ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចក្រឡាហោម៖ នគរបាល បានទប់ស្កាត់បន្សាបឥទ្ធិពលនៃមនោគមវិជ្ជារបស់កម្លាំងអមិត្ត ដែលតែងតែញុះញង់ បំបែកបំបាក់

105

ភ្នំពេញ៖សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញជាអធិបតី ក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧៤ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ១៦ ឧសភា ឆ្នាំ១៩៤៥-១៦ ឧសភា ២០១៩ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងមហាផ្ទៃ ។

នាយឧត្តមសេនីយ៍ នេតសាវឿន អគ្គស្នងការនគរបាលជាតិបានថ្លែងថា ការរៀបចំព្រឹត្តិការណ៍នេះក្នុងគោលបំណងផ្សព្វផ្សាយជូនជ្រាបដល់សាធារណៈជនជាតិអន្តរជាតិឲ្យបានជ្រួតជ្រាបពីតួនាទីរបស់កងកម្លាំងដែលក៏បាយជាតិនាពេលកន្លងមក និងព្រឹត្តិការណ៍សន្តិសុខសង្គមសំខាន់ជាប្រវត្តិសាស្ត្រ នៃសង្គមកម្ពុជាព្រមទាំងរំលឹក នូវការចងចាំពីគំរូវីរភាពនិងសមិទ្ធផល និងបទពិសោធន៍នានាដែលកងកម្លាំងនគរបាលជាតិកម្ពុជាគ្រប់ជំនាន់ សម្រេចបានក្នុងដំណាក់កាលនីមួយៗ សំដៅបំផុសស្មារតីដល់កងកម្លាំងនគរបាលជំនាន់ក្រោយនូវភាពអង់អាចក្លាហាន មានមនសិការស្នេហាជាតិ មានសីលធម៌គុណធម៌សក្តិសម ជា
កងកម្លាំងអនុវត្តច្បាប់ ប្រកបដោយមនសិការវិជ្ជាជីវៈ បំរើប្រជាពលរដ្ឋប្រកបដោយស្វាមីភ័ក្តិ។

លោកអគ្គស្នងការនគរបាលជាតិបានថ្លែងថា ក្នុងឆ្នាំ 2018 នេះទោះបីមានសភាពការក្នុងតំបន់ក៏ដូចជាពិភពលោក បានប្រឈមទៅនឹងសភាពការណ៍អសន្តិសុខជាច្រើន ក៏ប៉ុន្តែនៅព្រះរាជាណាចក្រកម្ពុជានៅតែរក្សាបាននូវសន្តិសុខពេញលេញ ធានា បាននូវស្ថេរភាពសន្តិសុខ ដោយមិនជិះបាននូវសកម្មភាពអំពើភារវកម្ម ខណៈពេលភេរវកម្មនៅលើពិភពលោកមានការកើនឡើង។ ក្នុងអំឡុងនោះដែរកម្ពុជាបានទប់ស្កាត់សកម្មភាពនិងនៅរាល់ឧបាយកលរបស់ក្រុមឧទ្ទាមក្រៅច្បាប់ ដែលប៉ុនប៉ងធ្វើបដិវត្តពណ៌នឹងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ បើទោះបីជាសកម្មភាពមួយចំនួន ក្នុងហេតុការណ៍បាតុកម្មកូដកម្ម ប្រមាណជា 1500 លើកដែលកើតឡើងពីការញុះញង់ ពីពួកអមិត្តក្តី ប៉ុន្តែឧបាយកលទាំងនេះត្រូវបានបរាជ័យតាមរយៈនៃការខិតខំប្រឹងប្រែងរបស់កងកម្លាំងនគរបាលជាតិ ក្នុងការរៀបចំសម្រួលសណ្ដាប់ធ្នាប់និងសហការដោះស្រាយដោយសន្តិវិធី មិនឲ្យមានអំពើហិង្សាឬរាលដាល បង្កឲ្យមានផលប៉ះពាល់ដល់សន្តិសុខសង្គមឡើយ។ ទន្ទឹមនឹងនេះយើងបានទប់ស្កាត់បន្សាបឥទ្ធិពលនៃមនោគមវិជ្ជានានារបស់កម្លាំងអមិត្ត នៅក្នុងនិងក្រៅប្រទេសដែលតែងតែញុះញង់ បំបែកបំបាក់ធ្លុងសាមគ្គីជាតិ ដូចជាប៉ុនប៉ងប្រើប្រាស់ទឹកដីកម្ពុជា ធ្វើការប្រឆាំងជាមួយប្រទេសជិតខាងផងដែរ។ បណ្ដាគោលដៅការទូតនយោបាយសេដ្ឋកិច្ចវប្បធម៌វិនិយោគទេសចរណ៍រួមទាំងឥស្សរជនជាន់ខ្ពស់ព្រឹត្តិការណ៍ជាតិ អន្តរជាតិធំៗ ដែលមានសកម្មភាពរៀបចំប្រព្រឹត្តទៅនៅនៅព្រះរាជាណាចក្រកម្ពុជាប្រមាណជា 3.000 លើកត្រូវបានធានាប្រកបដោយសុវត្ថិភាពទាំងស្រុង។ ជោគជ័យទាំងនេះបានក្លាយជាសក្ខីកម្មឆ្លុះបញ្ចាំងពីភាពម្ចាស់ការប្រកបដោយស្មារតីភាពទទួលខុសត្រូវខ្ពស់របស់កងកម្លាំងនគរបាលជាតិនាំមកនូវកិត្តិយសនិងកិត្យានុភាពជូនជាតិមាតុភូមិថែមទៀតផង ដោយក្នុងនោះបង្ក្រាបក្រុមប្រដាប់អាវុធខុសច្បាប់ចំនួន 13 នាក់ដកហូតអាវុធ 30 ដើមកសាងសំណុំរឿងបញ្ជូនទៅតុលាការ និងបានបង្ក្រាបបទល្មើសតាមប្រព័ន្ធអ៊ីនធឺណិតចំនួន 6ករណីឃាត់ខ្លួនជនបរទេស 491នាក់ក្នុងនោះត្រូវបណ្ដេញចេញពីប្រទេសចំនួន 303 នាក់ និង 188 នាក់ទៀតត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីផ្ដន្ទាទោស។ លោកអគ្គស្នងការនគរបាលជាតិក៏បានលើកឡើងពីសមិទ្ធផលរបស់កងកម្លាំងនគរបាលជាតិដែលបានបង្ក្រាបបទល្មើសគ្រប់ប្រភេទនៅលើទឹកដីកម្ពុជាប្រកបដោយប្រសិទ្ធភាពនិងទទួលខុសត្រូវខ្ពស់ជាមួយនឹងលទ្ធផលដ៏ល្អប្រសើរផងដែរ ជាពិសេសបទល្មើសឧក្រិដ្ឋចោរលួចចោរឆក់ប្លន់នឹងអំពើគ្រឿងញៀន។

ក្នុងឱកាសនោះសម្ដេចក្រឡាហោមស ខេង ឧបរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា នគរបាលជាតិគ្រប់ជំនាន់ដែលបានធ្វើពលិកម្មក្នុងការបំពេញកាតព្វកិច្ចប្រកបដោយស្មារតីអង់អាចក្លាហាននិងទទួលខុសត្រូវខ្ពស់ដើម្បីការពារឯករាជ្យអធិបតេយ្យភាពជាតិបូរណភាពទឹកដីរក្សាបាននូវសុខសន្តិភាពស្ថេរភាពនយោបាយបញ្ចៀសបាននៅនូវអំពើភេរវកម្មបង្ការទប់ស្កាត់បានទាន់ពេលវេលានូវអំពើឧក្រិដ្ឋកម្មឆ្លងដែនប្រឆាំងទប់ស្កាត់ឧបាយកលនូវសកម្មភាពរបស់ពួកបច្ចាមិត្តគ្រប់ប្រភេទបានបំផុសចលនាបង្កើតក្រុមប្រដាប់អាវុធខុសច្បាប់នឹងធ្វើបដិវត្តន៍ពណ៌ប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ។

សម្ដេចក្រឡាហោមបានមានប្រសាសន៍ថា កងកម្លាំងនគរបាលជាតិបានតស៊ូជម្នះ គ្រប់ឧបសគ្គនឹងការលំបាកគ្រប់បែបយ៉ាងនិងបានលះបង់ពេលវេលាកម្លាំងកែចិត្តព្រមទាំងអាយុជីវិតដើម្បីប្រយុទ្ធប្រឆាំងបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទសំដៅការពារអាយុជីវិតទ្រព្យសម្បត្តិប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិសាធារណៈ បង្កើតបាននូវបរិយាកាសប្រកបដោយភាពកក់ក្តៅ ក្នុងសង្គមជាតិទាំងមូល។

សម្ដេចសខេងបញ្ជាក់បន្ថែមថា “នគរបាលបានដោះស្រាយនៅគ្រប់សភាពការណ៍ប្រកបដោយវិជ្ជាជីវៈដោយបានទប់ស្កាត់និងបញ្ជៀសបាននូវឧបាយកលនិងសកម្មភាពដែលបង្ក អន្តរាយដល់សង្គម ដែលក្រុមឧទ្ទាមក្រៅច្បាប់បានបង្កឡើងក្នុងចេតនាទុច្ចរិតប៉ុនប៉ង ផ្ដួលរំលំរាជរដ្ឋាភិ បាលស្របច្បាប់ក្នុងគោលបំណងដណ្ដើមយកអំណាចដែលផ្ទុយពីរដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជានិងគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស”៕

អត្ថបទដែលជាប់ទាក់ទង