ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆេះយន្តហោះដឹកអ្នកដំណើរនៅរុស្សី ស្លាប់ ៤១នាក់

93

មនុស្ស ៤១នាក់បានស្លាប់​ ក្រោយពេលយន្តហោះដឹកអ្នកដំណើររុស្សីមួយគ្រឿង បានធ្វើការចុះចតជាបន្ទាន់ និងបានផ្ទុះចេញអណ្តាតភ្លើង នៅព្រលានយន្តហោះ Sheremetyevo ស្ថិតក្នុងទីក្រុងមូស្កូវ។ ក្នុងចំណោមអ្នកស្លាប់ មានក្មេង ២នាក់ និងអ្នកបំរើការលើយន្តហោះម្នាក់។ នេះបើតាមការប្រព័ន្ធផ្សព្វផ្សាយរុស្សី។

វាជាអភូតហេតុ ដែលមានមនុស្សច្រើននាក់អាចរត់គេចខ្លួនពីយន្តហោះនោះបាន។ ក្នុងពេលកំពុងធ្វើការចុះចតជាបន្ទាន់ យន្តហោះនោះដឹកអ្នកដំណើរចំនួន ៧៨នាក់ និងបុគ្គលិកយន្តហោះចំនួន ៥នាក់។

ក្រុមហ៊ុនអាកាសចរណ៍ Aeroflot បានថ្លែងក្នុងសេចក្តីប្រកាសថា ក្រោយពេលធ្វើការចុះចតបន្ទាន់នៅ
ព្រលាន ម៉ាស៊ីនរបស់យន្តហោះនោះបានផ្ទុះ ខណៈពេលកំពុងរត់លើផ្លូវ។

ក្រុមហ៊ុនបញ្ជាក់បន្ថែមថា បុគ្គលិកក្នុងយន្តហោះបានធ្វើអ្វីគ្រប់យ៉ាង ដើម្បីជួយសង្រ្គោះអ្នកដំណើរ ដែលពួកគេបានធ្វើការជន្លៀសចេញក្នុងរយៈពេល ៥៥វិនាទី។

អភិបាលស្តីទីឈ្មោះ Andrey Chibis នៃទីក្រុង Murmansk បានថ្លែងថា ក្រុមគ្រួសារអ្នកស្លាប់នឹងទទួលបានសំណងជាប្រាក់ចំនួន ១៥.៣០០ដុល្លាអាមេរិច ចំណែកជនរងគ្រោះដែលកំពុងសម្រាកព្យាបាល នឹងទទួលបាន ៧.៦៥០ដុល្លា៕

អត្ថបទដែលជាប់ទាក់ទង