ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាតករសារភាពថា បបួលគ្នារួមភេទទេ តែនាងឲ្យខ្លួនលែងប្រពន្ធ ហើយនាងលែងប្តី នាំគ្នារត់ទៅរស់នៅជាមួយគ្នា ទើបឈ្លោះ ឈានដល់សម្លាប់នាងចោល

90

ព្រៃវែង ៖ ជនសង្ស័យដែលសម្លាប់គូស្នេហ៍នៅផ្ទះសំណាក់រំចង បានសារភាពប្រាប់សមត្ថកិច្ចថា មុនដំបូងពួក​ខ្លួនទាំង២នាក់ មានបំណងចូលផ្ទះសំណាក់ដើម្បីទៅរួមរ័ក្ស  ប៉ុន្តែមិនទាន់រួមរ័ក្សផង ស្រាប់តែនាងបង្ខំ​ឲ្យខ្លួនលែងលះប្រពន្ធ ចំណែក​នាងលែងលញប្តី ហើយ​ទៅ​រួមរស់​នឹង​គ្នា​ជា​ប្តី​ប្រពន្ធ​ពេញ​សិទ្ធិ តែ​រូបគេ​មិន​ព្រម ទើប​កើត​ទៅ​ជា​ជម្លោះ វាយប្រវាយប្រតប់គ្នា រហូត​ដល់​រូបគេ​ត្រូវ​បង្ខំចិត្ត​រឹត​​ក សម្លាប់នាងចោល។

នៅ​វេលា​ម៉ោង៣រសៀល​ថ្ងៃ​ទី​១០ ឧសភា នេះ​កម្លាំងសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យ យក​ទៅ​ធ្វើ​ត្រាប់​ បង្ហាញពីសកម្មភាពរបស់ខ្លួន ដែល​រឹតកសម្លាប់នារីរងគ្រោះ។

ក្រោយ​ពេល​ត្រូវ​ចាប់ខ្លួន នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​ឆ្លើយ​សារភាព រូបគេ​ពិតជា​បាន​ធ្វើ​សកម្មភាព​រឹត​​ក សម្លាប់​នារី​រង​គ្រោះ​ឈ្មោះ ផែ ស្រី​ម៉ាក់ ពិតមែន ដោយសារ​តែ​មាន​ទំនាស់ រហូត​ឈាន​ដល់​វាយ​ប្រតាយប្រតប់​គ្នា នៅ​ក្នុង​បន្ទប់​កើតហេតុ​។

ជនសង្ស័យ​ ជា ជាង បានបន្តទៀតថា រូបគេ និង​នារី​រង​គ្រោះ​គឺជា​សង្សារ​នឹង​គ្នា មាន​ប្តី​ប្រពន្ធ និង​កូន​រៀង​ៗ​ខ្លួន ហើយ​នៅ​ពេល​កើតហេតុ ពួក​គេ​មាន​បំណង​ចូល​ទៅ​រួម​ភេទ​ធម្មតា​ទេ ប៉ុន្តែ​មិន​ទាន់​បាន​អី​ផង ស្រាប់តែ​នារី​រង​គ្រោះ បង្ខំ​អោយ​រូបគេ​លែងលះ​ប្រពន្ធ ចំណែក​រូប​នាង​លែង​ប្តី ហើយ​ទៅ​រួមរស់​នឹង​គ្នា​ជា​ប្តី​ប្រពន្ធ​ពេញ​សិទ្ធិ តែ​រូបគេ​មិន​ព្រម ទើប​កើត​ទៅ​ជា​ជម្លោះ​វាយ​ប្រវាយប្រតប់គ្នា រហូត​ដល់​រូបគេ​ត្រូវ​បង្ខំចិត្ត​រឹត​ក សម្លាប់​នាង​តែ​ម្តង​៕

អត្ថបទដែលជាប់ទាក់ទង