ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ត្រាំព្រមានអ៊ីរ៉ង់ថា «អន្តរធានឥឡូវហើយ ឲ្យតែប៉ះកប៉ាល់អាមេរិច»បន្តិច!

99

Trump Warns Iran Will Suffer Greatly If It Targets U.S. After Saudi Ships Attacked .
លោកប្រធានាធិបតីអាមេរិច ដូណាល់ត្រាំ បានព្រមានថាអ៊ីរ៉ង់នឹងទទួលអន្តរធានធំ ឲ្យតែហ៊ានពាល់តែបន្តិចលើកប៉ាល់ពាណិជ្ជកម្ម អាមេរិចនៅឈូងសមុទ្រពែក្ស បន្ទាប់ពីមានរឿងហេតុបង្កវិនាសកម្មទៅលើកប៉ាលទំនិញប្រទេសអារ៉ាប់ប៊ីសាអូឌីត៤គ្រឿងកាលពីថ្មីៗនេះ ដែលពួកគិញអាមេរិចជឿថាជាស្នាដៃរបស់អ៊ីរ៉ង់។

ការវាយប្រហារទៅលើនាវាដឹកទំនិញ និងប្រេងរបស់ប្រទេស អារ៉ាប់រួម កាលពីថ្ងៃទី​១២ខែឧសភា បណ្តាលឲ្យនាវាទាំង​៤គ្រឿង ខូចខាតយ៉ាងដំណំ។ នៅពេលហេតុការណ៍កើតឡើងភ្លាមៗ មានព័ត៌មានផ្សាយថា ជាការវាយប្រហារច្រឡំពីយន្តហោះចម្បាំងអាមេរិក និងបារាំង។ ប៉ុន្តែក្រោយក្រុមអ្នកជំនាញអាមេរិក ទៅស្រាវជ្រាវនោះ ឃើញថា មានអ៊ីរ៉ង់ជាប់ពាក់ព័ន្ធនៅក្នុងហេតុការនោះ​។
ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា ទាំងនោះជាសកម្មភាពរៀបចំឡើងដោយអាមេរិក ដើម្បីទម្លាក់កំហុសទៅលើប្រទេសអ៊ីរ៉ង់ ដូចអ្វីដែល អាមេរិកបានរៀបចំវាយប្រហារដោយអាវុធគីមីនៅក្នុងប្រទេសស៊ីរីហើយ​ ទម្លាក់កំហុសទៅឲ្យ រដ្ឋាភិបាលរបស់ប្រធានាធិបតីអាលអាំសាដ។
តាមការវាយតម្លៃជាបឋមរបស់ក្រុមអ្នកស្រាវជ្រាវអាមេរិក បង្ហាញឲ្យឃើញថា​ អ៊ីរ៉ង់ ឬ​ បក្ខពួករបស់អ៊ីរ៉ង់ ជាអ្នកវាយប្រហារទៅលើនាវាពាណិជ្ជកម្ម​៤ គ្រឿង ក្នុងនោះមានទាំងនាវាដឹកប្រេង របស់ប្រទេសអារ៉ាប់រួម UAE ​។
ការចោទប្រកាន់ខាងលើរបស់អាមេរិក នឹងធ្វើឲ្យស្ថានភាពកាន់តែតានតឹង​រវាងអ៊ីរ៉ង និងប្រទេសអារ៉ាប់​។ មន្ត្រីស្រាវជ្រាវអាមេរិកបានឲ្យដឹងថា នាវានិមួយៗ មានប្រហោងធំៗដោយការបំផ្ទុះគ្រាប់បែក។ ក្រុមអ្នកឯកទេសអាមេរិកបានទៅស្រាវជ្រាវ តាមសំណើររបស់ប្រទេស UAE ​ ។ មន្ត្រីស្រាវជ្រាវមិនបានបញ្ជាក់ពីលទ្ធផលផ្លូវការនៅឡើយទេ។
ក្នុងចំណោមនាវាទាំង​៤គ្រឿងរងការវាយប្រហារនោះ មាននាវាដឹកប្រេង​ អារ៉ាប៊ីសាអូឌីត​២គ្រឿង​នាវា​ដឹកប្រេងបំពាក់ទង់ជាតិ ន័រវេយ​១គ្រឿង និង​នាវា UAE ​១គ្រឿង។ នាវាទាំងអស់រងការខូចខាតយ៉ាងខ្លាំង ដោយការវាយប្រហារកាលពីថ្ងៃទី​១២ខែឧសភា​។
កន្លងមកអាមេរិកបានព្រមានពីគ្រោះថ្នាក់​ ដល់បណ្តានាវាដឹកទំនិញនៅក្នុងតំបន់​ ហើយអាមេរិកក៏បានបញ្ជូននាវាផ្ទុកយន្តហោះ​​ និងយន្តហោះចម្បាំងជាច្រើនទៅកាន់ទីនោះ​។
ការលើកឡើងរបស់អាមេរិកគឺផ្ទុយពីព័ត៌មានពេលដំបូងថា យន្តហោះច្បាំងអាមេរិក និង បារាំងបានវាយប្រហារច្រឡំលើនាវាដឹកទំនិញរបស់​UAE ​។​ ប៉ុន្តែក្រោយមក ក្រុមអ្នកស្រាវជ្រាវអាមេរិកថា អ៊ីរ៉ង់និងបក្ខពួកជាអ្នកវាយប្រហារទៅវិញ ។ ទាំងនោះជាការរៀបចំ ដើម្បីទម្លាក់កំហុសទៅលើប្រទេសអ៊ីរ៉ង់ របស់អាមេរិក​ឬ?៕

អត្ថបទដែលជាប់ទាក់ទង