ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្ក្រាបមេគ្រឿងញៀនម្នាក់ ដែលធ្លាប់ជាប់គុកហើយជនសង្ស័យត្រូវបញ្ជូនទៅតុលាការ

87

តាកែវ៖ ជនជួញដូរគ្រឿងញៀនម្នាក់បាញ់តដៃជាមួយនិងសមត្ថកិច្ចក្នុងពេលកម្លាំងជំនាញចុះបង្ក្រាបករណីជួញដូរគ្រឿងញៀននៅស្រុកបាទីត្រូវបានបញ្ជូនទៅតុលការហើយនៅរសៀលថ្ងៃ05 ឧសភា ឆ្នាំ២០១៩នេះ ។
លោកឧត្តមសេនីយ៍ទោ សុខ សំណាង បានអោយដឹងថា ក្នុងការចុះបង្ក្រាបនេះដែលកំម្លាំងនគរបាលក្រសួងមហា​ផ្ទៃ សហការជាមួយ​ កំម្លាំងនគរបាល​ស្នងការដ្ឋាននគរបាលខេត្តតាកែវ​ ដឹកនាំបញ្ជាផ្ទាល់ដោយ​ រូបលោក បានចុះបង្រ្កាបករណីជួញដូរគ្រឿងញៀនមួយទ្រុងទ្រាយធំ​ ឋិតនៅគោលដៅភូមិក្រាំងក្រចាង​ ខាងជើងវត្តពោធិ ឃុំពារាម ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី ០៤ ខែឧសភា ឆ្នាំ ២០១៩ ។ ដោយក្នុងពេលចុះបង្ក្រាបនៅផ្ទះរបស់ជនសង្ស័យកំពុងស្នាក់នៅនោះ ស្រាប់តែជនល្មើសមានអាវុធ បាញ់មកលើសមត្ថកិច្ចរបស់យើង តែមិនបណ្តាលអោយមានរបួសស្នាមអ្វីលើសមត្ថកិច្ច ភ្លាមនោះកម្លាំងរបស់យើងក៏បានផ្ទុះអាវុធឡើងលើជាច្រើនគ្រាប់ផងដែរ ដើម្បីគម្រាមជនសង្ស័យវិញរួចក៏ធ្វើការដកថយសិន រួចឡោមព័ទ្ធទីតាំងរង់ចាំកងកម្លាំងអន្តរាមគន៍ពិសេសរបស់ក្រសួងមហាផ្ទៃចុះ យើងបានរៀបចំផែនការថ្មីក្នុងការចូលបង្ក្រាប ដោយប្រើពេលអស់មួយកំណាត់ថ្ងៃទើបអាចឃាត់ខ្លួនជនសង្ស័យបាន ។

លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានចុះដឹកនាំបញ្ជាដោយផ្ទាល់កម្លាំងស្នងការដ្ឋាននគរបាលខេត្ត និងកម្លាំងអធិការដ្ឋាននគរបាលស្រុកបាទី សហការជាមួយកម្លាំងអន្តរាគមន៍ពិសេស នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក ចាន់ សុីថា អគ្គស្នងការរងនគរបាលជាតិ ទទួលផែនអង្គភាពអន្តរាគមន៍ពិសេស ក្រោមការណែនាំបញ្ជាផ្ទាល់ពីសំណាក់ លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមានការសម្របសំរួលពីលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ចុះបង្ក្រាបមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាតនៅចំនុចភូមិក្រាំងក្រចាង ឃុំពារាម ស្រុកបាទី ខេត្តតាកែវ។
ករណីនេះនៅពេលកម្លាំងជំនាញបានចុះបង្ក្រាបជនសង្ស័យមានគ្នា៣នាក់ហេីយក្នុងនោះមាន០១នាក់កាន់អាវុធខ្លីបានផ្តើមបាញ់សំដៅមកលើប៉ូលីសចំនួន៣គ្រាប់ រួចរត់ទៅសំងំក្នុងផ្ទះប្រជាជន កម្លាំងជំនាញបានព្យាយាមប្រើប្រាស់គ្រប់មធ្យោបាយអស់រយៈពេលចាប់ពីម៉ោង១១ និង៣០នាទី ដល់ម៉ោង១៥ និង០៥នាទី ទេីបឃាត់ខ្លួនជនសង្ស័យបាន០១នាក់ ឈ្មោះ យឹម វន្នី ភេទ ប្រុស អាយុ ២២ឆ្នាំ មុខរបរកម្មករមកពីប្រទេសថៃ ។ ជនសង្ស័យដែលឃាត់ខ្លួនបាននេះជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារព្រៃសរយៈពេល២ឆ្នាំ ៦ខែកាលពីអំឡុងឆ្នាំ២០១៦ ពាក់ព័ន្ធករណីគ្រឿងញៀន។
ក្នុងកិច្ចប្រតិបត្តិការនេះពុំមានរងរបួសដល់មនុស្សទេ ដកហូតវត្ថុតាងបានរួមមាន៖ ថ្នាំញៀន៦កញ្ចប់ អាវុធខ្លី០១ដើមម៉ាក RETAY G19C លេខ180901278 មានគ្រាប់ចំនួន០៥គ្រាប់ ម៉ូតូ០១គ្រឿងម៉ាកC១២៥ សេរី២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1HH-9069 ដាវសាំម៉ូរ៉ៃ០២ដើម ទូរស័ព្ទ០៤គ្រឿង ស្នាប់ដៃ០១។
ក្រោយពេលបង្ក្រាប អង្គភាពអន្តរាគមន៍ពិសេសបានប្រគល់ជនសង្ស័យជូនស្នងការដ្ឋាននគរបាលខេត្តតាកែវ បច្ចុប្បន្នកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនកំពុងកសាងសំណុំរឿងតាមនិតិវិធីបញ្ជូនទៅសាលាដំបូងខេត្ត៕

អត្ថបទដែលជាប់ទាក់ទង