ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ធនាគារពិភពលោក៖ សេដ្ឋកិច្ចរបស់កម្ពុជាមានកំណើនស្វាហាប់ក្នុងឆ្នាំ 2018

176

ភ្នំពេញ៖ ធនាគារពិភពលោក នៅក្នុងរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា ដែលចេញផ្សាយនៅថ្ងៃទី 6ខែឧសភាឆ្នាំ 2019 បាននិយាយថា ប្រទេសកម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ច 7 ពី 5% នៅក្នុងឆ្នាំ 2018 ដែលអត្រាកំណើនល្អជាងការរំពឹងទុកទៅទៀត ដោយមានការជំរុញផ្នែកធំពីការកើនយ៉ាងរហ័សនៃការនាំចេញនិងការបន្តលូតលាស់នៃវិស័យសំណង់។ នេះបើតាមការថ្លែងរបស់លោកលី សូដេត សេដ្ឋកិច្ចវិទូជាន់ខ្ពស់នៃធនាគារពិភពលោកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

សេដ្ឋកិច្ចវិទូរបស់ ធនាគារពិភពលោក ប្រចាំព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា ការនាំចេញរបស់ផលិតផលសម្លៀកបំពាក់និងស្បែកជើងនិងមុខទំនិញធ្វើដំណើរ , ដែលទៃងអស់នេះមានជាងពីរភាគបីនៃមុខទំនិញនាំចេញសរុប , ជាកំណត់អត្រាកំណើនខ្ពស់ 5 ឆ្នាំជាប់គ្នាហើយ តើវាបាន 16,6% ក្នុងឆ្នាំ 2018 បើប្រៀបធៀបជាមួយ 8,3 ភាគរយក្នុងឆ្នាំ 2017។ វិស័យសំណង់អចលនទ្រព្យនិងទេសចរណ៍សរុបគ្នាមកមានចំណែក 60% នៃចំនួនគម្រោងវិនិយោគទាំងអស់ដែលត្រូវបានអនុម័តរួចក្នុងឆ្នាំ 2018។ ការផលិតសម្ភារៈផ្គត់ផ្គង់ការសាងសង់ដែកគ្រឿងសង្ហារឹមផលិតផលប្លាស្ទិកក៏មានការកើនឡើងយ៉ាងលឿនដែរ ដើម្បីគាំទ្រដល់ការលក់លូតលាស់របស់វិស័យសំណង់។

ប៉ុន្តែភាពមិនប្រាកដប្រជាដែលបន្តមានបានបង្កហានិភ័យខ្លាំងឡើងដែរ។ បច្ចុប្បន្ននេះទីផ្សារសហភាពអឺរ៉ុបរួមទាំងចក្រភពអង់គ្លេសផង ស្រូបយកជាងមួយភាគបីនៃទំហំនៃការនាំចេញសរុបរបស់កម្ពុជា ជាពិសេសផលិតផលសម្លៀកបំពាក់ស្បែកជើងនិងទោចក្រយាន។ លទ្ធផលដែលកម្ពុជានឹងអាចបាត់បង់ភាពអនុគ្រោះនាំទំនិញចូលទីផ្សារអឺរ៉ុបដោយរួចពន្ធក្រោមប្រព័ន្ធអនុគ្រោះពន្ធ “គ្រប់មុខទំនិញទាំងអស់លើកលែងគ្រឿងសភាវុធ” (EBA) ទំនងជានឹងអាចបន្ថយល្បឿននូវការនាំចេញពីកម្ពុជា។ បន្ថែមលើនេះវិស័យសំណង់និងអចលនទ្រព្យកាន់តែងាយធ្លាក់ចុះក្នុងវដ្តស្ថានភាពឆាប់ប៉ោងហើយឆាប់ផ្ទុះបែកទៅវិញ ហើយកំណើនការផ្ដល់ហិរញ្ញប្បទានក្នុងស្រុកនៅក្នុងវិស័យសំណង់នឹងកាន់តែបង្កើនហានិភ័យថៃទៀតដល់វិស័យហិរញ្ញវត្ថុផងដែរ។

លោកស្រី អ៊ិនហ្កូណា ដូប្រាចា នាយកគ្រប់គ្រងធនាគារពិភពលោកសម្រាប់ប្រទេសកម្ពុជាមានប្រសាសន៍ថា “ការធ្វើឲ្យប្រសើរឡើងដល់បរិយាកាសវិនិយោគ នៅត្រាកាត់បន្ថយថ្លៃចំណាយក្នុងការធ្វើធុរកិច្ច ព្រមទាំងការកសាងជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត សុំតែជាអាទិភាពគន្លឹះសម្រាប់ទីផ្សារកំណើនខ្លាំងក្នុងរយៈពេលមធ្យម។ ភស្តុតាងនានាបានរំលេចឲ្យឃើញថា ការវិនិយោគទៅលើប្រជាជនមានសារៈសំខាន់ណាស់ដើម្បីជំរុញឱ្យមានវឌ្ឍនភាពសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព។ ការវិនិយោគទៅលើប្រជាជននិងការកែលម្អគុណភាពនៃ មូលធនមនុស្សរបស់កម្ពុជា គួរតែបន្តនៅជាស្នូលនូវសេចក្តីប្រាថ្នារបស់កម្ពុជា ក្នុងការឈានទៅសម្រេចគោលដៅជាសេដ្ឋកិច្ចមានចំណូលមធ្យមខ្ពស់ត្រឹមឆ្នាំ 2030”។

របាយការណ៍នេះក៏បានអំពាវនាវផងដែរ ឲ្យមានការបំពេញភាពខ្វះខាតផ្នែកជំនាញ និងការវិនិយោគទៅលើមូលធនមនុស្ស ដើម្បីផ្ដល់ជាគ្រឹះសម្រាប់កំណើនសេដ្ឋកិច្ចរបស់កម្ពុជាជាយូរអង្វែង។ ការបង្កើនទំហំនិងប្រសិទ្ធផលនៃការវិនិយោគទាំងនេះពីសំណាក់បុគ្គលផ្ទាល់ និងវិស័យសាធារណៈនិងឯកជន អាចជួយធានាឲ្យកុមារកម្ពុជាមានចំណុចចាប់ផ្ដើមល្អមួយឆ្ពោះទៅអនាគត ដោយផ្ដល់ដល់ពួកគេនូវមូលដ្ឋានគ្រឹះដែលពួកគេត្រូវការចាំបាច់ដើម្បីទាញយកផលអតិបរមាពីការអប់រំសិក្សាហើយអភិវឌ្ឍជំនាញឲ្យបានច្រើនពេញមួយដំណើរជីវិតរបស់ខ្លួន។

លោកប៊ូ សារឿន មន្ត្រីនៃធនាគារពិភពលោក ប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជានេះ បានចេញផ្សាយក្នុងរយៈពេល 6 ខែម្ដង គឺចេញផ្សាយ 2 ដងក្នុងមួយឆ្នាំ ដោយផ្ដល់នូវព័ត៌មានបច្ចុប្បន្នភាពអំពីការអភិវឌ្ឍម៉ាក្រូសេដ្ឋកិច្ចកម្ពុជាក្នុងរយៈពេលខ្លីនិងមធ្យម៕

អត្ថបទដែលជាប់ទាក់ទង