ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក សុខ ទូច ចូលបំភ្លឺនៅតុលាការ តាមការកំណត់

88

ភ្នំពេញ៖ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានចូល ទៅកាន់តុលាការ ដើម្បីឆ្លើយបំភ្លឺតាមដីកាកោះហៅរបស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩នេះហើយ ដើម្បីឆ្លើយតបទៅនឹងបណ្តឹងរបស់ គណបក្សខ្មែរក្រោក ពាក់ព័ន្ធនឹងសំណុំរឿងកោះត្រល់ ដែលបច្ចុប្បន្នស្ថិតក្រោមការគ្រប់គ្រងរបស់វៀតណាម។

លោកបណ្ឌិត សុខ ទូច បានសរសេរលើហ្វេសប៊ុកផ្លូវការថា បណ្តឹងនេះជារឿងចម្លែកសម្រាប់លោក ប៉ុន្តែទោះជាយ៉ាងណា លោកពុំបានព្រួយបារម្ភ ចំពោះការប្តឹងពីគណបក្សខ្មែរក្រោកនេះឡើយ។ លោកអះអាងបន្តថា លោកនឹងមានចំណាត់ការ តវ៉ាផ្លូវច្បាប់ទៅគណបក្សខ្មែរក្រោកវិញផងដែរ ដើម្បីតបទៅនឹងការបង្ខូចកិត្តិយសរបស់លោក។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៨ លោក សុខ សុវណ្ណវឌ្ឍនា សារពង្ស ហៅវីល្លាម ប្រធានគណបក្សខ្មែរក្រោក និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ បានប្រកាសប្តឹងលោក សុខ ទូច ដោយចោទថា បណ្ឌិតរូបនេះបានធ្វើអត្ថាធិប្បាយ ញុះញង់ឲ្យរាជរដ្ឋាភិបាលចាប់លោក ដាក់ពន្ធនាគារ ក្នុងសកម្មភាពប្រមូលស្នាមមេដៃ តវ៉ាយកកោះត្រល់ ដែលបានធ្លាក់ ទៅក្នុងការគ្រប់គ្រងរបស់វៀតណាម។

លោក ម៉ាក ធីបុត្រ អនុប្រធានគណបក្សខ្មែរក្រោក
ចាត់ទុកទង្វេីរបស់លោកសុខទូច ជាការធ្វេីឲ្យយុទ្ធនាការស្នាមមេដៃមួយដេីម្បីកោះត្រល់រាំងស្ទះ ព្រោះពលរដ្ឋភ័យខ្លាចមិនហ៊ានចូលរួមក្នុងយុទ្ធនាការនោះ ចំណុចនេះ លោកសុខទូចត្រូវទទួលខុស ត្រូវមុខប្រវត្តិសាស្ត្រ ។

លោកបានលេីកឡេីងថា ៖ ឥឡូវ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ល្មមស្គាល់តុលាការម្ដងហេីយ ដោយសារសម្ដីបណ្ឌិតរូបនេះគំរាមមកលេីយុទ្ធនាការរកស្នាមមេដៃ១ដើម្បីកោះត្រល់ ទេីបធ្វេីឲ្យមហាជនភ័យរអាចំពោះការចូលរួមផ្ដិតមេដៃបំពេញកាតព្វកិច្ចក្នុងនាមជាពលរដ្ឋចំពោះបញ្ហាជាតិទឹកដី ! ជាហេតុនាំអោយយុទ្ធនាការរបស់គណបក្សខ្មែរក្រោកយឺតយ៉ាវមិនរលូនតាមការគ្រោងទុក ។

ការប្រឈមមុខចំពោះតុលាការជារឿងមួយផ្សេង តែការប្រឈមមុខនឹងប្រវត្តិសាស្ត្ររបស់លោកបណ្ឌិតរូបនេះជារឿងមួយផ្សឹង។ ដែលលោកត្រូវប្រឈមជាចាំបាច់បំផុតចំពោះយុទ្ធនាការជាតិនិយម ។

មិនគួរមានជនដែលចេះដឹងដូចលោកមកយកជេីងរាទឹកនោះទេ ជាច្រេីនដងណាស់ចំពោះសម្ដីវិភាគរបស់លោកមិនដែលផ្ដល់ការចំណេញដល់កម្ពុជាទេជាក់ស្ដែងដូចជាករណីលោកចោទ សម្ដេច ហេង សំរិន ថាបង្កេីតភូមិនៅលេីទឹកដីយួនជាពាក្យមិនគួរនិយាយ! មិនខុសពីករណីរារាំងដំណេីរការយុទ្ធនាការស្នាមមេដៃដេីម្បីកោះត្រល់នេះទេ ។

គូសបញ្ជាក់ផងដែរថា បណ្ដឹងរបស់គណបក្សខ្មែរក្រោកចំពោះលោក សុខទូច គឺ២ ករណី មានបទ ញុះញុង់អោយប្រព្រឹត្យបទឧក្រិដ្ឋជាអាទិ៍ និងបទជ្រៀតជ្រែកដោយខុសច្បាប់ក្នុងការបំពេញមុខងារសាធារណៈ ! សូមពិនិត្យឡេីងវិញ ចំពោះកំហុសឆ្គងត្រង់ពាក្យ កុបកម្ម ! គណបក្សមិនបានប្ដឹងពីបទកុបកម្មនោះទេ ៕

អត្ថបទដែលជាប់ទាក់ទង