស្រុកបាទី ខេត្តតាកែវ រួមនឹងដកហូតវត្ថុតាងមាន​ កាំភ្លេីងខ្លី១ដេីម​ ដាវសាម៉ូរៃ២ដេីម​ ទូរស័ព្ទ​៤គ្រឿង​ ស្នាប់ដៃ១​ នឹងដកហូតបានថ្នាំញៀនមួយចំនួន។

បច្ចុប្បន្ន​កំម្លាំងជំនាញកំពុងនាំខ្លួនជនសង្ស័យមកកាន់ស្នងការនគរបាលខេត្ត​ ដេីម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត​ ចាត់ការបន្តទៅតាមនីតិវិធីច្បាប់។

ស្នងការនគរបាលខេត្តតាកែវ លោកឧត្តមសេនីយ៍ទោ សុខ សំណាង បានប្រាប់ដល់ក្រុមអ្នកសារព័ត៌មាន ឲ្យដឹងថា ពេលប្រតិបត្តិការបង្ក្រាប ស្រាប់តែក្រុមជនល្មើសមានកាំភ្លើងហើយបាញ់ប្រហារមកលើកម្លាំងសមត្ថកិច្ច ហើយកម្លាំងសមត្ថកិច្ចក៍បានបាញ់ឡើងលើជាច្រើនគ្រាប់ដើម្បីគំរាមដល់ក្រុមជនល្មើសផងដែរ។

ក្រោយមានការបាញ់តដៃជាមួយកម្លាំងនគរបាលខេត្តតាកែវ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យកម្លាំងអន្ដរាគមន៍ពិសេស ចេញជួយអន្ដរាគមន៍ភ្លាមៗ និងឈានដល់ការបង្ក្រាបបានជនដៃដល់ម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ដែលរត់គេចខ្លួន។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា កម្លាំងនគរបាលជំនាញបានប្រើប្រាស់វិធានការចរចារ ជាមួយក្រុមជនល្មើសអស់ប្រមាណជាង៣ម៉ោងកន្លះ ទើបចាប់បានជនសង្ស័យម្នាក់ឈ្មោះ យឹម វណ្ណឌី អាយុ ២២ឆ្នាំ ស្រុកកំណើត ភូមិដូង ឃុំដូង ស្រុកបាទី ខេត្តតាកែវ និងដកហូតបានកាំភ្លើងខ្លីម៉ាក Glock មួយដើម ដាវចំនួន២ និងថ្នាំញៀនមួយចំនួន។

បច្ចុប្បន្នកម្លាំង ជំនាញ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តនីតិវិធី និង ច្បាប់៕

អត្ថបទដែលជាប់ទាក់ទង