ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្តីញៀនថ្នាំ ច្របាច់កសម្លាប់ប្រពន្ធ ដោយចោទថា ប្រពន្ធមានប្រុសថ្មី

79

កណ្តាល៖ អធិការដ្ឋាននគរបាលស្រុកល្វាឯម បានរាយការណ៍ពី ករណី ឃាតកម្ម ដែលជនដៃដល់ជាប្តី បានច្របាច់កសម្លាប់ប្រពន្ធ ដោយភ្លើងប្រច័ណ្ឌថា ប្រពន្ធមានប្រុសសហាយ។
កេីតហេតុនៅថ្ងៃចន្ទ័ ៣កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព-ស ២៥៦២ ត្រូវនិងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចផ្ទះឪពុកជនរងគ្រោះ ឈ្មោះ ផូ កុសល្យ ភូមិកោះរះលើ ឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្ដាល ។

ជនរងគ្រោះ ឈ្មោះ សល្យ យ៉ាដា ភេទ ស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ: លក់ដូរ មានទីលំនៅភូមិ កោះរះលើ ឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្ដាល។

នគរបាលស្រុកល្វាឯម បានប្រាប់ពីសភាពរឿងហេតុនេះថា
មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ សល្យ យ៉ាដា និងប្តី (ជនសង្ស័យ) ឈ្មោះ ហ៊ន ប៊ន បានដេកជាមួយគ្នា និងកូនស្រី០១នាក់ទៀត អាយុ៤ឆ្នាំ នៅក្នុងបន្ទប់លើផ្ទះ លុះដល់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង៤និង៣០នាទី ជនសង្ស័យជាប្តីបានងើបពីដេក ឈឺ នោមដាក់កន្ថោល នៅក្នុងបន្ទប់ ក្រោយពេលនោមហើយ បានឡើងទៅលើគ្រែវិញ ដោយក្នុងចិត្តមានការខឹង ប្រច័ណ្ឌប្រពន្ធ ចោទប្រពន្ធថា: មានប្រុស ក៏ស្ទុះ ច្របាច់ ក ប្រពន្ធរហូតដល់ប្រពន្ធឈប់រើបម្រះ ទើបលែងដៃ ហើយចុះមកដី យកម៉ូតូជិះចេញពីផ្ទះ ។

តាមចម្លេីយសារភាពថា ជនសង្ស័យ ធ្លាប់ប្រេីប្រាស់ គ្រឿងញៀនខុសច្បាប់ ហេីយថាខ្លួនបាន សម្លាប់ប្រពន្ធប្រាកដមែន៕

អត្ថបទដែលជាប់ទាក់ទង