ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមហ៊ុន ENARITA បានមកដល់ខេត្តបាត់ដំបងហើយ

533

ក្រុមហ៊ុន ENARITA បានរៀបចំជាកម្មវិធី បទបង្ហាញអំពីគំរោងវិនិយោគ និង ពិសាអាហារសាមគ្គី ដែលបានធ្វើឡើងនៅក្នុងខេត្តបាត់ដំបង ។ នៅក្នុងឱកាសនោះដែរ យងសង្កេតឃើញមានវត្តមាន
លោកជំទាវ មន្ត្រីរាជការ អ្នកមុខអ្នកការ ជាពិសេស អ្នកជំនួញធំៗ អាជីវករ និង ប្រជាពលរដ្ឋ ចូលរួមយ៉ាងច្រើន កុះករ ។

ថ្លែងនៅក្នុងឱកាសនោះ លោក ឌីម សួនណាត អគ្គនាយកក្រុមហ៊ុនអុីណារីតា ឌីវេឡុបម៉ិន ឯ.ក បានបញ្ជាក់ថា ក្រុមហ៊ុនរបស់យើងនឹងផ្តល់ជូននូវឱកាសចំនេញជាច្រើនដល់អតិថិជន ហើយរាល់គំរោងវិនិយោគរបស់យើង និមួយៗ គឺសុទ្ធសឹងតែមានច្បាប់ទម្លាប់ និងមានការអនុញ្ញាត្តិត្រឹមត្រូវ  និយាយរួម យើងមិនលក់ដីខ្យល់ ឬ ភូកកុហក បោកប្រាស់អតិថិជនដោយប្រការណាមួយឡើយ ។ លោកបានបញ្ជាក់បន្ថែមថា ឆាប់ៗខាងមុខនេះ ក្រុមហ៊ុននឹងបង្កើតអោយមានជាសាខា គ្រប់25ខេត្តក្រុង ដើម្បីធ្វើយ៉ាងណា ផ្តល់ភាពងាយស្រួល សេវាកម្មឆាប់រហ័សដល់អតិថិជន នៅក្នុងការមកទទួលសេវាកម្ម ឬមកទទួលប្រាក់ចំនេញផ្សេងៗប្រចាំខែពីក្រុមហ៊ុន ហើយរាល់សាខា និមួយៗ យើងនឹងបង្កើតអោយមានជាស្តង់ដាមួយត្រឹមត្រូវ រួមបញ្ជូលនូវ ហាងកាហ្វេ Rita Coffee និង ផលិតផលផ្សេងៗទៀត របស់ក្រុមហ៊ុន ។

ស្ថិតក្រោមទឹកមុខដ៏ស្រស់ស្រាយ រីករាយ លោក សាយ សុភាព និង ភរិយា ដែលជាអតិថិជនរបស់ក្រុមហ៊ុន ENARITA នៅខេត្តបាត់ដំបង បានបញ្ជាក់ថា លោកមានការជឿទុកចិត្ត ជាខ្លាំង ចំពោះក្រុមហ៊ុនENARITA មុននឹងលោក សំរេចចិត្តវិនិយោគ លោកបានពិភាក្សា ជាមួយក្រុមគ្រួសារ ច្បាស់លាស់ ហើយមកទល់ពេលនេះ លោកតែងតែទទួលបាន ប្រាក់ចំនេញ ប្រចាំខែ ហើយមិនដែលមានការយឺតយ៉ាវ ម្តងណាឡើយ ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន អុីណារីតា ឌីវេឡុបមិន ឯ.ក មានបុត្រសម្ព័នចំនួន៧ក្រុមហ៊ុនផ្សេងៗគ្នា ក្នុងនោះមានដូចជា RITA អចលនទ្រព្យ ដែលជាក្រុមហ៊ុនវិនិយោគ ទៅលើវិស័យអចនទ្រព្យដ៏ធំមួយ នៅក្នុងប្រទេសកម្ពុជា ហើយកំពុងផ្ដល់ជូននូវ Promotion ពិសេស “ទិញដីបានលុយ”  រួមទាំង “Promotionមាស” ទិញដីចំនួន1ឡូ ថែមមាស ១ជី ឬក៏ទូរសព្ទ័ដៃ មួយគ្រឿង បន្ថែមទៀតផង ហើយបុត្រសម្ព័នជាបន្តរួមមានក្រុមហ៊ុន RITAទឹកបរិសុទ្ធ, RITA Sport, RITA Coffee, RITA Investment, RITA Product, RITA Education ព្រមទាំងសេវាកម្មផ្សេងៗ ជាច្រើនទៀត៕

អត្ថបទដែលជាប់ទាក់ទង