ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ អគ្គនាយកដ្ឋានឧត្តមសិក្សា ចង់សម្លាប់ច្រកចេញ-ចូលតែ១

328

ផោ
ស្ងាត់ៗស្រាប់តែលេចចេញពត៌មានពីអគ្គនាយកដ្ឋានឧត្តមសិក្សា នៃក្រសួងអប់រំយុវជន និង កីឡាមកថាអគ្គ
នាយកដ្ឋានមួយនេះបានបង្ហាញពីចេតនា សម្លាប់ចោលនូវច្រកចេញ-ចូលតែមួយ របស់ក្រសួងអប់ាំរំយុវជន និង កីឡា។
ព័ត៌មានវាបានធ្លាយឮមកដល់ត្រចៀក នាយឡឺកឺខ្ញុំធ្វើនាយខ្ញុំមិនកេះ ចែកគ្នាហិតក៏មិនកើតដែរព្រោះវាជារឿង
ដែលគេធ្វើដោយបំពាន ។
សម្រាប់គ្រឹះស្ថានឧត្តមសិក្សានានាត្រូវបាន ក្រសួងកម្រិតថារាល់ការបង្កើតសាខា មហាវិទ្យាល័យថ្មី មុខជំ
នាញថ្មី និងកម្រិតបណ្ដុះបណ្ដាលថ្មីរាល់សំណើនានា ត្រូវតែឆ្លងកាតច្រកចេញ-ចូលតែមួយ របស់ក្រសួងអប់រំយុវជននិង កីឡា ។
ពេលនេះស្រាប់តែមានក្លិនហុយមកថាមាន គ្រឹះស្ថានឧត្តមសិក្សាចំនួន២ ហើយបានបង្កើតអាផាតតឺមិនថ្មីដោយ
មិនបានឆល្ងកាត់ច្រកចេញ-ចូលតែមួយ តែមិនដឹងថាគេប្រើយុទ្ធសិល្ប៍ស្អីទេ ធ្វើឲ្យអគ្គនាយកដ្ឋានឧត្តមសិក្សាបំពាន
អនុញ្ញាតិឲ្យបើកដោយមិន ឲ្យមេក្រសួងអប់រំយុវចន និង កីឡាដឹង ។
បែបនេះគេហៅថាចង់លេងសិល្ប៍ជាមួយ លោកកុង្សីយ៍ក្រសួងអប់រំហើយ ។ គេនៅចាំបានថាកាលពីប្រឡង
សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ដែលគេហៅថា បាក់ឌុបកន្លងមកក៏គេលេង សិល្ប៍ជាមួយលោករដ្ឋមន្ត្រីដែរទើបធ្វើ ឲ្យកំណែកាលនោះចេញ លទ្ធផលមកខុសប្រក្រតី ។ កាលនោះនរណាក៏ចោទ លោកកុង្សីយ៍ថាជាអ្នកខុសដែរ ។តាម ពិតគេចោទត្រូវព្រោះ លោកកុង្សីយ៍ជាប្រធានស្ថាប័ន ។
ពេលនេះរឿងឧត្តមសិក្សាចិញម្ដងហើយ ។ឃើញគេរត់ការត្រឹមឧត្តមសិក្សា បាននរណាក៏គេរត់ការបែបនេះ ដែរហើយបើគេរត់បាន អ្នកដទៃរត់មិន បានតើលើលោកនេះ មានសេចក្ដីសុខឬទេ ?យកល្អគួរតែធ្វើអ្វីៗតាមបទដ្ឋាន ដែលក្រសួង ឬ ច្បាប់កំណត់ ទៅប្រយ័ត្នអង្គភាពប្រឆាំងអំពើរពុករលួយ និមន្តទៅស្ដាប់លោកទេសហាសហេ ។

អត្ថបទដែលជាប់ទាក់ទង