ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចុះត្រួតពិនិត្យ ទំនិញនៅផ្សារអូរឬស្សី ដើម្បីសុវត្ថិភាពចំណីអាហារ ទប់ស្កាត់ទំនិញខូចគុណភាព និងប្រើប្រាស់សារធាតុគីមីហាមឃាត់

167

ភ្នំពេញ៖ គណៈកម្មការផ្សារអូរឬស្សី សហការជាមួយ​សាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ រួមជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ នៅព្រឹកថ្ងៃចន្ទ ១៣រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨បានចុះត្រួតពិនិត្យ ទំនិញនៅផ្សារអូរឬស្សី ដើម្បីសុវត្ថិភាពចំណីអាហារ ទប់ស្កាត់ទំនិញខូចគុណភាព និងប្រើប្រាស់សារធាតុគីមីហាមឃាត់ ។

មន្ត្រីដែលបានចុះអនុវត្តលើកាេងារនេះបានអោយដឹងថា ការចុះត្រួតពិនិត្យ ទំនិញនៅផ្សារអូរឬស្សី ដើម្បីសុវត្ថិភាពចំណីអាហារ ទប់ស្កាត់ទំនិញខូចគុណភាព ប្រើប្រាស់សារធាតុគីមីហាមឃាត់ ក្លែងបន្លំ និង ពង្រឹងការយល់ដឹងអំពីបញ្ហាសុវត្ថិភាពចំណីអាហារដល់បងប្អូនអាជីវករ និងអ្នកប្រើប្រាស់ ព្រមទាំងបានយកគម្រូមកធ្វើតេស្តបឋម រកសារធាតុគីមីហាមហាត់ទៅលើបង្គាស្រស់ មឹក សាច់ប៉ាតេ ប្រហិតសាច់គោ នំស្លឹកស្រស់ នំគម នំស្រួយ។

ជាលទ្ធផលបានរកឃើញសារធាតុគីមីហាមហាត់ (បូរ៉ាក់)នៅក្នុងនំស្លឹកស្រស់ និងនំស្រួយ ដែលដាក់តាំងលក់សរុបចំនួន៦ទីតាំង មានចំនួនសរុប៨៦គីឡូក្រាម និងបានធ្វើការអប់រំណែនាំ មានកំណត់ហេតុបញ្ឈប់ការទទួល ចែកចាយលក់ដូរបន្តទៀត និងបានអញ្ជើញអ្នកវេចនំបោះដុំមកស្នាក់ការធ្វើកំណត់ហេតុអប់រំណែនាំបញ្ឈប់ការប្រើប្រាស់សារធាតុគីមីហាមហាត់ខាងលើ ហើយគាត់ប្តេជ្ញាឈប់ប្រើប្រាស់ ឈប់ផលិត និងលក់ដូរនូវទំនិញដែលមានសារធាតុគីមីហាមឃាត់នេះទៀត និងបានប្រគល់ឲ្យមកសមត្ថកិច្ចធ្វើការកំទេចចោលនំទាំងអស់នោះដោយស្ម័គ្រចិត្ត៕

អត្ថបទដែលជាប់ទាក់ទង