ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្ក្រាបល្បែងស៊ីសងខុសច្បាប់លេងបៀសុីគូថៃ មិនរាងចាល ដោយចាប់ខ្លួនស្រ្តី៧នាក់

156

ស្រុកអង្គស្នួល៖ អធិការដ្ឋាននគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា ករណី បង្ក្រាបល្បែងស៊ីសងខុសច្បាប់(លេងបៀសុីគូថៃ) មិនរាងចាល ដោយចាប់ខ្លួនស្រ្តី៧នាក់ ។ ដែលកេីតហេតុនៅថ្ងៃអាទឹត្យ២កើត ខែ
ពិសាខ ឆ្នាំកុរ ឯកសក័ ពស២៥៦២ត្រូវនិងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩វេលាម៉ោង១៥.៣០នាទីនៅចំណុច
ផ្ទះឈ្មោះមឿនគួនភេទស្រីអាយុ៦៣ឆ្នាំនៅ ភូមិចំបក់ទន្សាយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ។

កម្លាំងអធិការដ្ឋាននគរបាលស្រុក ក្រោមការដឹកនាំ បញ្ជាពីលោកអធិការនគរបាលស្រុក បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ព្រៃពួច បានចុះ បង្រា្កបទីតាំងលេងល្បែងស៊ីសង ខុសច្បាប់(លេងបៀសុីគូថៃ)។
ជនសង្ស័យចំនួន៧នាក់(ឃាត់ខ្លួន) ៖ ១-ឈ្មោះមឿន គួន ភេទស្រីអាយុ៦៣ឆ្នាំជនជាតិខ្មែរមុខរបររើសអេតចាយ នៅភូមិចំបក់ទន្សាយ ឃុំព្រៃពួច ស្រុកអង្គស្នួ ខេត្តកណ្តាល ជាម្ចាស់ផ្ទះ ២-ឈ្មោះស ស្រីមុំ ភេទស្រី អាយុ៣៣ឆ្នាំមុខរបរលក់ដូ នៅភូមិចំការថ្លែងឃំុព្រៃពួច ស្រុកអង្គស្នួលខេត្តកណ្តាល(អ្នកលេង) ៣-ឈ្មោះតៀង រ៉ា ភេទស្រី អាយុ៦៤ឆ្នាំជនជាតិខ្មែរមុខរបរកសិករនៅភូមិចំបក់ទន្សាយ ឃំុព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាលជាអ្នកឈរមើលផងលេងផង។ ៤-ឈ្មោះទឹម ផល្លី ភេទស្រី អាយុ៤២ឆ្នាំជនជាតិខ្មែរមុខរបរកម្មាការីនីរោងចក្រ នៅភូមិចំបក់ទន្សាយ ឃុំព្រៃពួច ស្រុកអង្គស្នួលខេត្តកណ្តាលជាអ្នកលេង។ ៥-ឈ្មោះឌឹម ខេមម៉ាភេទស្រីអាយុ៣៥ឆ្នាំជនជាតខ្មែរមុខរបរកម្មការីនីរោងចក្រនៅភូមិចំបក់ទន្សាយឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាលជាអ្នកលេង។ ៦-ឈ្មោះមឿង ធីតាភេទស្រីអាយុ២៥ជនជាតិកម្មកររោងចក្រនៅ ភូមិចំបក់ទន្សាយឃំុព្រៃពួចស្រុកអង្គស្នួលខេត្តកណ្តាល (អ្នកលេង) ៧-ឈ្មោះភុន-ថាវី-ភេទស្រីអាយុ៣៤ឆ្នាំមុខរបរកម្មការនីរោងចក្រមានទីលំនៅភូមិចំបក់ទន្សាយ-ឃុំព្រៃពូច-ស្រុកអង្គស្នួល-ខេត្តកណ្តាល។ វត្ថុតាងចាប់យក៖ ១.បៀចំនួន១០សន្លឹក។ ២.កំរាលភួយចំនួន១និងកន្ទេលក្រហមចំនួន១។

នៅវេលាម៉ោងខាងលើកម្លាំងជំនាញបានទទួលថានៅទីតាំងខាងលើមានលេងល្បែងសុីសងខុសច្បាប់ហើយបានចុះទៅដល់ជនសង្ស័យកំពុងតែលេងបៀសុីគូរថៃហើយកាន់បៀគ្រវាត់ចោលនៅសល់តែចំនួន១០សន្លឹក។
-តាមចម្លើយសារភាពរបស់ឈ្មោះមឿន គួនជាបានសារភាពថាខ្លួនពិតជាអោយគេលេងបៀសុីគូថៃនៅក្នុងផ្ទះរបស់ខ្លួន។មចំពោះករណីកម្លាំងជំនាញសុំអប់រំ២៤ម៉ោងនៅត្រឹមអធិការដ្ឋាន ហើយឲ្យវិលត្រឡប់ទៅផ្ទះវិញ៕

អត្ថបទដែលជាប់ទាក់ទង