ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់បើកម៉ូតូលឿន បុករះបង្កាន់ដៃស្ពាន បណ្ដាលឲ្យធ្លាក់ពីលើស្ពានបាក់កស្លាប់ ខ្លួនឯង

105

កណ្តាល៖ មានករណីគ្រោះថ្នាក់ចរាចរផ្លូវគោក បង្កឡើងដោយខ្លួនឯង បើកម៉ូតូបុករះបង្កាន់ដៃស្ពាន បណ្ដាលឲ្យធ្លាក់អ្នកបើកបរម៉ូតូពីលើស្ពានស្លាប់ម្នាក់ ឯម៉ូតូ០១គ្រឿងខូចខាតស្រាល ដែលកើតហេតុថ្ងៃអង្គារ៍១១កើតខែពិសាខឆ្នាំ កុរឯកស័កព.ស២៥៦២ ត្រូវនិងថ្ងៃទី១៤ខែឧសភាឆ្នាំ២០១៩វេលាម៉ោង១២និង៤០នាទី នៅចំណុចដៃស្ពាន(ពីភ្នំពេញទៅកំពង់ចាមស្ថិតក្នុងភូមិសាស្ត្រ ភូមិទួលងោកឃុំកំពង់លួងស្រុកពញាឮខេត្ត កណ្តាល។

នគរបាលមូលដ្ឋានស្រុកពញាឮ បានរៀបរាប់ពីសភាពនៃរឿងហេតុនៃគ្រោះថ្នាក់បង្កឡើងដោយខ្លួនឯងនេះថា
នៅថ្ងៃ-ខែ-ឆ្នាំ វេលាម៉ោងកើតហេតុខាងលើមានម៉ូតូ០១គ្រឿង ម៉ាកDreamសេ១២៥ពណ៌ខ្មៅពាក់ស្លាកលេខកណ្ដាល ១U-៤៨២៨ បើកបរដោយឈ្មោះឌូ ឌឿន ភេទប្រុសអាយុ៦៥ ឆ្នាំ ពាក់មួកសុវត្ថិភាព មានទីលំនៅភូមិគោករវៀង ឃុំផ្ដៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម មានទិសដៅពីត្បូងទៅជើង(ភ្នំពេញ-កំពង់ចាម) លុះបើកបរមកដល់ចំណុចកើតហេតុខាងលើ ដោយមានល្បឿនលឿនក៏
បានបុករះជាមួយបង្កាន់ដៃស្ពានខាងឆ្វេង បណ្ដាលឲ្យអ្នកបើកបរខ្ទាតធ្លាក់ពីលើស្ពានស្លាប់នៅនឹងកន្លែងកើតហេតុ។
បច្ចុប្បន្នសាកសពនិងម៉ូតូ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ៕

អត្ថបទដែលជាប់ទាក់ទង