ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកស្នងការនគរបាលខេត្តកំពង់ធំ ធ្វើសន្និសីទសារព័ត៌មាន បង្ហាញមេក្លោង ជួញដូរចែកចាយនិងប្រើប្រាស់សារធាតុញៀនខុសច្បាប់

105

កំពង់ធំ៖ នៅថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានធ្វើសន្និសីទសារព័ត៌មាន បង្ហាញមេក្លោងជួញដូរចែកចាយចំនួន ០២ នាក់និងប្រើប្រាស់សារធាតុញៀនខុសច្បាប់ចំនួន១០នាក់ស្រី ០១ នាក់ ដែលធ្វើសកម្មភាពជួញដូរចែកចាយនិងប្រើប្រាស់សារធាតុញៀនខុសច្បាប់យ៉ាងសកម្ម ក្នុងភូមិសាស្ត្រក្រុងស្ទឹងសែន ដែលលក្ខណៈទ្រង់ទ្រាយធំ មួយផងដែរ។
លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានមានប្រសាសន៍ អង្គភាព នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ជានិច្ចកាល បានយកចិត្តទុកដាក់អនុវត្តតាមគោលការណ៍ និងសេចក្តីណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ជាពិសេស សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ឯកឧត្តមតែងតែមានប្រសាសន៍ ផ្តាំផ្ញើជំរុញអោយយកចិត្តទុកដាក់ ក្នុងការបង្ការ បង្ក្រាបបទល្មើសគ្រឿងញៀន
ជាការងាររួម ។ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ មន្ត្រីនគរបាលជំនាញ ការិយាល័យប្រឆាំងគ្រឿងញៀន បានបង្ក្រាបករណីជួញដូរចែកចាយ ប្រើប្រាស់សារធាតុញៀនខុសច្បាប់ចំនួន ០២ករណីផ្ទួនៗគ្នា នៅ
ថ្ងៃទី ០៩ ខែ ឧសភា ឆ្នាំ២០១៩ វេលាម៉ោង ១៤ និង ៤០ នាទី ដោយមានការសម្របសម្រួលនីតិវិធី ពីលោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ធំ មន្ត្រីនគរបាលជំនាញបានចុះបង្ក្រាបករណីជួញដូរថ្នាំញៀន
០១ករណី ឃាត់ខ្លួនជនសង្ស័យបាន ០៤នាក់ ក្នុងនោះឃាត់ខ្លួនមេក្លោងជួញដូរចែកចាយបាន ០១នាក់ឈ្មោះ ចាន់ ភក្តី ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅសង្កាត់ស្រយ៉ូវ ក្រុង ស្ទឹងសែន ខេត្តកំពង់ធំ ឃាត់ខ្លួនមុខសញ្ញាប្រើប្រាស់ ០៣នាក់ ដកហូតវត្ថុតាងថ្នាំញៀន៖ ០៨កញ្ចប់តូច
និង ០១ កញ្ចប់ធំ ។ បន្ទាប់មកនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ ម៉ោង ១៥ និង ០៥នាទី សមត្ថកិច្ចជំនាញបានប្រើប្រាស់វិធានការជំនាញរបស់ខ្លួន បានចុះបង្ក្រាបករណីជួញដូរ ០១ករណី ឃាត់ខ្លួនជនសង្ស័យបាន ១១នាក់
ក្នុងនោះ ឃាត់ខ្លួនមេក្លោងមុខសញ្ញាជួញដូរចែកចាយ
ចំនួ ០១នាក់ឈ្មោះ វ៉ាន់ ឆេងប៉ាវ ភេទប្រុស នៅភូមិស្ទឹងសែន សង្កាត់ កំពង់ក្របៅ ក្រុង ស្ទឹងសែន ខេត្តកំពង់ធំនិងឃាត់ខ្លួនមុខសញ្ញាប្រើប្រាស់ ១០នាក់ស្រី ០១នាក់វត្ថុតាងញៀនចំនួន ០១ កញ្ចប់ ។
មេក្លោង វ៉ាន់ ឆេងប៉ាវ ជាមុខសញ្ញាចាស់ ហើយមានល្បិចកលច្រើនប្រភេទ ដែលបានធ្វើសកម្មភាពចែកចាយដោយផ្ញើតាមរយ:ម៉ូតូឌុបយកទៅអោយអ្នកប្រើប្រាស់បន្ត ព្រមទាំងប្រើប្រាស់ល្បិចកលលួងលោមអូសទាញក្មេងៗ ជាអនិតិជន ឲ្យយកថ្នាំញៀនទៅអោយ អ្នកប្រើប្រាស់ជាបន្តបន្ទាប់ ដោយក្នុង ០១លើកមេក្លោង វ៉ាន់ ឆេងប៉ាវបានអោយកំរ៉ៃទៅក្មេងៗ ចាប់ពី ៥ ពាន់រៀល ទៅ ១មឺុនរៀល តាមថ្នាំញៀនតិចឬច្រើន ។ហើយពួកគេបានប្រមូលផ្ដុំគ្នាដើម្បីប្រើប្រាស់ និងមានការផ្លាស់ប្តូរទីតាំង និងពេលវេលាជាបន្តបន្ទាប់ ក្រោយមកត្រូវបានសមត្ថកិច្ចយើងបង្ក្រាបបានតែម្ដង។
លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្ត បានបញ្ជាក់ថាបើត្រួតពិនិត្យតាមទិន្នន័យបទល្មើសគ្រឿងញៀនក្នុងឆ្នាំ២០១៩ បើប្រៀបធៀបនិងទិន្នន័យក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨ បទល្មើសគ្រឿងញៀន មានការថយចុះ ។ យោងតាមការពិនិត្យវិភាគ តាមដានមុខសញ្ញានានា ជាពិសេសមុខសញ្ញាដែលមានល្បិចកលច្រើនប្រភេទដែលសមត្ថកិច្ចយើងពុំបានបង្ក្រាបក្នុងឆ្នាំ២០១៨ ដូចជាមេក្លោង វ៉ាន់ ឆេងប៉ាវ យើងបានបង្ក្រាប
ក្នុងឆ្នាំ២០១៩នេះ អ្វីជាបទពិសោធន៍ និងប្រើប្រាស់វិធានការជំនាញ រួមផ្សំដោយមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋល្អ តាមមូលដ្ឋាន ទើបសមត្ថកិច្ចឈានទៅបង្ក្រាបករណីខាងលើបានជោគជ័យ ។
កត្តាថយចុះ នៃបទល្មើសគ្រឿងញៀន គឺដោយសារមានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដំណាក់កាលនីមួយៗ ផ្សព្វផ្សាយដល់ស្រទាប់មហាជនគ្រប់លំដាប់តាមមូលដ្ឋានឃុំសង្កាត់ ធ្វើឲ្យប្រជាពលរដ្ឋមានការយល់ដឹង ផលប៉ះពាល់នៃគ្រឿងញៀន ។ លើសពីនេះអង្គភាពស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានអនុវត្តផែនការបានត្រឹមត្រូវច្បាស់លាស់ ដល់អធិការដ្ឋាននគរបាលទាំង ០៨ ក្រុងស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៨១ ឃុំ សង្កាត់ផ្សព្វផ្សាយផលប៉ះពាល់នៃគ្រឿងញៀន និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដល់ស្រទាប់មហាជនគ្រប់លំដាប់ថ្នាក់ រួមមានរោងចក្រ គ្រិះស្ថាន សាលារៀន ខារ៉ាអូខេ ក្លឹបកំសាន្ត ទីកន្លែងសប្បាយភាពនានា តំបន់ងាយរងគ្រោះ ក្នុងគោលបំណងបញ្រៀបការយល់ដឹង និងអោយមានចូលរួមក្នុងបង្កាទប់ស្កាត់បទល្មើសគ្រឿងញៀន។ខណៈនោះមានអាណាព្យាបាលមួយចំនួន មានការសង្ស័យទៅលើបុត្រាបុត្រី របស់ខ្លួន មានការពាក់ព័ន្ធ ប្រើប្រាស់សារធាតុញៀន គាត់បាននាំបុត្រាបុត្រី មកសមត្ថកិច្ច ដើម្បីធ្វើតេសន៍ ស្វែងរកសារធាតុញៀនខុសច្បាប់ ព្រមទាំងសហការក្នុងការបញ្ជូនបុត្រាបុត្រីទៅបន្សាបសារធាតុញៀននៅតាមមណ្ឌលកែប្រែសារធាតុញៀនមួយចំនួនផងដែរ។

លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្តកំពង់ធំ និងទូទាំងប្រទេសកម្ពុជា សូមគិតថាបញ្ហាគ្រឿងញៀនជាការងាររួម ហើយបើឃើញមានសកម្មភាពជួញដូរចែកចាយ ប្រើប្រាស់សារធាតុញៀន សូមសហការជាមួយសមត្ថកិច្ច ដើម្បីឲ្យសមត្ថកិច្ចមានមូលដ្ឋានបង្ក្រាបទាន់ពេលវេលា ៕

អត្ថបទដែលជាប់ទាក់ទង