ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្លាប់ក្នុងថ្លុកឈាមម្នាក់ ក្នុងករណីររថយន្តបែនធុនធំ បើកឆ្លងផ្លូវបុកម៉ូតូចំពីមុខពេញទំហឹង

103

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗក្នុងថ្លុកឈាម ក្រោយពីមានរថយន្តបែនដឹកដីមួយគ្រឿង បើកឆ្លងផ្លូវទៅបុកម៉ូតូក្នុងទិសដៅច្រាសគ្នាចំពីមុខពេញទំហឹងនោះ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៥០នាទីយប់ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨នេះ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៣ ភូមិព្រៃកី “ខ” សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនសងរងគ្រោះមានឈ្មោះ ខាយ កំសេន ភេទប្រុស អាយុ២៧ឆ្នាំ មានស្រុកកំណើតភូមិសាឡូងទី១ ឃុំអង្គេទ្រេត ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CN-0970។

ជនរងគ្រោះខាងលើ មានមុខរបរជាជាងភ្លើង ស្នាក់នៅផ្ទះជួល សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។ ចំណែករថយន្តបង្ក ត្រូវបានប្រជាពលរដ្ឋ អះអាងថា ជារថយន្តបែនកង់៦ ក្រោយកើតហេតុភ្លាម បានបន្ថែមល្បឿនបើកគេចទៅបាត់។

សាក្សីឃើញហេតុការណ៍បានអោយដឹងថា​ នៅមុនពេលកើតហេតុ គេបានឃើញរថយន្តបង្ក បើកពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ បត់ឆ្លងផ្លូវ ជ្រុលទៅបុកចំពីមុខម៉ូតូជនរងគ្រោះ ដែលបើកពីត្បូងទៅជើងវិញ បណ្តាលឲ្យបោកក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅកន្លែងតែម្ដង។ ចំណែកម៉ូតូខ្ទេចមួយកំណាត់មុខ ហើយរថយន្តបង្ក បើករត់កាត់តាមផ្លូវបេតុងចូលក្នុងភូមិ គេចទៅបាត់ស្រមោល ដោយបន្សល់ទុកតែសាកសពជនរងគ្រោះនៅកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកកន្លែងកើតហេតុ រួចយកម៉ូតូទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលពងទឹក ដើម្បីរង់ចាំក្រុមគ្រួសារយកឯកសារមកយកទៅវិញ។ ចំណែកសពត្រូវបានសមត្ថកិច្ចទាក់ទង ទៅក្រុមគ្រួសារឲ្យមកទទួល យកទៅធ្វើបុណ្យតាមប្រពៃណី៕

 

អត្ថបទដែលជាប់ទាក់ទង