ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខេត្ត កំពង់ចាមដឹកនាំមន្ត្រីជំនាញចុះពិនិត្យមើលការដ្ឋានស្ថាបនាសួនច្បារមាត់ទន្លេ ដើម្បីជំរុញការស្ថាបនាអោយបានលឿន

89
អភិបាលនៃគណៈអភិបាលខេត្ត កំពង់ចាមលោកគួចចំរើននាព្រឹកថ្ងៃទី ០៩ខែ ឧសភាឆ្នាំ២០១៩ នេះបានដឹកនាំមន្ត្រីជំនាញចុះពិនិត្យមើលការដ្ឋានស្ថាបនាសួនច្បារមាត់ទន្លេ ដើម្បីជំរុញការស្ថាបនាអោយបានលឿន សម្រាប់ប្រជាពលរដ្ឋសម្រាកលម្ហែកំសាន្ត​ និងហាត់ប្រាណ​។
   មន្ត្រីរដ្ឋបាលខេត្តកំពង់ចាមបានឲ្យដឹងថា នាព្រឹកថ្ងៃទី ០៩ខែ ឧសភាឆ្នាំ២០១៩ នេះលោកគួចចំរើនបានចុះពិនិត្យ​ និងជម្រុញការជួសជុលកែលម្អសួនច្បារមាត់ទន្លេក្រុងកំពង់ចាម​ ចាប់ពីគល់ស្ពានគីហ្សូណា​ រហូតដល់ស្តូបមិត្តភាពកម្ពុជារៀតណាមប្រវែង២៣២ម៉ែត្រ​ អោយបានរួចរាល់ឆាប់រហ័ស​ ដេីម្បីជាសោភ័ណភាព​ក្រុង​ សម្រាប់ប្រជាពលរដ្ឋសម្រាកលម្ហែកំសាន្ត​ និងហាត់ប្រាណ​៕
អត្ថបទដែលជាប់ទាក់ទង