ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចឧបនាយករដ្ឋមន្ត្រីសខេងផ្ញើលិខិតផ្លូវការថ្លែងអំណរគុណចំពោះលោកឡុងឌីម៉ង់ឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េ

80

កូរ៉េ៖សម្តេចឧបនាយករដ្ឋមន្ត្រីខេងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានផ្ញើលិខិតផ្លូវការដើម្បីថ្លែងអំណរគុណលោកឡុងឌីម៉ង់ឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូងដែលបានជួយរៀបចំនិងសម្របសម្រួលការងារល់ដំណើរទស្សនកិច្ចប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃទាំងមុននិងក្នុងអំឡុងពេលនៃការបំពេញទស្សនកិច្ចពីថ្ងៃទី៣០ខែមេសាដល់ថ្ងៃទីខែឧសភាឆ្នាំ២០១៩

  លោកឡុងឌីម៉ង់បានសរសេរនៅលើហ្វេប៊ុរបស់ខ្លួនថា« ពិតជាកិត្តិយសដ៏ធំធេងសម្រាប់យើងខ្ញុំជាមន្ត្រីស្ថានទូតកម្ពុជានៅកូរ៉េចំពោះកាយវិការថ្លៃថ្លានិងឧត្តុង្គឧត្តមរបស់សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រីខេង»

លោកគៀតច័ន្ទថារិទ្ធអគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដែលបានអមដំណើរសម្តេចខេងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូងបានប្រាប់អោយដឹងថាសម្តេចខេងជាថ្នាក់ដឹកនាំម្នាក់ដែលមានគោលការណ៍ច្បាស់លាស់ទាំងការដឹកនាំនិងរបៀបរស់នៅផ្ទាល់ខ្លួន

  លោកលើកឡើងថាក្នុងកិច្ចប្រជុំនានាសម្តេចតែងអរគុណមន្ត្រីក្រោមឱវាទ លោកបន្តថាដោយសារតែស្ថិតក្នុងលក្ខណៈការទូតទើបសម្តេចរដ្ឋមន្ត្រីធ្វើលិខិតថ្លែងអំណរគុណចំពោះលោកឡុងឌីម៉ង់លោកបញ្ជាក់បែបនេះថា« គាត់ជាទូតអ៊ីចឹងធ្វើលិខិតផ្លូវការគឺមានតម្លៃជាងអរគុណនឹងមាត់»  

   នេះត្រូវបានចាត់ទុកជាករណីកម្រដែលថ្នាក់ជាន់ខ្ពស់របស់រដ្ឋាភិបាលសរសេរលិខិតផ្លូវការថ្លែងអំណរគុណដល់មន្ត្រីថ្នាក់ក្រោម

 

អត្ថបទដែលជាប់ទាក់ទង