ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរវៀតណាម ​ចាប់​ខ្លួន​បុរសវៀតណាមម្នាក់ នាំចូលគ្រឿងញៀ ជាង៦០គីឡូក្រាម ពីកម្ពុជា តាមច្រកព្រំដែនស្វាយរៀង-ឡុងអាន

111


អាជ្ញាធរវៀតណាម​ បាន​ចាប់​​ខ្លួន​បុរស​ ជនជាតិវៀតណាមម្នាក់ ម្នាក់ ដែលបាននាំចូលគ្រឿងញៀនចំនួន ៦៤គីឡូក្រាម​ពីប្រទេសកម្ពុជា ចូលទៅប្រទេសកំណើតរបស់ខ្លួន តាមជាប់ព្រំដែនខេត្តស្វាយរៀង ដើរឈមនឹងខេត្តឡុងអាន។

តាមការចុះផ្សាយរបស់​សារព័ត៌មាន​វៀតណាម VN Express  កាលពីថ្ងៃអាទិត្យ ទី 12 ខែឧសភា បុរសជននោះបានលួចនាំចូលគ្រឿងញៀនពីកម្ពុម្ពុជា​​តាម​ច្រកព្រំដែន​។ អាជ្ញាធរខេត្តឡុងអាន បាន​រឹប​អូសបាន​គ្រឿង​ញៀន​ប្រភេទ​ហេរ៉ូអ៊ីនចំនួន​ ៧គីឡូក្រាម​ និ​ង​ម៉ាទឹក​កកចំនួន​ ៥៧គីឡូក្រាម គឺ គ្រឿងញៀនទាំង ៦៤គីឡូក្រាមនោះ ត្រូវបាន​​លាក់ក្នុងកញ្ចប់តែ និង​ម្សៅទឹក​ដោះគោ ដែល​ដឹក​មកពីប្រទេស​កម្ពុជា សម្រាប់​ចែកចាយក្នុងប្រទេសវៀតណាម។​

ខេត្តឡុងអាន ជាខេត្ត​ភាគ​ខាង​ត្បូងឆៀងខាង​លិចរបស់​វៀតណាម ដែល​មានព្រំ​ប្រទល់​ជាប់​នឹង​ខេត្ត​ស្វាយ​រៀង​របស់​ប្រទេសកម្ពុជា។
សារព័ត៌មាន​ VN Express បានដកស្រង់សម្តីមន្រ្តី​ជាន់​ខ្ពស់ផ្នែក​ប្រយុទ្ធប្រឆាំងគ្រឿងញៀនវៀតណាម​ម្នាក់ ថា​ ដោយសារតែភូមិសាស្រ្តរបស់វៀតណាម មាន​​ព្រំដែន​វែង មានផ្លូវសម្រាប់​ធ្វើការ​ជួញដូរទំនិញ​ដោយ​ខុសច្បាប់ជាច្រើនកន្លែង និងភាពខ្វះចន្លោះរបស់​គយ ទើប​បណ្ដាល​ឲ្យ​វៀតណាមក្លាយ​​ជាចំណុចនៃការចែក​ចាយ​គ្រឿងញៀន​ដ៏ធំ៕

អត្ថបទដែលជាប់ទាក់ទង