ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្សព្វផ្សាយស្ដីពីការផ្ដល់សេវារដ្ឋបាលតាមរយៈអង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលរាជធានីភ្នំពេញលើពិសីព័ត៌មាន

93

ភ្នំពេញ៖រដ្ឋបាលរាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី១០ខែឧសភាឆ្នាំ២០១៩នេះបានផ្សព្វផ្សាយពីការផ្ដល់សេវារដ្ឋបាលតាមរយៈអង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលរាជធានីភ្នំពេញលើវិស័យព័ត៌មាន។

   ពិធីនេះបានធ្វើឡើងក្រោមវត្តមានលោកហួតហៃអភិបាលរងរាជធានីភ្នំពេញនិងមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋដែលជាអាជីវកររកស៊ីខាងអុីនធឺណែត  គុបពីលើឯកសារផ្សេងៗនៅក្នុងរាជធានីភ្នំពេញដើម្បីអោយបងប្អូនអាជីវករបានយល់ដឹងពីការផ្តល់សេវាកម្មតាមរយៈអង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលរាជធានីភ្នំពេញនិងដើម្បីកែទម្រង់ការផ្តល់សេវានេះអោយកៀកកិតជាមួយប្រជាពលរដ្ឋស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

    លោកហួតហៃបានមានប្រសាសន៍លើកឡើងថា គោលបំណងដែលអញ្ជើញបងប្អូនអាជីវករលើវិស័យព័ត៌មកនាថ្ងៃនេះគឺដើម្បីចង់ឱ្យបងប្អូនបានយល់ដឹងអំពីយន្តការច្រកចេញចូលតែមួយនៅរាជធានីភ្នំពេញ។កន្លងទៅនេះរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនៃអនុក្រឹត្យលេខ១៨អនក្រ.បកចុះថ្ងៃទី០៨ខែកុម្ភៈឆ្នាំ២០១៧ស្តីពីការបង្កើតយន្តការច្រកចេញចូលតែមួយសម្រាប់ការផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។បន្ទាប់មកក្រសួងមហាផ្ទៃក៏បានចេញប្រកាសលេខ៣៨៧១ប្រកចុះថ្ងៃទី០៨ខែសីហាឆ្នាំ២០១៧ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃអង្គភាពច្រកចេញចូលតែមួយរាជធានីខេត្ត។ដើម្បីអនុវត្តអនុក្រឹត្យនិងប្រកាសនេះរដ្ឋបាលរាជធានីភ្នំពេញបានរៀបចំនិងបានប្រកាសដាក់ឱ្យដំណើរការអង្គភាពច្រកចេញចូលតែមួយនៅថ្ងៃទី២៦ខែកក្កដាឆ្នាំ២០១៨ដែលមានទីតាំងនៅអគារថ្មីជាន់ផ្ទាល់ដីសាលារាជធានីភ្នំពេញ។

  អង្គភាពច្រកចេញចូលតែមួយគឺជាកន្លែងប្រមូលផ្តុំការផ្តល់សេវារដ្ឋបាលនៅកន្លែងតែមួយតាមនីតិសាមញ្ញប្រកបដោយគុណភាពប្រសិទ្ធភាពប្រសិទ្ធផលតម្លាភាពនិងគណនេយ្យភាពលុបបំបាត់អំពើពុករលួយឬការបង់ថវិកាខុសពីច្បាប់កំណត់និងកាត់បន្ថយការលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលពិបាកក្នុងការសុំច្បាប់ដែលកន្លងទៅមានលក្ខណៈស្មុគ្រស្មាញត្រូវសុំនៅច្រើនកន្លែងចំណាយពេលវេលានិងថវិកាជាច្រើន។

   លោកបន្តថាចាប់ពីសប្តាហ៍ទី៣ខែកក្កដាឆ្នាំ២០១៨មករដ្ឋបាលរាជធានីភ្នំពេញបានចាប់ដំណើរការអង្គភាពច្រកចេញចូលតែមួយដោយបានផ្តល់សេវាចំនួន១៤ប្រភេទធំៗស្របតាមតារាងឧបសម្ព័ន្ធទី២នៃអនុក្រឹត្យលេខ១៨អនក្រ.បកចុះថ្ងៃទី០៨ខែកុម្ភៈឆ្នាំ២០១៧រួមមានការងារនីត្យានុកូលកម្ម ការបញ្ជាក់ឯកសារថតចម្លងការងាររដ្ឋបាលវិស័យសុខាភិបាលវិស័យទេសចរណ៍វិស័យព័ត៌មាន

វិស័យសាធារណការនឹងដឹកជញ្ជូនវិស័យវប្បធម៌និងវិចិត្រសិល្បៈវិស័យបរិស្ថានវិស័យឧស្សាហកម្មនិងសិប្បកម្មវិស័យរ៉ែនិងថាមពលវិស័យពាណិជ្ជកម្មវិស័យការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈវិស័យកសិកម្មរុក្ខាប្រមាញ់និងនេសាទវិស័យរៀបចំដែនដីនគរូបនីយកម្មនិងសំណង់។

   លោកហួតហៃបញ្ជាក់ថាសេវារដ្ឋបាលលើវិស័យព័ត៌មានដែលបានផ្សព្វផ្សាយនាពេលនេះមានចំនួន៥មុខសេវាធំៗតាមតារាងឧបសម្ព័ន្ធទី១នៃអនុក្រឹត្យលេខ១៨អនក្រ.បកចុះថ្ងៃទី០៨ខែកុម្ភៈឆ្នាំ២០១៨មានដូចជាការផ្តល់លិខិតអនុញ្ញាតចំពោះការស្នើសុំប្រកបអាជីវកម្មនិងបន្តសុពលភាព៖.បោះពុម្ពដោយដៃ(អូសស្បៃ) បោះពុម្ពលើអាវយឺតបោះពុម្ពដៃបោះពុម្ពលើក្រណាត់ព្រីនផ្សាយពាណិជ្ជកម្ម។.តូបលក់កាសែតតូបលក់សៀវភៅផលិតផលបោះពុម្ភនិងផលិតផលសោតទស្សន៍៖តូបកាសែតតូបលក់សំភារៈសិក្សា.សេវាជួសជុលម៉ាស៊ីនថតម៉ាស៊ីនចម្លងសេវាជួសជុលកំព្យូទ័រវាយកុំព្យូទ័រសេវាជួសជុលវិទ្យុទូរទស្សន៍ម៉ាញេរ៉ូណេអូអំភ្លីមេក្រូ៖សេវាជួសជុលកំព្យូទ័រវាយកុំព្យូទ័រសេវាជួសជុលវិទ្យុទូរទស្សន៍ សេវាជួលជុលមេក្រូអំភ្លឺ.អគារលក់ឧបករណ៍សោតទស្សន៍។.Internet Café

  លោកស្រីមួកយុវល័ក្ខប្រធានអង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញក្នុងឱកាសនោះក៏បានបង្ហាញពីតារាងតំលៃដល់បងប្អូនអាជីវករអោយបានជ្រាបនិងប្រាប់ពីរបៀបរបបនៃការសុំច្បាប់អាជីវកម្ម,ការសុំបន្តសុពលភាពជាដើមដែលយើងមានមន្ត្រីជំនាញចាំទទួលនិងពន្យល់លើផ្នែកនិតិវិធីពាក់ពន្ធ័នឹងវិស័យព័ត៌មាននឹងចង់អោយបងប្អូនមកស្វែងយល់ពីការរិយាល័យច្រកចេញចូលតែ១រាជធានីភ្នំពេញដែលកំពុងបំរើសេវាជូនប្រជាពលរដ្ឋ។

   លោកឃុតសំខាន់មន្ទីរព័ត៌មានរាជធានីភ្នំពេញក្នុងឱកាសនោះក៏បានជំរុញឲ្យបងប្អូនអាជីវករទាំងអស់មកបំពេញបែបបទសុំច្បាប់ពីរដ្ឋបាលរាជធានីភ្នំពេញតាមរយៈច្រកចេញចូលតែមួយ។បើមិនអនុវត្តទេគឺបងប្អូនអាចប្រឈមមុខជាមួយនឹងការអាជីវកម្ម៕

 

 

 

  

អត្ថបទដែលជាប់ទាក់ទង