ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខ្យល់ភ្លៀង រន្ទះ បាក់ដេីមក្ងោក សង្កត់លើអ្មកដំណើរ សំណាងមិនគ្រោះថ្នាក់ដល់ជីវិត

82

ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូស្មាស់ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ១X-៦១២៤តាមផ្លូវស្រាប់តែមេឃងងឹតលាយឡំទឹកភ្លៀងបណ្ដាលអោយដេីមក្ងោកមួយដេីមរលីងគល់បាក់សង្កត់ពីលេីបុរសអ្នកបេីកម៉ូតូធ្វេីអោយដួលសំណាងល្អគ្រាន់តែរបួសស្រាល។
ហេតុការនេះកើតឡើងកាលម៉ោង៣និង២០នាទីរសៀលថ្ងៃទី០៦ ខែ ឧសភា ឆ្នាំ២០១៩ នៅចំណុចក្បែរនាគបាញ់ទឹក តាមផ្លូវព្រះសីហនុ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

សមត្ថក៨ច្ចអោយដឹងថា៖បុរសម្នាក់ជាម្ចាស់ម៉ូតូ បានអោយដឹងថា មុនកេីតហេតុគាត់បេីកតាមផ្លូវព្រះសីហនុក្នុងទិសដៅពីវិមានឯករាជទៅណាហ្គាលវេីលលុះមកដល់ចំណុចកេីតហេតខាងលេីក៏មានមេឃងងឹតខ្លាំងនិងខ្យល់បោកយ៉ាងខ្លាំងក្រោយមកក៏ធ្លាក់ភ្លៀងមួយមេយ៉ាងខ្លាំង ស្រាប់តែមានដេីមក្ងោកបាក់រលំសង្កត់មេីលខ្លួននិងដួលម៉ូតូតែសំណាងល្អរបួសតិចតួចនិងខូចខាតម៉ូតូក្រោយមកបានប្ដឹងសមត្ថកិច្ចអោយចុះមកកន្លែងកេីតហេតុដេីម្បីសុំប្ដឹងទៅខាងមន្ទីរសាធារណៈការយកសំណាងជួសជុលម៉ូតូទោះបីរឿងយថាហេតុក័ដោយពេលយកវេីកបរទៅបុកដេីមឈេីជាសម្បត្តិរដ្ឋក៏ត្រូវសងដូចគ្នា ។
សមត្ថកិច្ចបន្តថា មានគ្រោះធម្មជាតិដោយមេឃធ្លាក់ភ្លៀង លាយឡំខ្យល់កន្រ្ទាក់ បានបណ្តាលអោយបាក់ដេីមក្ងោកមួយដើម សង្កត់លេីបុរសជិះម៉ូតូ តែគ្មានរបួសធ្ងន់ទេ គ្រាន់តែខូចខាតម៉ូតូនិងភ័យតក់ស្លុត ។ ក្រោយកេីតហេតុ បានទំនាក់ទំនងទៅលោកចៅសង្កាត់ដេីម្បីហៅខាងមន្ទីរសាធារណៈការមកតែប្រហែលជា២០នាទីក៏មានមន្រ្តីសាលាក្រុងបានចុះមកកន្លែងកេីតហេតុនិងបហរេីម៉ាសុីនកាត់យកមែកនិងដេីមឈេីដែលបាក់ចេញពីផ្លូវជៀសកកស្ទះចរាចរណ៍ដល់អ្នកធ្វេីដំណេីរ ។

ចំណែកនៅក្នុងភូមសាស្រ្តខណ្ឌឫស្សីកែវក្រោយមានភ្លៀងធ្លាក់មួយមេធំ លាយដោយខ្យល់កន្ត្រាក់យ៉ាងខ្លាំង បណ្ដាលឲ្យបោកបក់ដួលរលំផ្លាកប៉ានណូមួយផ្ទាំងធំ ទម្ងន់រាប់រយគីឡូ ដែលកាត់ទទឹងផ្លូវ បណ្ដាលឲ្យសង្កត់ចំបុរសម្នាក់ កំពុងបើកម៉ូតូតាមដងផ្លូវរងរបួសធ្ងន់ធ្ងរ និងត្រូវបានដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ នៅឯមន្ទីរពេទ្យ និងស្ទះចរាចរណ៍ជាខ្លាំង។

ហេតុការនេះបានកើតឡើងនៅម៉ោងប្រមាណជា៣៖៣០នាទីល្ងាចថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩នេះ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំណុចផ្លូវភ្លោះគីឡូម៉ែត្រលេខ៦ ក្នុងភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែ។

យ៉ាងណាក៍ដោយ បន្ទាប់ពីកើតហេតុភ្លាមៗ អាជ្ញាធរ សមត្ថកិច្ច និងប្រជាការពារខណ្ឌឫស្សីកែវ ក្រោមការបញ្ជាដោយផ្ទាល់ពីលោក ជា ពិសី ក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាអភិបាលខណ្ឌ បាននិងកំពុងដុតដៃដុតជើង ដោះស្រាយសម្រួលចរាចរ និងវិធីដើម្បីលើកផ្លាកប៉ាណូនោះចេញ ក្នុងការសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង