ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

WEST POINT សាលារៀននាយទាហានអាមេរិច ដែលល្បីលើពិភពលោក

123

WEST POINT សាលារៀននាយទាហានអាមេរិច គឺជាស្ថាប័នផលិតធនធាននាយទាហានល្បីនិងមានប្រវត្តិរាប់រយឆ្នាំដែលយុវជនទូទាំងពិភពលោកមានបំនងចង់ទៅសិក្សារកចំនេះដឹងបំផុតពិសេសអ្នកដែលមានទឹកចិត្តស្រលាញ់អាជីពជាកងទ័ព។
សាលារៀននេះស្ថិតក្នុងចំនោមសាលាជួរមុខផ្នែកបណ្តុះបណ្តាលនិងកសាងនាយទាហានពោពេញដោយសក្តានុពលនិងមានគុណភាពបំផុតនៅលើភពផែនដី ហេតុដូច្នេះហើយទើប West point ក្លាយជាជម្រើសមួយមិនអាចប្រកែកបានសម្រាប់កងទ័ពសហរដ្ឋក្នុងការចាត់ទុកសាលាដែលផលិតនាយទាហានកំរិតអាជីពមកបម្រើរប្រទេសជាតិ របស់ខ្លួន West Point មានឈ្មោះពេញថា The United State Military Academy ប្រភពដ៏សំខាន់ក្នុងការធ្វើឲ្យកងទ័ពរបស់ខ្លួនរឹងមាំ មានគុណភាពនិងអនុភាពលេខមួយនៅលើលោក។
សាលានាយទាហាននេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៨០២ ហើយមាពាក្យស្លោកដ៏មានមោទនភាពប្រចាំសាលាថា៖ ភាកិច្ច កិត្តិយស មាតុភូមិ (Duty Honor County)
សាលាមាននាទាហានបំពេញភារកិច្ច ៥៨០ នាក់ មានសិស្សសិក្សារៀនសូត្រត្រៀមក្លាយជានាយទាហានចំនួន ៤៣០០ នាក់ មានទីតាំងស្ថិតនៅ តំបន់ Orange County រដ្ឋ New York United State
ស្ថាប័នមួយនេះធ្លាប់ផលិតធនធានមនុស្សសំខាន់ៗទាំងក្នុងជួរកងទ័ព អ្នកនយោបាយ មន្រ្តីរដ្ឋការល្បីៗទាំងក្នុងសហរដ្ឋនិងជុំវិញពិភពលោកដូចជា៖ Robert E.Lee, Edgar Allan poe, Douglas MacArthur, Dwight D.Eisenhower, Greg Plitt, Mike Pompeo, Mike Krzyewski, George S.Patton, Ulysses S.Grant, Jefferson Devis, George Armstrong, Stonewall Jackson…
អ្នកសិក្សានៅ West Point គឺទទួលបានអាហារូបករណ៍មួយរយភាគរយពីរដ្ឋបាលអាមេរិចដើម្បីសិក្សារៀនសូត្រនិងហ្វឹកហាត់ក្លាយជាយោធាអាជីពសម្រាប់ចេញទៅបំរើការតាមអង្គភាពផ្សេងៗ។
ក្រោយបញ្ចប់ការសិក្សាយោធិនទទួលបានការបំពាក់ស័ក្តិថ្នាក់អនុសេនីយ៍ត្រី ជាធម្មតាការរស់នៅហ្វឹកហាត់ប្រចាំថ្ងៃរបស់សិស្សនៅ West Point គឺការសិក្សារៀនសូត្រនិងហ្វឹកហាត់យ៉ាងធ្ងន់និងមានរបៀបវិន័យខ្ពស់ ដូចជាត្រូវក្រោករត់ហាត់ប្រាណជារៀងរាលព្រឹកដើម្បីធ្វើឲ្យរាងកាយរឹងមាំត្រៀមសម្រាប់ការហ្វឹកហ្វឺន។
សម្រាប់អ្នកដែលមានចំណាប់អារម្មណ៍ត្រូវមានអាយុចន្លោះពី ១៧-២៣ ឆ្នាំ ដោយឆ្លងកាត់ការអនុម័តពីសមាជិកព្រឹទ្ធសភាអាមេរិច ពិសេសក្នុងសាលារៀនមានបុគ្គលសំខាន់ៗ របស់កងទ័ពសហរដ្ឋ ជាកម្លាំងជំរុញទឹកចិត្តសម្រាប់នាយទាហានថែមទៀតផង ។
សម្រាប់ថ្នាក់រៀនមួយមុខវិជ្ជាៗ មានសិស្សត្រឹមតែ ២០ នាក់ប៉ុណ្ណោះ ហើយសិស្សត្រូវសិក្សាមុខវិជ្ជានិតិសាស្រ្ត(ច្បាប់) គ្រប់គ្រងពាណិជ្ជកម្ម សង្គមវិទ្យា វិស្វកម្ម និងភាសារបរទេស តែភាគច្រើនកម្មវិធីសិក្សាទាក់ទងនឹងផ្នែកយោធា ក្នុងសាលានេះនៅមានកន្លែងសម្រាប់ប្រារព្ធពិធីនិងលេងកីឡាផ្សេងៗ ដូចជា៖ បាល់ទាក់អាមេរិចកាំង វាយកូនហ្គោល បាល់បោះ សម្រាប់ឲ្យសិស្សលេងកាត់បន្ថយសម្ពាធថែមទៀតផង។
សម្រាប់អាហារសាលារៀនរៀបចំឲ្យសិស្សបរិភោគកំនត់ពេលត្រឹមតែ ២០ នាទីប៉ុណ្ណោះបន្ទាប់មកត្រូវបំបែកគ្នាទៅរៀនតឬធ្វើការតាមកម្មវិធីផ្សេងៗដែលសាលាបានកំនត់។
West Point ជាស្ថាប័នពោពេក្ដោយមោទនភាពរបស់អាមេរិចនិងនាយទាហានគ្រប់រូបដែលធ្លាប់បានឆ្លងកាត់សិក្សារៀនសូត្រនៅទីនោះ ធ្វើឲ្យទីនោះក្លាយជាសុបិន្តរបស់អ្នកដែលចង់ក្លាយជាកងទ័ពអាជីព ក្នុងការរៀនសូត្រពីជីវិតទាហាន ស្រូចយកចំណេះដឹងទូលំទូលាយផ្សេងសម្រាប់យកមកបម្រើរជាតិនិងកសាងអណាគតរបស់ខ្លួនឯងឲ្យល្បីល្បាញដូចនាយទាហានផ្សេងទៀតដែលធ្លាប់ឆ្លងកាត់រៀនសូត្រនៅទីនេះរហូតក្លាយជាវីរបុរសជាតិ ឬជានាយទាហានគំរូសម្រាប់នាយទាហានជំនាន់ក្រោយកតម្រាប់តាម៕
ប្រភពៈ West Point (Wikipedia)

អត្ថបទដែលជាប់ទាក់ទង