ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆេះស្ថានីយប្រេងឥន្ធនៈលីមឡុង បំផ្លាញឡាន៧គ្រឿង​ និងម៉ូតូ៥គ្រឿង​

99

ភ្នំពេញ ៖ ស្នងការនគរបាលរាជធានីភ្នំពេញនៅថ្ងៃទី 6 នេះក៏បានឲ្យដឹងថា ករណីភ្លើងឆេះស្ថានីយ៍ប្រេង លីម​ ឡុង​ នៅពោធិ៍សែនជ័យ​ បំផ្លាញឡាន៧គ្រឿង​ និងម៉ូតូ៥គ្រឿង​ ហើយប្រើឡានទឹក១២៥គ្រឿង ដែលហេតុការណ៍កើតឡើង នៅវេលាម៉ោង ១៨:០០នាទី​យប់ ថ្ងៃ​ អាទិត្យ​​ ២កេីត ខែ​ពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០៥ ខែ​ ឧសភា ឆ្នាំ២០១៩ មានករណីអគ្គីភ័យមួយកន្លែង កើតឡើងនៅស្ថានីយប្រេងឥន្ធនៈ លីម​ លុង​ ស្ថិតតាមណ្តោយផ្លូវវេងស្រេង  ភូមិជ្រៃកោង​ ​សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍​សែនជ័យ​ រាជធានីភ្នំពេញ ។

ម្ចាស់ឈ្មោះ:  ជ្រីក​ ហ៊ួយ ភេទ ស្រី​  អាយុ ៤០ ឆ្នាំ មានមុខរបរ:   ម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈ ដោយសារមូលហេតុ កំពុងស្រាវជ្រាវ ដោយពុំទាន់បញ្ជាក់ដឹង ច្បាស់នៅឡើយ។  ប្រភេទសំណង: ថ្មបេតុងហ្វេមដែកប្រក់ស័ង្កាសី​ ទំហំ ៣៥ ម៉ែត្រX ៧០ម៉ែត្រ ខូចខាត: ឆេះ​រោងបេតុងប្រក់ស័ង្កាសី​ ទំហំ​ ២០ម៉ែត្រ​ X  ៣០ម៉ែត្រ​ អស់ទាំងស្រុង​ ឡានតូចចំនួន​ ០៥គ្រឿង​, ម៉ូតូចំនួន​ ០៥គ្រឿង​, ឡាន​ស៊ីទែន​ចំនួន​ ០២គ្រឿង និងពុំបណ្តាលអោយឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាង ។ ក្នុងការជួយសង្គ្រោះភ្លើងឆេះស្ថានីយប្រេងនេះដោយប្រើ
រថយន្តការិយាល័យអគ្គិភ័យ ចំនួន ២៥ គ្រឿង ប្រេីប្រាស់ទឹកអស់១២៥ឡាន ស្មេីនឹង ៥០០ ម៉ែត្រគូប ។ រថយន្តជំនួយយ:​ រថយន្ត​អគ្គិភ័យ​ ក្រសួងមហាផ្ទៃ​ ចំនួន​ ០៣គ្រឿង​ ប្រេីប្រាស់ទឹកអស់​ ០៦ឡាន​ ស្មេីនឹង​ ២៤​ ម៉ែត្រ​គូប​។ រថយន្តអគ្គិភ័យ កងរាជអាវុធហត្ថរាជធានីភ្នំពេញ​ ចំនួន​ ០៣គ្រឿង​ ប្រេីប្រាស់ទឹកអស់​ ១០ឡាន​ ស្មេីនឹង​ ៤០​ ម៉ែត្រ​គូប​។ រថយន្តអគ្គិភ័យ OCIC ជ្រោយចង្វា​ ចំនួន​ ០៥គ្រឿង​ ប្រេីប្រាស់ទឹកអស់​ ១២​ឡាន​ ស្មេីនឹង​ ៤៨​ ម៉ែត្រ​គូប​ ។ រថយន្តអគ្គិភ័យ OCIC កោះពេជ្រ​​ ចំនួន​ ០២គ្រឿង​ ប្រេីប្រាស់ទឹកអស់​ ០៤​ឡាន​ ស្មេីនឹង​ ១៦​ ម៉ែត្រ​គូប។ រថយន្តអគ្គិភ័យ OCIC កំបូល​ ចំនួន​០១គ្រឿង​ ប្រេីប្រាសទឹកអស់​ ០១​ឡាន​ ស្មេីនឹង​ ០៤ ម៉ែត្រ​គូប។ រថយន្តអគ្គិភ័យ អង្គភាព​ង៧០​ ចំនួន​ ០៣គ្រឿង​  ប្រើប្រាស់ទឹកអស់​ ០៦​ឡាន​ ស្មេីនឹង​ ២៤ ម៉ែត្រ​គូប​។ រថយន្តអគ្គិភ័យយ​ តំរួតបទបញ្ចា ចំនួន​ ០៤គ្រឿង​ ប្រេីប្រាស់ទឹកអស់​ ០៤ឡាន​ ស្មេីនឹង​ ១៦ ម៉ែត្រ​គូប​។ រថយន្តអគ្គិភ័យយ​ ប្រលានយន្តហោះ​​ ចំនួន​ ០១គ្រឿង​​ ប្រេីប្រាស់ទឹកអស់​ ០១ឡាន​ ស្មេីនឹង​ ១២​ ម៉ែត្រ​គូប​។ រថយន្តអគ្គិភ័យយ​ សាលាខណ្ឌ ចំនួន​ ០១គ្រឿង​​ ប្រេីប្រាស់ទឹកអស់​ ០១ឡាន​ ស្មេីនឹង​ ០៤​ ម៉ែត្រ​គូប​។ ពន្លត់ចប់នៅម៉ោង២១:០០នាទីយប់​ ថ្ងៃខែឆ្នាំដដែល៕

អត្ថបទដែលជាប់ទាក់ទង