ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចុះកាយសំរាមបើកមុខទឹកក្រោយលិចលង់ ដោយជំនន់ទឹកភ្លៀង នៅមូលដ្ឋានខណ្ឌចំការមន

76

ភ្នំពេញៈក្រោយភ្លៀងធ្លាក់បណ្ដាលឲ្យផ្លូវថ្នល់មួយចំនួនក្នុងខណ្ឌចំការមន ត្រូវលិចលង់ទៅដោយជំនន់ទឹកភ្លៀង ឡើងល្ហល្ហាចបង្កការលំ បាកនោះ នៅរសៀលថ្ងៃទី៩ខែឧសភាឆ្នាំ២០១៩នេះ លោកអភិបាលខណ្ឌចំការមនថេង សុថុល បានបញ្ជាទៅដល់កម្លាំងប្រជាការពារ ខណ្ឌជាច្រើននាក់ ចុះទៅពិនិត្យនៅកន្លែងទឹកលិចដក់ ដោយជំនន់ទឹកភ្លៀង បាននាំគ្នាដើររើសប្រម៉ែប្រមូលសំរាម នៅតាមមាត់លូ នឹង អណ្ដូងលូ នៅក្នុងមូលដ្ឋានខណ្ឌចំការនៅតាមបណ្ដោយមហាវិថីព្រះមុនីវង្ស និង បណ្ដាផ្លូវនានាជាច្រើនខ្សែទៀតដើម្បីបើកមុខទឹកឲ្យហូរ ធ្លាក់ចូលអណ្ដូងលូ ឬប្រព័ន្ធលូ បានលឿន ដើម្បីរំដោះការលិចលង់ ដោយទឹកជំនន់ទឹកភ្លៀង ពីលើផ្លូវដើម្បីឲ្យអ្នកដំណើរ តាមមធ្យោបាយនានា ងាយស្រួលក្នុងការធ្វើដំណើរផងដែរ។
ក្នុងប្រតិបត្តិការអាជ្ញាធរខណ្ឌចំការមនបានឱ្យដឹងថា ៖ កន្លែងដែលមានទឹកលិចដក់ នៅលើផ្លូវដោយជំនន់ទឹកភ្លៀងនៅថ្ងៃនេះ គឺនៅលើកំណាត់មហាវិថីព្រះមុនីវង្ស តែនៅពេលនេះកម្លាំងកំពុងចុះដើររើស កាសសំរាមតាមមាត់លូ ដើម្បីរំដោះការលិចលង់ផងដែរ។
ក្នុងនោះអាជ្ញាធរខណ្ឌចំការមនបានប្រាប់ឲ្យដឹងទៀតថា​តាមការណែនាំពីសំណាក់អាជ្ញាធរ ក្រុងភ្នំពេញ នឹងក្នុងនាមអាជ្ញាធរខណ្ឌចំការមន ផ្ទាល់បានជំរុញនឹងណែនាំទៅដល់បណ្ដាសង្កាត់ទាំងអស់របស់ខណ្ឌចំការមន ពិសេសលោកចៅសង្កាត់ នឹងការិយាល័យជំនាញ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់​នៅក្នុងមូលដ្ឋានខ្លួនគ្រប់គ្រង ទៅលើប្រព័ន្ធលូ នឹងអណ្ដូងលូក្រោយពីមានភ្លៀងធ្លាក់រួច ត្រូវចុះពិនិត្យភ្លាម ដើម្បីរើសសំរាមនៅតាមមាត់លូចេញ ចៀសវាងវាស្ទះលូ បណ្ដាលឲ្យលិចលង់ មកលើលំនៅដ្ឋានប្រជាជន នឹងផ្លូវថ្នល់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង