ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ព្រហ្ម ម៉ាញ ត្រូវបានចោរគាស់ផ្ទះ និងយកលុយអស់ចំនួន ៥មុឺនដុល្លារ

74

ភ្នំពេញ៖ នាយ ព្រែក បានបង្ហោះសារសម្តែងការ សោកស្តាយមួយ ចំពោះ លោក ព្រហ្មម៉ាញដែល ត្រូវបានចោរគាស់ផ្ទះ រើកកាយ ទូខោអាវនិងទូលើក្បាលគ្រែ យកលុយអស់ ចំនួន ៥មុឺនដុល្លារ។

នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ បើយោងតាមហ្វេសប៊ុករបស់ នាយ ព្រែក បានបញ្ជាក់បន្ថែម ឲ្យដឹងថា៖ “ពិតជាគួរឲ្យ សោកស្ដាយណាស់ចំពោះលោកអ៊ុំ ព្រហ្ម ម៉ាញ ដែលកាលពីយប់មិញវេលាម៉ោងប្រហែល8យប់ មានចោរបានគាស់ផ្ទះរបស់លោកអ៊ុំដែលស្ថិតនៅទួលគោក យកប្រាក់អស់ចំនួន5មុឺនដុល្លារ ។ លោកអ៊ុំវ័យជិត70ឆ្នាំហើយមិនដឹងថាអ៊ុំនឿយហត់យ៉ាងណាខ្លះ ទៅសម្ដែងនៅខេត្ដណាខ្លះទម្រាំ សន្សំបានប្រាក់នេះ។  ពេលនេះសមត្តកិច្ចកំពុងកំណត់មុខសញ្ញាដើម្បីស្រាវជ្រាវ សង្ឃឹមថានឹងអាចចាប់ជនល្មើសបាន និងយកប្រាក់ទាំងនោះមកវិញបានចុះ”៕

អត្ថបទដែលជាប់ទាក់ទង