ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងអាវុធហត្ថចុះបង្រ្កាបទីតាំងស្តុកឈើធំមួយកន្លែង នៅស្រុកស្នួល រកឃើញឈើជាង១០០កំណាត់

159

ក្រចេះ៖ កម្លាំងអាវុធហត្ថខេត្តក្រចេះ នៅរសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩នេះ បានចុះបង្រ្កាបទីតាំងស្តុកឈើមួយកន្លែង ក្នុងចំការកៅស៊ូ ស្ថិតនៅឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ដោយរកឃើញឈើជាង១០០កំណាត់។

សមត្ថកិច្ច បានឲ្យដឹងថា ប្រតិបត្តិការបង្រ្កាបនេះ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយត្រី សាន្ដ ប៊ុនថាន មេបញ្ជាការអាវុធហត្ថខេត្ត ដោយមានការសម្របសម្រួលពីលោក ជា សុភ័ក្រ ព្រះរាជអាជ្ញារងសាលាដំបូងខេត្តបានធ្វើឡើងរវាងកងកម្លាំងអាវុធហត្ថខេត្ត សហការជាមួយអាវុធហត្ថស្រុក និងបានរឹបអូសរថយន្ដដឹកឈើមួយគ្រឿង និងឈើជាច្រើនកំណាត់ថែមទៀត។

លោក ឡុង យឹង មេបញ្ជាការរងអាវុធហត្ថខេត្ត បានឲ្យដឹងថា ការបង្រ្កាបនេះ គឺកម្លាំងមិនបានឃាត់ម្ចាស់ឈើនោះទេ ព្រោះកម្លាំងចុះទៅដល់ ពួកគេបានរត់គេចខ្លួនបាត់អស់ ហើយកម្លាំងអាវុធហត្ថ រឹបអូសបានរថយន្ដដឹកឈើមួយគ្រឿង ផ្ទុកឈើពេញប្រៀប និងឈើនៅចំនួន ២គំនប្រហែលជាង ១០០កំណាត់ជាប្រភេទឈើលេខ១ គឺឈើធ្លីក និងសុក្រំ។

មេបញ្ជាការរងរូនបនេះ បានបន្ដទៀតថា កម្លាំងរបស់លោកកំពុងស្រាវជ្រាវរកអត្ដសញ្ញាណម្ចាស់ឈើ ដោយមានអាជ្ញាធរភូមិឃុំ ចូលរួមសហការស្រាវជ្រាវ រកម្ចាស់ឈើតាមរយះម្ចាស់ដីដែលអនុញ្ញាត ឲ្យស្តុកឈើទាំងនោះ។ ឈើ និងរថយន្ដទាំងនោះប្រគល់ឲ្យសង្កាត់រដ្ឋបាលព្រៃឈើ ដឹកជញ្ជូនយកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើស្នួល៕

អត្ថបទដែលជាប់ទាក់ទង